« ..... » អុីប៉ូមិននិយាយអ្វីកែវភ្នែកនាយក្រហមច្រាលបេះដូងទាំងមូលខ្ទេចខ្ទីដូចយកកាំបិតមកចិញ្ច្រាំ យកកាំបិតមួយពាន់ដេីមមកចាក់ក៏មិនអាចស្មើពេលដែលចាន់មិនចាំនាយដែរ
« ចាន់បងគឺវ៉ាងអុីប៉ូបងជាស្វាមីរបស់អូនហេតុអ្វីអូនមិនចាំបង? » នាយចាប់ដៃចាន់អង្អែលតិចៗគឺមិនជឿទេថាចាន់បាត់ការចងចាំចាន់គ្រាន់តែសម្តែងពេលនៅមុខនាយតែប៉ុណ្ណោះដេីម្បីតែគេចវេះ
« ទេខ្ញុំមិនមានស្វាមីទេលោកមិនមែនជាស្វាមីរបស់ខ្ញុំដែរលោកកុហកលោកមិនមែនទេ ខ្ញុំមិនដែលធ្លាប់រៀបការនោះទេ » ចាន់ខំប្រឹងប្រកែកទាំងមិនទទួលស្គាល់ការពិត មានមនុស្សមកបន្លំធ្វើជាស្វាមីរបស់ខ្លួនទាំងដែលខ្លួនផ្ទាល់មិនដែលរៀបការមិនដែលទាក់ទងជាមួយនរណាម្នាក់ក្នុងន័យស្នេហា
« ចាន់ចាំបានទេកាលពួកយើងនៅជាមួយគ្នាជិះកង់លេងជាមួយគ្នាទៅលេងសួនសត្វជាមួយគ្នាដាំផ្កាកុលាបជាមួយគ្នានឹងមេីលផ្កាយនឹងព្រះច័ន្ចជាមួយគ្នានោះអី » កែវភ្នែកបម្រុងស្រក់ទឹកភ្នែកមកទៅហើយមាយខំប្រឹងនិយាយរំលឹកការចងចាំរបស់ចាន់ដែលធ្លាប់ធ្វើជាមួយគ្នាយ៉ាងសប្បាយរីករាយជាទីបំផុត សង្ឃឹមថាចាន់នឹងមិនអាចភ្លេចវា
« លោកនិយាយអ្វី?.....ខ....ខ្ញុំមិនចាំទេខ្ញុំមិនស្គាល់លោកទេឆាប់ចេញទៅ ~ អា ~ » ចាន់គ្រវីក្បាលញាប់លេីកដៃទប់ក្បាលខ្លួនឯងដែលចាប់ផ្តេីមឈឺយ៉ាងខ្លាំង កាន់តែគិតអ្វីដែលអុីប៉ូនិយាយកាន់តែឈឺកាន់តែខ្លាំង រឹងតែមិនដឹងថាទំនាក់ទំនងខ្លួនជាមួយអុីប៉ូធ្លាប់ជាអ្វី
« បានហើយវ៉ាងអុីប៉ូលោកឆាប់ចេញទៅ » ឆីងកឺឃើញបែបនោះក៏រុញអោយអុីប៉ូចេញ ហើយចុចកណ្តឹងដែលនៅជិតដៃដេីម្បីហៅគ្រូពេទ្យអោយប្រញាប់មក
« អា ~ ហឹុកៗ » ចាន់យកដៃទប់ក្បាលខ្លួនឯងទាំងឈឺចាប់វាពិតជាឈឺខ្លាំងណាស់ទឹកភ្នែកស្រក់ចុះមកដោយមិនអាចទ្រាំបាន សម្តីរបស់អុីប៉ូតែប៉ុន្មានម៉ាត់សោះធ្វើឲ្យខ្លួនឯងឈឺក្បាលយ៉ាងនេះ
« សុំអង្វរលោកទៅវិញសិនទៅបេីមិនអញ្ចឹងចាន់នឹងនៅតែឈឺក្បាលមិនខានដោយសារតែសម្តីលោកនេះឯង » ឆីងកឺដេីរមកជិតអុីប៉ូនឹងអោយគេបាត់មុខសិនយប់ហើយអាចថាត្រឡប់ទៅសម្រាកមកមេីល
ព្រឹកស្អែកក៏មិនខាតពេលតែពេលនេះចាន់ត្រូវតែត្រូវការពេលសម្រាក

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?