« បាន » នាយងក់ក្បាលយល់ព្រមហើយក៏ដេីរចេញទៅចាន់ឈឺចាប់ដោយសារតែនាយទៀតហើយអ្នកបង្កបញ្ហាឡេីងអោយចាន់ក្លាយជាបែបនេះគ្រប់យ៉ាងគឺដោយសារនាយទាំងអស់។
យប់ជ្រៅហើយមនុស្សក៏មិនមានច្រើនដែរនៅតាមដងផ្លូវសាធារណះ អុីប៉ូដេីរក្រោមអំពូលភ្លើងទាំងទឹកភ្នែកហូរ ប្រសិនបើដឹងថារឿងគ្រប់យ៉ាងក្លាយជាបែបនេះតាំងពីដើមនាយមិនគួរធ្វើវាឡើយ
« អូនចាំអ្នកផ្សេងបានហេតុអ្វីបែរជាមិនចាំបងទៅវិញ ~ ហឹុកៗ » នាយយំលឺៗលែងខ្មាស់អ្នកណានាយឈឺចិត្តណាស់ចាន់នៅចាំគ្រប់គ្នាប៉ុន្តែបែរជាភ្លេចនាយដែរមាននាមជាស្វាមីទៅវិញអ្នកណាដែលទទួលយកបានទៅ?
« ហេតុអ្វី?ហេតុអ្វីសៀនស៊ាវចាន់?អូនធ្វើលេងឬក៏មែនទែនអូនកុំធ្វើបាបបងដោយប្រេីវិធីមួយនេះអី » នាយនៅតែមិនយល់មិនដឹងថាចាន់សម្តែងឬក៏មែនទែសង្ឃឹមថាគ្រាន់តែជាការសម្តែងព្រោះចង់អោយចាន់ចងចាំនាយរហូតមិនភ្លេច។
មនុស្សម្នាក់មិនអាចទាយដឹងពីមនុស្សម្នាក់ទៀតបានទេមានតែខ្លួនឯងប៉ុណ្ណោះដែលអាចដឹងពីខ្លួនឯងនឹងទាយអារម្មណ៍ខ្លួនឯងបាន រងចាំមេីលបន្តទៀតថាវាសម្តែងឬមែនទែន។
ព្រឹកស្អែកថ្ងៃថ្មី
គូអានគ្រាន់តែទទួលដំណឹងថាចាន់គឺគ្រោះថ្នាក់នាងបានមករកចាន់ភ្លាម មិត្តម្នាក់នេះមិនបានការបានដឹងរឿងក្រោយគេនេះជាមិត្តប្រភេទអ្វីទៅ?« ចាន់....ឯងយ៉ាងម៉េចហើយ? » គូអានចូលមកនឹងចាប់ខ្លួនចាន់មេីលចុះមេីលឡើយទាំងក្តីបារម្ភ កាលទទួលបានដំណឹងដំបូងបេះដូងលោតញាប់ហើយក៏ភិតភ័យខ្លាំងណាស់ខ្លាចចាន់គ្រោះថ្នាក់ធំ
« ចាងគូអាន....ខ្ញុំមិនអីទេកុំបារម្ភ » ចាន់មេីលមុខគូអាននឹងហៅឈ្មោះពេញបន្ទាប់ពីបានស្គាល់ហើយដឹងថាជាមិត្តទេីបនិយាយដូចមុនដូចដែលស្រាប់ហេីយថាចាន់កេីតអ្វី
« ឯងហៅឈ្មោះខ្ញុំពេញបែបនេះខ្លាចភ្លេចមែនទេ? » គូអានសេីចបន្តិចមិនដែលងាយលឺទេចាន់ហៅឈ្មោះនាងពេញបែបនេះនឹងមេីលទៅទឹកមុខដ៏ខ្សោះនោះគឺកំសត់ពេកហេីយ

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?