( ចៅហ្វាយមែនទេ?តើចៅហ្វាយទៅលាក់ខ្លួនឯណា
ទៅ ខ្ញ៉ំបារម្ភពីចៅហ្វាយខ្លាំងណាស់ )« បើបារម្ភពីយើង ឆាប់មករកយើងមក យើងបានផ្ញើទីតាំងទៅឲ្យឯងហើយ »
ភីតធើ ធ្វើជានិយាយរារែក មិនហ៊ានទៅ ទាំងដែលពេលនេះមុខរបស់គេរីកដូចគ្រាប់ជីទៅហើយ
( តែលោកម្ចាស់ប្រហែលមិនអនុញ្ញាតនោះទេ )
« យើងមិនខ្វល់នោះទេ ឯងធ្វើយ៉ាងណាក៏បាន ត្រូវតែមករកយើងឲ្យបាន! »
ទឹកមុខរបស់ ភីតធើ ពោពេញដោយស្នាមញញឹមស្រោបពឹស ព្រោះចិត្តគេពេលនេះកំពុងតែពុះកញ្រ្ជោលទៅដោយកំហឹង ដែល វ៉ាង ជីហ៊ូ ហ៊ានធ្វើរឿងថោកទាបបែបនេះ ដាក់ ជុងហ្គុក ចៅហ្វាយជាទីស្រលាញ់របស់គេ ។
( បាទចៅហ្វាយ! )
//
ក្រោយពី ជុងហ្គុក ដោះស្រាយរឿងរ៉ាវចប់សព្វគ្រប់អស់ហើយ គេក៏ប្រញាប់ធ្វើដំណើរមកកាន់ផ្ទះរបស់ ប៊ីនីលី ភ្លាម។
« ប៊ីនីលី បាត់ខ្លួនហើយ មិនអាចទាក់ទងបានទេ! » ចាស្មីន ប្រាប់តាមដំណើររឿង
« ម៉េចក៏មានរឿងបែបនេះកើតឡើង? » រាងក្រាស់ស្ទើមិនជឿត្រចៀកខ្លួនឯងស្តាប់ឮ នេះវាមានអីកើតឡើងទៅ សុខៗ ប៊ីនីលី បែរជាបាត់ខ្លួនទៅវិញ
« នាងបើកឡានចេញពីផ្ទះ បន្ទាប់ពីដឹងព័ត៌មានរបស់ឯង! » យ៉ុនហ្គី ប្រាប់ពីហេតុផលដែលបណ្តាលឲ្យ ប៊ីនីលី ចេញពីផ្ទះ
« មកដល់ពេលនេះទៅហើយ គ្មានអ្នកណាអាចទាក់ទងនាងបានទៀតអ្ហេស? » ជុងហ្គុក សួរនាំបន្ត
« គ្រប់គ្នាចេញតាមរកហើយ តែមិនបានដំណឹងអ្វីទាំងអស់ » ចាស្មីន ដកដង្ហើមធំ មុននឹងតបសំណួររបស់ ជុងហ្គុក
ជិតពីរម៉ោងទៅហើយ ដែលគ្រប់គ្នាបានចេញទៅតាមរក ប៊ីនីលី តែមិនបានដំណឹងអ្វីសោះ ហើយខ្លួននាងផ្ទាល់អន្ទះសារជាងអ្នកណាទាំងអស់ ។ តែនាងមិនអាចទៅតាមរកបាន ព្រោះនាងត្រូវនៅគ្រប់គ្រងនៅផ្ទះ និងចាំមើលថែ ជេរ៉ា និងការពារក្រែងមានអ្នកមានបំណងអាក្រក់មកបំផ្លាញទីនេះ ។
« តាមមន្ទីរពេទ្យ មានទៅរកឬនៅ? » រាងក្រាស់សួរបែបនេះព្រោះខ្លាចថា ប៊ីនីលី ជួបគ្រោះថ្នាក់ចរាចរណ៍ បើបែបនោះពិតមែន ច្បាស់ជាព្យាបាលនៅពេទ្យណាមួយជាមិនខាន

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 31
Start from the beginning