抖阴社区

                                    

« មែនហើយ!! » អ្នកភូមិឆ្លេីយព្រមគ្នាដែលធ្វើឲ្យចាន់មានអារម្មណ៍ថារំភើបយ៉ាងខ្លាំងអ្នកភូមិនៅទីនេះគឺសុទ្ធតែជាមនុស្សចិត្តល្អហេីយមិនប្រកាន់នឹងអោយរស់នៅក្នុងភូមិជាមួយ។

« ឃើញទេអ្នកភូមិនៅទីនេះសុទ្ធតែជាមនុស្សល្អខ្លាំងណាស់ » ឆីងកឺនាំចាន់ត្រឡប់មកកន្លែងសម្រាកវិញនឹងឆ្លៀតនិយាយលេងជាមួយបន្តិចនាយគឺនាំចាន់មកកន្លែងដែលល្អកន្លែងដែលធ្វេីអោយមានក្តីសុខ

« អរគុណលោកឆីងកឺ » ចាន់គ្មានអ្វីក្រៅពីពោលពាក្យអរគុណទៅកាន់ឆីងកឺកន្លែងនេះអាចថាល្អសម្រាប់ការរស់នៅនឹងកន្លែងដែលមិនអាចអោយអុីប៉ូអាចរកបានឃើញងាយៗឡេីយ

« មិនអីទេឯងសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរ » ឆីងកឺញញឹមបន្តិចទោះបីជានាយនឹងចាន់ទំនងអាចទៅរួចប៉ុន្តែបានឃើញចាន់សប្បាយចិត្តមានក្តីសុខក៏នាយអស់ចិត្តដែរ

« លោកស្រឡាញ់ខ្ញុំមែនទេ? »
« ...... » ឆីងកឺស្ងាត់ដូចគេយកបោតមកញុកមាត់អោយនាយឆ្លើយយ៉ាងម៉េចប្រសិនបើនាយឆ្លើយហើយបានត្រឹមតែទទួលបានការខកចិត្តនាយគឺឈឺចាប់ខ្លាំងជាងនេះហេីយក៏បាត់បង់មិត្តភាពសុខចិត្តធម្មតាៗបែបនេះល្អហេីយ

« ខ្ញុំទុកលោកគឺជាមិត្តដ៏ល្អបំផុតលោកគឺជាមនុស្សម្នាក់ល្អណាស់លោកបានជួយខ្ញុំគ្រប់យ៉ាង.. .ប៉ុន្តែរឿងស្នេហារវាងពួកយើងពិតជាមិនអាចកេីតឡេីងទេព្រោះខ្ញុំមិនបានស្រឡាញ់លោកឡេីយ » ចាន់វៃស្មាឆីងកឺដេីម្បីដាស់តឿនគេអោយគេបញ្ឈប់គំនិតមួយដែលស្រឡាញ់កាយវិការទង្វើនឹងសម្តីដែលឆីងកឺបាននិយាយគឺខ្លួនដឹងច្បាស់ណាថាឆីងកឺទុកខ្លួនមិនមែនមនុស្សធម្មតា តែបានដំណែងជាមិត្តល្អបំផុតនេះគឺសំណាងហើយ

« មិនអីទេពួកយើងរាប់អានគ្នាដូចមិត្តបាន » បេះដូងនាយឈឺខ្ទោកៗមិននឹកស្មានថានាយមានថ្ងៃនេះថ្ងៃដែលចាន់បដិសេធនាយ ទោះបីជាយ៉ាងណាក៏ត្រូវទទួលយកដោយមិនអាចបង្ខំមនុស្សម្នាក់អោយស្រលាញ់មនុស្សម្នាក់ទៀតទាំងចិត្តមិនស្រឡាញ់ឡេីយ។

ចាន់ងក់ក្បាលហើយក៏ដេីេចូលទៅបន្ទប់សម្រាកបាត់ទៅឯឆីងកឺក៏ដេីរទៅកន្លែងរបស់គេវិញទាំងកែវភ្នែកក្រហមខំប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់នាយមិនចង់ឃើញខ្លួនឯងយំឡើយវាពិតជាខ្មាស់អៀនខ្លួនឯងណាស់។

??? : ?????????????????????????(END)Where stories live. Discover now