抖阴社区

                                    

ផូស~

ផ្ទៃមុខរបស់ យ៉ុនហ្គី ត្រូវបែរទៅម្ខាងទៀតតាមកម្លាំងនៃដំបងដែលលោក ក្វាងស៊ូ បានវ៉ៃមក។

ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ យ៉ុនហ្គី នៅតែអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាននឹងនរជានិច្ច ទោះបីជាភ័យខ្លាច ចាស្មីន មានគ្រោះថ្នាក់យ៉ាងណា គេនៅតែលាក់បានយ៉ាងជិតល្អ។

ឃើញថាថ្ងៃនេះមិនអាចសួរចម្លើយពី យ៉ុនហ្គី បាន គាត់មានតែត្រលប់ទៅវិញសិនប៉ុណ្ណោះ។

« ត្រូវឃ្លាំមើលវាឪ្យស្រួលហាមបាត់ពីក្រសែភ្នែក មិនចឹងទេពួកឯងស្លាប់មិនខាន »

« បាទទានលោកម្ចាស់! »

ផ្តាំផ្ញើរកូនចៅរួចហើយ លោក ក្វាងស៊ូ ក៏ដើរចេញពីក្នុងបន្ទប់ឃ៉ំឃាំងភ្លាមៗ ធ្វើឪ្យ មីនអា រត់រកកន្លែងពួនសឹងតែមិនទាន់។

មីនអា បានមកលាក់ខ្លួននៅបន្ទប់បោះបង់ចោលក្បែរនោះ និងអង្គុយយំចំពោះរូបភាពដែលបានឃើញ។ នេះប៉ារបស់នាងពិតជាធ្វើអំពើអមនុស្សធម៌ទាំងនេះបានដោយមិនញញើតអ្វីសោះឬ?

មកពីហេតុអីទៅបានជាប៉ានាងផ្លាស់ប្តូរដល់ថ្នាក់នេះ លោកប៉ាដែលធ្លាប់តែល្អកន្លងមកបាត់ទៅណា ហេតុអីក៏នៅតែបុរសសាហាវយង់ឃ្នងម្នាក់នេះទៅវិញ។

ភ្លាមៗពេក មីនអា មិនអាចទទួលយកការពិតដ៏សែនឈឺចាប់មួយនេះបានទេ វាពិបាកសម្រាប់នាងខ្លាំងណាស់។

ក្រោយពីយំអស់ចិត្តអស់ចង់ហើយ មីនអា បើកឡានត្រលប់មកផ្ទះវិញទាំងវិញ្ញាណមិននៅក្នុងខ្លួន។ ពេលមកដល់ផ្ទះមិនបានឃើញប៉ារបស់នាងទេ តែបើជួបមុខរបស់គាត់ពេលនេះ នាងក៏មិនអាចប្រឈមមុខជាមួយប៉ាបានដែរ។

« ខ្ញ៉ំត្រូវតែរកវិធីជួយបង យ៉ុនហ្គី ឲ្យបាន! »

ទោះបីជានាងដឹងថា យ៉ុនហ្គី បានបោកប្រាស់នាងកន្លងមកក៏ពិតមែន តែនាងមិនអាចឈរមើលប៉ារបស់ខ្លួនសម្លាប់មនុស្សបានតទៅទៀតដែរ

ស្រីស្រស់ដើរចុះដើរឡើងពេញបន្ទប់ រកវិធីយ៉ាងណាអាចជួយឪ្យ យ៉ុនហ្គី រួចពីកណ្តាប់ដៃរបស់ឪពុកបាន។

តែមិនថានាងរកនឹកយ៉ាងណាក៏មិនអាចរកនឹកឃើញដែរ ហេតុអីក៏ពេលវេលាបន្ទាន់បែបនេះ ខួរក្បាលរបស់នាងបែរជាទទេរស្អាតទៅវិញ គួរឪ្យស្អប់ពិតមែន។

??????????????????????(completed)Where stories live. Discover now