« សរសើរបែបនេះខ្ញ៉ំក៏ចេះអៀនដែរណា » ចាស្មីន សើចស្រស់ដាក់ ណាថាន់
« បើអៀនបែបនេះ ធ្វើសង្សារនឹងគ្នាតែម្តងទៅល្អទេ! » ណាថាន់ និយាយលេងបន្លំមែន
គេជាមនុស្សមាត់ស្របនឹងចិត្ត គិតអ្វីក៏និយាយចេញមកមិនចូលចិត្តធ្វើខ្លួនលាក់លៀម។ ទោះគេសាវ៉ាជាមួយ
ស្រីៗដទៃ ប៉ុន្តែបេះដូងរបស់គេមានតែ ចាស្មីន ម្នាក់គត់។« នៅតែពូកែញ៉ែមិនផ្លាស់ប្តូរហើយណា៎លោក ណាថាន់ ខាសេឡូ! » ចាស្មីន និយាយចំអន់បែបលេងសើច
« សម្រាប់ ចាស្មីន ទោះនិយាយញ៉ែមួយជីវិតក៏ខ្ញ៉ំព្រម! » ម្លោះរុស្សីញញឹមទទួលពាក្យសម្តីរបស់ ចាស្មីន យ៉ាងស្មោះត្រង់
« សម្តីផ្អែមណាស់លោកនេះ! »
« ចំពោះតែសំណព្វចិត្តម្នាក់គត់ »
« និយាយចឹងលោកមកកូរ៉េមានការអ្វីទៅ » ស្រីស្រស់សម្រេចចិត្តសួរសំណួរដែលខ្លួនចង់ដឹង និងមូលហេតុដែលនាំគេមកទីនេះ
« ជួនជាចង់ពង្រីកសាខាមកទីនេះ ទើបមកមើលទីតាំងបន្តិចហ្នឹងណា » សម្រាប់ ចាស្មីន គេគ្មានអាថ៌កំបាំងស្រាប់ទៅហើយ អ្បីដែលអាចប្រាប់បាន គេប្រាប់ទាំងអស់
« ទៅវីញថ្ងៃណាដែរ »
« ប្រហែលជាអាទិត្យក្រោយនេះ! »
អ្នកទាំងពីរនិយាយគ្នាពីមួយរឿងចូលមួយរឿង ហើយគ្រប់ពេលមុខរបស់ពួកគេមានស្នាមញញឹមជាប់ជានិច្ច ធ្វើឲ្យខ្សែភ្នែករបស់មនុស្សម្នាក់មានការមិនពេញចិត្តជាខ្លាំង។
ក្រោយពីហៅម្ហូបមកពេញតុ និងបរិភោគដល់ឆ្អែករៀងខ្លួនហើយនោះ ចាស្មីន ក៏មានអារម្មណ៍ចង់ចូលបន្ទប់ទឹកសិន ទម្រាំតែបង្អែមចុងក្រោយលើកមកដល់។
កំឡុងពេលដើរនៅតាមផ្លូវ នាងចេះតែមានអារម្មណ៍ថាមានមនុស្សកំពុងតែដើរតាមនាងមិនឈប់។ ហើយពេលរៀបនឹងឈានជើងចូលបន្ទប់ទឹកហើយនោះ ស្រាប់តែមាននរណាម្នាក់បានទាញដៃនាងចូលខាងបន្ទប់ទឹកប្រុស។
« លែងទៅអាឆ្កួតលែងយើង! » ចាស្មីន រើបម្រះពីការអូសរបស់ម្នាក់នោះ ដោយមិនបានឃើញមុខរបស់គេនោះទេថាជាអ្នកណា ព្រោះថាត្រូវពីខាងក្រោយ

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 35
Start from the beginning