抖阴社区

                                    

( ប៉ុណ្នឹងសិនចុះ ខ្ញ៉ំរវល់បន្តិច )

« ចា៎ »

ទូរស័ព្ទត្រូវបានកាត់ផ្តាច់ ដោយ ចាស្មីន នៅតែកាត់
ទូរស័ព្ទជាប់ និងពិចារណាពី ណាថាន់ សារជាថ្មី។

3 ឆ្នាំមកហើយដែល ណាថាន់ បានតាមស្រលាញ់នាង ថ្វីបើត្រូវនាងបដិសេធម្តងហើយម្តងទៀតយ៉ាងណាក៏
ដោយ គេមិនធ្លាប់បោះបង់ឡើយ។

ខួរក្បាលរបស់នាងកំពុងតែធ្វើការត្រិះរិះពិចារណា ថាគួរជ្រើសយកអ្នកដែលស្រលាញ់នាង ឬអ្នកដែលនាងស្រលាញ់ទៅ មួយណាដែលជាផ្លូវចេញសម្រាប់នាង។

ខណះពេលដែលមនុស្សដែលនាងស្រលាញ់កំពុងតែជិតរៀបការជាមួយនឹងស្រីផ្សេង ដោយគ្មានបានទុកនៅពាក្យលា ឬក៏ការបកស្រាយអ្វីទាល់តែសោះ។

« ដល់ពេលឯងត្រូវកាត់ចិត្តហើយមែនទេ ចាស្មីន? » សំណួរគ្មានចម្លើយមួយនេះ ធ្វើឲ្យ ចាស្មីន ត្រូវសម្រក់ទឹកភ្នែកម្តងហើយម្តងទៀត ដោយមិនអាចហាមឃាត់បាន

// ភោជនីយដ្ឋានផ្កាយប្រាំ

ចាស្មីន បានគ្រោងរ៉ូបពណ៌សលើជង្គង់សាច់ទន់ចងព៉ំ និងលើកសក់បួងឡើងលើអស់ បញ្ចេញដើមកសខ្លី លម្អដោយខ្សែកពេជ្រត្បូងតូចមួយគ្រាប់ និងដោយកងដៃពេជ្រចាំងចាក់ភ្នែក បន្ថែមដោយស្បែកជើងកែង
ចោទខ្ពស់។

បូកផ្សំជាមួយការផាត់មាត់ស្រាលៗតាមបែបធម្មជាតិផងនោះ ធ្វើឲ្យ ចាស្មីន ស្អាតរកកន្លែងទាស់គ្មាន។

ដំណើរយ៉ាងស្វាហាប់របស់នាង បានទាក់ទាញក្រសែ
ភ្នែករបស់អ្នកឯទៀតឲ្យងាកមកមើលនាងជាគោលដៅតែមួយ។ ចាស្មីន មិនចាប់អារម្មណ៍ពីអ្នកណាទាំងអស់ គិតតែដើរទៅមុខដោយភាពជឿជាក់ រហូតមកដល់តុរបស់ ណាថាន់។

គ្រាន់តែបានឃើញ ចាស្មីន ភ្លាម ណាថាន់ បានក្រោក
ពីកៅអីមកធ្វើការស្វាគមន៍នាងដោយការថើបថ្ពាល់ទាំងសងខាងថ្នមៗ។ ក្រោយពីធ្វើការរាក់ទាក់គ្នារួចហើយ ណាថាន់ ដើរមកទាញកៅអីឲ្យនាងតូចអង្គុយ។

« អរគុណ! »

« ស្អាតជាងនៅរុស្សីទៀត ចាស្មីន សំណព្វចិត្ត! » ណាថាន់ រហ័សពោលពាក្យសរសើរទៅកានើ ចាស្មីន ធ្វើឲ្យនាងញញឹមមិនឈប់

??????????????????????(completed)Where stories live. Discover now