រំពេចនោះសម្លេងឡានរបស់ឪពុកបានបន្លឺឡើង ធ្វើឪ្យនាងប្រញាប់រត់ចុះទៅក្រោមភ្លាម ថ្វីបើមិនចង់ឃើញមុខគាត់ក៏ដោយ។
« លោកប៉ាមកវិញហើយឬ? » មីនអា រត់ចូលទៅឱបឪពុកតាមទម្លាប់
« នេះភ្នែករបស់កូនកើតអីអ្ហា? អ្នកណាធ្វើឪ្យកូនយំមែនទេ? ឬក៏ យ៉ុនហ្គី? »
ស្តាប់សម្តីប៉ារបស់ខ្លួនហើយ ធ្វើឪ្យនាងកាន់តែឈឺចាប់លើសដើម នេះបើនាងមិនបានទៅឃើញផ្ទាល់នឹងភ្នែកថា យ៉ុនហ្គី ត្រូវគាត់ធ្វើបាបនោះទេ នាងប្រហែលជាជឿថាគាត់ជាមនុស្សស្អាតស្អំបាត់ទៅហើយ។
មីនអា សម្រួលអាការឪ្យមកធម្មតាបំផុត ព្រោះមិនចង់ឪ្យឪពុកចាប់បាន ទើបនាងរហ័សនិយាយកុហកថា៖
« គឺកូនមើលរឿងចូលតួពេកហ្នឹងណា៎ »
« ជិតក្លាយជាប្រពន្ធគេទៅហើយ នៅយំតាមរឿងទៀតឬ? ហាហា » លោក ក្វាងស៊ូ អស់សំណើចជឿតាមសម្ដីកូនស្រីនិយាយ
« ក៉ំសើចកូនទៅមើលប៉ា! តែនិយាយចឹងប៉ាអាចទាក់ទងទៅបង យ៉ុនហ្គី បានឬអត់ កូនមិនអាចទាក់ទងទៅគាត់បានសោះ »
មីនអា ចាប់ផ្តើមនិយាយចូលសាច់រឿង ចង់ដឹងខ្លាំងណាស់ថាប៉ានឹងតបមកនាងវិញបែបណា?
« ធ្វើម៉េចប៉ាទៅដឹងនោះកូន គេអាចកំពុងតែរវល់ការងារក៏ថាបាន »
ស្រីស្រស់កាន់តែឈឺលើសដើម នេះប៉ាជាមនុស្សពូកែកុហកដល់ថ្នាក់នេះឬ? នាងពិតជាខកចិត្តខ្លាំងណាស់។
« ប្រហែលមែនហើយប៉ា! » មីនអា ស្របតាមសម្តីរបស់ឪពុក ទាំងក្នុងចិត្តចង់តវ៉ាឲ្យដឹងសខ្មៅខ្លាំងណាស់
« ប៉ាស៉ំទៅងូតទឹកសិនល្អជាង »
« ចា៎ »
មីនអា មើលតាមឪពុកជាប់ជានិច្ច ពិចារណាពីទង្វើរបស់ឪពុក។ នាងមិនអាចរាយការណ៍ប្រាប់ប៉ូលីសបាននោះ
ទេ មិនចឹងទេប៉ានាងនឹងត្រូវជាប់ទោសជាមិនខានឡើយ។« ធ្វើយ៉ាងម៉េចល្អទៅ? » នាងគិតមិនឃើញពិតមែន ថាត្រូវធ្វើបែបណាចំពោះរឿងនេះ
// ភូមិគ្រិះជាយក្រុង
ចាស្មីន អង្គុយលែងសុខ ព្រោះតែមិនអាចទាក់ទងទៅ យ៉ុនហ្គី បានទាល់តែសោះ។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 43
Start from the beginning