// ភូមិគ្រិះជាយក្រុង
ឯខាង ចាស្មីន ឯណេះវិញ តាំងពីយប់មិញមកដល់ថ្មើនេះ នាងមិនទាន់បាននិយាយសម្របសម្រួលគ្នាជាមួយនឹង យ៉ុនហ្គី នៅឡើយទេ។
ព្រោះតែរឿងកាលពីយប់មិញ បានធ្វើឲ្យពួកគេមានកាតអាក់អន់ចិត្តចំពោះគ្នាទៅវិញទៅមក។
« លោក យ៉ុនហ្គី បានដឹងការពិតហើយមែនទេ? » ដានីល ចូលមកសួរនាំ ពេលឃើញ ចាស្មីន មានទឹកមុខ
សោកសៅ ខណះដែលអង្គុយនៅសួនច្បារម្នាក់ឯង« ដឹងហើយ! » នាងតបតិចៗទៅវិញ
« បើគេដឹងហើយមកអង្គុយសោកសៅធ្វើអី មិនទៅរកគេទៅ » អ្នកកម្លោះសួរនាំបន្ថែម ព្រោះបើតាមគេមើល គ្រប់យ៉ាងវាបានបញ្ចប់អស់ទៅហើយ គួរតែដល់ពេលដែលអ្នកទាំងពីរបានស្រលាញ់គ្នា
« អ្នកណាទៅស្រលាញ់មនុស្សស្រីឈាមត្រជាក់ដូចជាយើងទៅ ដានីល! » ចាស្មីន និយាយបណ្តើរញញឹមបណ្តើេ ដែលវាមិនមែនជាស្នាមញញឹមនៃភាពរីករាយនោះទេ តែជាការសើចចំអកឲ្យខ្លួនឯង
« ក៉ំគិតតែម្នាក់ឯង មានអីក៏ទៅនិយាយជាមួយគេឲ្យដឹងរឿងទៅ! »
« គ្មានប្រយោជន៍ទេ! »
ទោះបីជា យ៉ុនហ្គី ធ្លាប់សន្យាថានឹងស្រលាញ់នាងរហូតក៏ពិតមែន តែកាលនោះគេមិនទាន់បានដឹងពីភាពសាហាវព្រៃផ្សៃរបស់នាង ពេលនេះគេបានដឹងហើយ ច្បាស់ជាមិនអាចទទួលយកបានទេ។
នៅសុខៗស្រាប់តែបានឮសម្លេងរបស់ តូនី រត់ស្រែកមកពីចម្ងាយដោយក្នុងដៃមានកាន់ទូរស័ព្ទជាមួយដែរ
« បងស្រី!មានរឿងធំហើយ! »
« មានការអី តូនី! » ជា ដានីល ងាកទៅសួរនាំ ព្រោះថ្លង់នឹងសម្លេងស្រែករបស់គេ
« បងមើលព័ត៌មានខ្លួនឯងទៅ! » តូនី ហុចទូរស័ព្ទទៅឲ្យ ចាស្មីន មើល
ចាស្មីន ទទួលទូរស័ព្ទមកមើលទាំងមីងមាំង មិនដឹងថាជាព័ត៌មានអី បានជា តូនី គេភ្ញាក់ផ្អើលខ្លាំងថ្នាក់នេះ។
តែពេលបានមើលរួចទើបដឹងថាវាគួរឲ្យភ្ញាក់ផ្អើលពិតមែន។ ចាស្មីន ទៅជាភាំងនិយាយអ្វីមកនចេញ ទឹកថ្លាៗក៏ហូរចេញពីប្រឡង់ភ្នែកដោយមិនបានព្រាងទុក ។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 34
Start from the beginning