មីនអា មិនអាចឃើញមុខបុរសដែលប៉ានាងកំពុងតែវ៉ៃនោះ ក៏ដោយសារតែប៉ានាងបានឈរបាំងជិតទៅហើយ។
តែសម្លេងមួយនេះវាស្រដៀងទៅនឹងសម្លេងរបស់ យ៉ុនហ្គី ខ្លាំងណាស់។ តែបើគិតម្តងទៀត រឿងអីដែលប៉ានាងត្រូវមកធ្វើបាបគូដណ្តឹងនាងនោះ?
មីនអា បានត្រឹមតែេចោទសំណួរសួរមិនឈប់ តែនៅពេលដែលប៉ានាងដើរចេញពីត្រង់នោះក៏ធ្វើឲ្យនាងស្លុតចិត្តជាខ្លាំងចំពោះអ្វីដែលបានឃើញ។
ផ្ទៃមុខដែលធ្លាប់តែស្រស់សង្ហារ បែរជាសុទ្ធតែស្នាមជាំខៀវ និងឈាមក្រហមឆ្អៅទៅវិញ។ មែនហើយនោះគឺជា មីន យ៉ុនហ្គី ហើយក៏ជាគូដណ្តឹងរបស់នាងផងដែរ តើនេះវាមានអ្វីកើតឡើងទៅ ហេតុអីប៉ារបស់នាងធ្វើបែបនេះទៅកើត។
« ឯងពិតជាមិនព្រមឆ្លើយមែនហ្អេស? » លោក ក្វាងស៊ូ សួរទៅកាន់អ្នកកម្លោះដែលមានឈាមប្រឡាក់ពេញខ្លួនជាលើកចុងក្រោយ
« ប្រាកដហើយ » ថ្វីបើខ្លួនគេទ្រាំទ្រលែងចង់រួចយ៉ាងណាក៏ដោយ យ៉ុនហ្គី នៅតែមិនបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួន
« តាមដែលយើងដឹងមក ឯងកំពុងតែស្រលាញ់គ្នាជាមួយនឹងស្រីម្នាក់មែនទេ ឈ្មោះអ្វីទៅណ៎? ចាស្មីន ត្រូវទេ » បុរសចំណាស់យក ចាស្មីន មកធ្វើការគំរាម បំណងចង់ឪ្យ យ៉ុនហ្គី ព្រមប្រាប់ថាគេបានផ្ញើរឯកសារទាំងនោះឪ្យនរណាខ្លះ
« បើលោកហ៊ានតែធ្វើអ្វីចំពោះ ចាស្មីន លោកនឹងបាន
ដេកគុកមិនខាន » មិនត្រឹមតែមិនខ្លាចញញើតនោះទេ យ៉ុនហ្គី នៅហ៊ាននិយាយគំរាមលោក ក្វាងស៊ូ វិញទៀតផងរីឯបុរសចំណាស់នៅតែមិនបោះបង់ការព្យាយាមរបស់ខ្លួន តែមើលទៅមិនបានផលនោះទេ ព្រោះថា យ៉ុនហ្គី នៅតែរក្សាជំហររបស់ខ្លួន មិនព្រមហើបមាត់និយាយអ្វីសោះ។
« ចុះបើយើងសម្លាប់ឯងហើយ ទើបសម្លាប់នាងតាមក្រោយវិញនោះ? យល់យ៉ាងម៉េចដែរ »
« ក៏សាកមើលទៅ ព្រោះថាកូនចៅរបស់យើងត្រៀមបង្ហាញគ្រប់យ៉ាងឪ្យមហាជនបានដឹងការពិតស្រាប់ទៅហើយ »
ហើយការគំរាមរបស់អ្នកកម្លោះម្តងនេះ ធ្វើឪ្យលោក ក្វាងស៊ូ ទប់អារម្មណ៍មិនជាប់ និងវ៉ៃទៅលើគេម្តងទៀត។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 43
Start from the beginning