« កូនមិនស្អប់ប៉ាទេឬ មីនអា? » ដៃដែលកាន់កាំភ្លើងមុន
នេះ ចាប់ផ្តើមទម្លាក់ចុះបន្តិចម្តងៗ បញ្ជាក់ថាសម្តីកូនស្រីមានឥទ្ធិពលចំពោះគាត់កម្រិតណា« គ្មានថ្ងៃដែលកូនស្អប់ប៉ាដ៏សែនល្អម្នាក់នេះបានទេ ប៉ាទទួលទោសទៅ ចាំកូនជួលមេធាវីល្អៗឲ្យប៉ា » នាងតូចដើរចូលទៅរកលោក ក្វាងស៊ូ ម្តងមួយជំហានៗ លួងលោមឲ្យឪពុកត្រជាក់ចិត្ត
« ឲ្យតែកូនមិនស្អប់ប៉ា ទោះត្រូវជាប់គុកមួយជីវិតក៏ប៉ាព្រមដែរ » ទីបំផុតលោក ក្វាងស៊ូ ក៏ព្រមទម្លាក់កាំភ្លើងចុះ និងលែងឲ្យ យ៉ុនហ្គី គេឍដួលលើដី ក្នុងពេលនេះកូនស្រីរបស់គាត់គឺមានតម្លៃជាទីបំផុត
« ចឹងប៉ាហុចកាំភ្លើងមកឲ្យកូនមក យើងនឹងសាងជីវិតថ្មីជាមួយគ្នា កូននៅសល់តែប៉ាម្នាក់គត់ »
បានកាំភ្លើងមកនៅក្នុងដៃហើយ មីនអា បោះវាទៅឆ្ងាយពីខ្លួន ខ្លាចថាឪពុកប្តូរចិត្តវិញ។
« ប៉ាស៉ំទោស មីនអា! »
« ក៉ំយំអីលោកប៉ា »
ឪពុកកូនអ្នកទាំងពីរឱបគ្នាជាប់ ពោះពេញដោយក្តីស្រលាញ់ពេញបេះដូង គ្មានអ្វីស្រស់ស្អាតជាងក្តីស្រលាញ់ទៀតនោះទេ។
ឃើញថាគ្រប់យ៉ាងបានបញ្ចប់ទៅហើយ ចាស្មីន រហ័សរត់មកមើល យ៉ុនហ្គី ភ្លាមៗ។
« បងយ៉ាងម៉េចហើយ យ៉ុនហ្គី »
« ចាស្មីន! »
« អូននៅត្រង់នេះហើយ គ្រប់យ៉ាងបានបញ្ចប់ហើយ យើងត្រលប់ទៅវិញជាមួយគ្នាណា៎ » ចាស្មីន ជួយគ្នា យ៉ុនហ្គី ឲ្យក្រោកឈរដើម្បីចេញពីទីនេះ
ដើរមិនទាន់បានបីជំហានស្រួលបួលផង ស្រាប់តែមានកូនចៅម្នាក់ដែលនៅរស់តម្រង់កាំភ្លើងមកកាន់នាង និងនិយាយឡើងថា៖
« នាងសម្លាប់ប្អូនប្រុសរបស់យើង ចង់ទៅងាយៗបែប
នេះមិនបានទេ! »« ប្រយ័ត្ន! » មីនអា ស្រែកភ្លាត់សម្លេងពេលឃើញកូនចៅរបស់ប៉ាខ្លួនកេះកៃកាំភ្លើងបាញ់មក ទើបនាងរត់
ទៅរងគ្រាប់ជំនួសផាំង~
គ្រាប់កាំភ្លើងបានទម្លុះត្រង់ពោះរបស់ មីនអា ធ្វើឲ្យនាងដួលទាំងជំហរតែម្តង

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 45
Start from the beginning