« អូនជឿបងសិនចុះ » ចាន់ឆ្លើយរួចក៏ញាំុបន្តពេលញាំុគឺមិនចង់ឈ្លោះជាមួយអុីប៉ូឡើយអ្វីដែលចាន់និយាយអម្បាញ់មិញគ្រាន់តែលលេងប៉ុណ្ណោះក្នុងចិត្តជឿច្បាស់ថាអុីប៉ូមិនក្បត់ខ្លួន។
រីង ~ រីង
ទូរស័ព្ទរបស់អុីប៉ូបានរោទ៍ឡើងនាយមេីលទៅឃេីញថាជាលេខរបស់ធីងយៀកនេះមិនទាន់ទៅដល់ផងក៏ខលហៅបាត់ទៅហេីយ« អាឡូ!!យេីងទៅឥឡូវហើយឯងក៏ភ័យយ៉ាងនេះ »
« អាបូប្រញាប់មកឥឡូវនេះព្រោះមានរឿងធំហើយត្រូវការអោយឯងដោះស្រាយ »
« មានរឿងអ្វីទៅ? »
« សុិនស៊ាវហ្វឹងបានមកម្តងទៀតហើយគេនៅតែមានចារឹកដដែល យេីងនិយាយជាមួយហើយគេនៅតែមិនស្តាប់នៅតែចង់ជួបឯងដូចកូនក្មេងអាយុ3ឆ្នាំដែលចង់ជួបម៉ាក់អញ្ចឹង »
« បានចាំយេីងទៅឥឡូវនេះ » និយាយចប់អុីប៉ូបិតទូរស័ព្ទ
« បងប្រញាប់ទៅលឿនយ៉ាងនេះម៉េចមិនញាំុអោយឆ្អែតសិនទៅ » ឃើញអុីប៉ូក្រោកឈរបម្រុងដេីរចេញចាន់ក៏និយាយឃាត់ នេះញាំុមិនទាន់បានប៉ុន្មានមាត់ផងក៏ប្រញាប់ប្រញាល់បែបនេះហ៎េស?
« សឺត ~ នៅក្លឹបមានរឿងបន្តិចបន្តួចត្រូវការអោយបងទៅដោះស្រាយអូននៅវីឡាឆាប់ចូលគេង » នាយដេីរទៅថេីបថ្ងាសរបស់ចាន់នឹងអង្អែលក្បាលតិចៗថ្នមៗមុននឹងនាយចេញទៅធ្វេីការដោយបន្ទាន់គ្មានពេលនៅទៀត។
10នាទីក្រោយមកអុីប៉ូបានមកដល់ក្លឹបដោយមាន
ធីងយៀកកំពុងតែឈរចាំទាំងអន្ទះអន្ទែងពេលបានឃើញភ្លាមស្នាមញញឹមដ៏ស្រស់ក៏លេចចេញមកតែម្តង« ឯងមកដល់ហើយហ៎េស?អរគុណទេវតាដែលជួយខ្ញុំ » ធីងយៀករត់ទៅរកអុីប៉ូទាំងញញឹមដែលពេលគេមកដល់រឿងគ្រប់យ៉ាងទៅបានដោះស្រាយជាពុំខាន
« សុិនស៊ាវហ្វឹងនេះមនុស្សនិយាយមិនចេះស្តាប់គ្នាមែន ហេតុអ្វីក៏ជជេសបែបនេះ? » អុីប៉ូដេីរទៅរកមនុស្សដែលត្រូវដោះស្រាយជាមួយទាំងទឹកមុខស្មេីត្រូវជួបជាមួយមនុស្សកំពូលយ៉ាប់ដែលនិយាយមិនចេះស្តាប់គ្នាជជេសដូចកូនក្មេង។
ក្រាក ~ ~
ទ្វារបន្ទប់បានបេីកឡើងនឹងប្រទះឃើញបុរសសង្ហាដែលអាយុស្រដៀងនឹងអុីប៉ូ រូបរាងរបស់គេស្រស់សង្ហារខ្លាំងណាស់អ្នកណាឃើញក៏លង់ប៉ុន្តែទាស់តែចារឹកយ៉ាប់បន្តិច

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?