抖阴社区

                                    

កន្លះម៉ោងក្រោយមកអ្នកទាំងពីរបានមកដល់ផ្សារទំនើបនៅចំកណ្តាលទីក្រុងតែម្តង។

មុននឹងដើរទៅទិញរបស់បន្ត ប៊ីនីលី បាននាំ ចាស្មីន មកញ៉ំាអាហារជប៉ុនដែលជាចំណូលចិត្តរបស់ ចាស្មីន ជាទីបំផុត។

« ឯងចង់ញ៉ំាអ្វីជាពិសេសឬអត់? » ប៊ីនីលី សួរទៅកាន់មិត្តសម្លាញ់

« អ្វីក៏បានដែរ! »

មិនចាំយូរ ប៊ីនីលី ធ្វើការកុម្មងម្ហូបជាច្រើនមុខដែលសុទ្ធតែជារបស់ ចាស្មីន ចូលចិត្តទាំងអស់។

កន្លងទៅមួយសន្ទុះធំម្ហូបជាច្រើនមុខបាននៅពាសពេញតុ សុទ្ធតែគួរឲ្យចង់ញ៉ំាទាំងអស់។

« នេះឯងកុម្មងអ្វីមកហ្នឹង ក្លិនអាក្រក់ខ្លាំងណាស់! » ចាស្មីន យកដៃខ្ទប់ច្រមុះនិងមាត់របស់ខ្លួនជាប់ សម្លឹងទៅអាហារទាំងនោះហាក់ដូចជាថ្នាំពុម

« ស្អីឯង ចាស្មីន នេះសុទ្ធតែត្រីលំដាប់លេខមួយ ឯង
និយាយបែបនេះម្ចាស់ហាងអន់ចិត្តស្លាប់ហើយ! » ប៊ីនីលី ជ្រួញចិញ្ចើមសម្លក់មុខមិត្ត

« ខ្ញ៉ំទ្រាំលេងបានហើយ! » និយាយរួច ចាស្មីន រត់ចេញពីក្នុងហាងដោយខ្ទប់មាត់របស់នាងជាប់ សម្តៅទៅកាន់បន្ទប់ទឹកតែម្តង

ប៊ីនីលី មានការព្រួយបារម្ភចំពោះមិត្តជាខ្លាំង ភ័យខ្លាចថានាងកើតអ្វីខ្លាំង។

មួយសន្ទុះក្រោយមក ចាស្មីន ចេញពីបន្ទប់ទឹកទាំងមុខ
ស្លេកស្លាំង។

« យ៉ាងម៉េចហើយ ចាស្មីន? » ប៊ីនីលី ចូលមកជួយគ្រាមិត្ត

« គ្រាន់បន្តិចហើយ!តែនៅវិលមុខតិចតួច » មុខរបស់ ចាស្មីន ស្លេកជាខ្លាំងនិងមើលទៅខ្សោយខុសពីធម្មតា

« យើងស៉ំសួរអ្វីបន្តិចបានទេ? » ប៊ីនីលី គិតមួយសន្ទុះទើបហ៊ានសួរមិត្ត

មិនមែននាងមិនដឹងនោះទេ ថាសម្ព័ន្ធភាពរបស់ ចាស្មីន និង យ៉ុនហ្គី ឈានដល់ដំណាក់កាលណា បើនាងសួរ
ក៏ប្រហែលជាមិនខុសអ្វីទៅចុះ។

« សួរមក! » ចាស្មីន ធ្វើមុខឆ្ងល់ តែក៏មិនបដិសេធនឹងឆ្លើយសំណួរមិត្តដែរ

??????????????????????(completed)Where stories live. Discover now