ភ្លាមនោះដែរស្រាប់តែមានគ្រាប់កាំភ្លើងមិនដឹងប្រភពជាច្រើនបានសម្លាប់កូនចៅរបស់គាត់អស់ជាច្រើននាក់
ឲ្យដួលស្លាប់ភ្លាមៗ។« លោកអស់ផ្លូវហើយ ប្រគល់ខ្លួនឲ្យប៉ូលីសល្អជាង » ចាស្មីន និយាយបញ្ចុះបញ្ចូល ខ្លាចក្រែងបុរសចំណាស់ធ្វើបាប យ៉ុនហ្គី បន្តទៀត
នាងចេញមកប្រឈមមុខគ្នាតទល់ យ៉ាងណាក៏គ្នីគ្នារបស់នាងព័ទ្ធជ៉ំវិញទីនេះអស់ទៅហើយ ម្យ៉ាងវិញទៀត កូនចៅដែលនៅសល់មានត្រឹមតែ២នាក់ប៉ុណ្ណោះ។
« បិទមាត់នាងទៅស្រីចង្រៃ គ្រប់យ៉ាងកើតឡើងក៏ព្រោះតែនាងម្នាក់គត់ បើគ្មានវត្តមានរបស់នាងទេកូនស្រីរបស់យើងប្រហែលជាមានក្តីសុខបាត់ទៅហើយ!»
« វាមិនមែនជាកំហុសរបស់ ចាស្មីន ឡើយ បើលោកចង់បន្ទោសគឺបន្ទោសខ្ញ៉ំមកចុះ » យ៉ុនហ្គី ប្រកែក ដណ្តើមទទួលកំហុស
« យើងមិនបានថាឯងត្រូវស្រាប់ទៅហើយ ឯងធ្វើបាបកូនស្រីរបស់យើងម្តងហើយម្តងទៀត តើចិត្តរបស់ឯងសាងមកពីអីទៅ មីន យ៉ុនហ្គី ឯងមានដឹងទេថា មីនអា ស្រលាញ់ឯងខ្លាំងកម្រិតណា? »
អ្នកជាឪពុករៀបរាប់ទាំងទឹកភ្នែក ការដែលឃើញកូនស្រីត្រូវមកស្រក់ទឹកភ្នែកដោយសារតែអ្នកដទៃបែបនេះ ធ្វើឲ្យបេះដូងរបស់គាត់ឈឺស្ទើរស្លាប់ទៅហើយ។
កូនស្រីដែលខំមើលថែប្រៀបបាននឹងត្បូងដ៏មានតម្លៃ បែរជាត្រូវមកប្រេះស្រាំព្រោះតែទង្វើរថោកទាបរបស់
ប្រុសក្បត់ទៅវិញ វាមិនសមតម្លៃឲ្យនាងឈឺចាប់នោះទេ។ស្រាប់តែភ្លាមនោះ មីនអា បានចូលមកក្នុងការសន្ទនាមួយនេះដែរ ធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំង នឹកស្មានមិនដល់ឡើយថានាងអាចមកទីនេះ និងបានឃើញទង្វើអាក្រក់របស់គាត់។
« ប៉ាឈប់ទៅ! »
« មីនអា! »
« បានហើយប៉ា ឈប់ធ្វើបែបនេះតទៅទៀតទៅ ទម្លាក់កាំភ្លើងចុះទៅប៉ា ឈប់សម្លាប់មនុស្សតទៅទៀតទៅកូនស៉ំអង្វរ គ្រប់យ៉ាងនៅមិនទាន់ហួសពេលទេប៉ា » មីនអា ប្រឹងបញ្ចុះបញ្ចូលក៉ំឲ្យប៉ារបស់នាងដើរផ្លូវខុសជាង
នេះតទៅទៀត

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 45
Start from the beginning