抖阴社区

                                    

★នេះមែនទេអារម្មណ៍ឈឺចាប់ដោយសារស្នេហា?

ក្នុងក្លឹប
« ឯងឆាប់ប្រាក់យេីងមកថាអ្នកណាយកឯកសារក្លឹបរបស់យើងមកអោយឯង? » អុីប៉ូប្រេីក្រសែភ្នែកកំណាចមេីលទៅកាន់ស៊ាវហ្វឹងនឹងសួរយ៉ាងមឺុងម៉ាត់នាយគ្រាន់តែដឹងថាអ្នកណាថ្លេីមធំហ៊ានលូចឯកសាររបស់នាយ

« ហឹុម...ឯងជឿទេបេីយេីងប្រាប់ថាគឺជាចាន់ប្រពន្ធរបស់ឯង? » ស៊ាវហ្វឹងដកដង្ហើមធំនាយព្រមប្រាប់ថាអ្នកណាជាអ្នកយកឯកសារមកអោយនាយប៉ុន្តែអ្វីដែលមិនអាចគឺអុីប៉ូច្បាស់ជាមិនជឿឡេីយចំពោះរឿងមួយនេះ

« ផាំង!!ម៉េចនឹងអាចចាន់គេមិនធ្វើបែបនោះឡើយឯងកុំចេះតែនិយាយ » អុីប៉ូទះតុផាំង!!ទាំងអារម្មណ៍ខឹងបែរជាហ៊ានចោតប្រកាន់ប្រពន្ធរបស់នាយទាំងដែលចាន់គឺមិនដែលនឹងឃេីញឯកសារនោះសូម្បីតែម្តង

« ស្គាល់មនុស្សតែសំបកខាងក្រៅតែក៏មិនប្រាកដថាស្គាល់ខាងក្នុងចិត្តដែរ!ក្លឹបនេះជារបស់យើងឯងត្រូវចាំទុក » និយាយចប់ស៊ាវហ្វឹងដេីរចេញបាត់ពេលនេះនាយមានប្រៀបលេីអុីប៉ូទោះបីជាយ៉ាងណាក៏អុីប៉ូមិនអាចគេចផុតពីដៃនាយបានដែរ

« យេីងមិនជឿថាចាន់ជាអ្នកធ្វើ » នាយនិយាយតិចៗព្រោះតែនាយជឿជាក់លេីចាន់ថាគេមិនបានធ្វេីហេីយចាន់រឹតតែមិនដែលពាក់ព័ន្ធនឹងក្លឹបរបស់នាយ។

វីឡាធីងយៀក
មកទល់ពេលនេះគូអាននាងនៅតែនៅវីឡារបស់ធីងយៀកទោះបីជាដេញយ៉ាងណាក៏នាងមិនទៅដែរនាយព្យាយាមបកស្រាយប្រាប់នាយប៉ុន្តែនាយមិនព្រមស្តាប់

« ធីងយៀកលោកស្តាប់ការបកស្រាយរបស់ខ្ញុំសិនបានទេបន្ទាប់ពីលោកស្តាប់ហេីយខ្ញុំនឹងចេញពីទីនេះភ្លាម » ទឹកមុខគូអានស្រពាប់ស្រពោននាងនិយាយជាមួយធីងយៀកនេះអាចថាជាលេីកចុងក្រោយហេីយនាងក៏លែងរំខានដែរ

« .... » ធីងយៀកមិននិយាយអ្វីនឹងដេីរទៅអង្គុយសាឡុងទល់មុខគូអានពេលលឺនាងនិយាយបែបនេះនាយមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនយ៉ាងម៉េចមិនដឹងនោះទេព្រោះរាល់ដងតែងតែមាននាងរំខាននាយជានិច្ច

« ខ្ញុំចង់ប្រាប់លោកថាខ្ញុំជាគូដណ្ដឹងរបស់សា៊វហ្វឹងមែនប៉ុន្តែខ្ញុំមិនបានស្រឡាញ់គេឡេីយ!លោកដឹងទេថាប៉ាម៉ាក់របស់ខ្ញុំបង្ខំខ្ញុំខ្លាំងប៉ុណ្ណា!ខ្ញុំពិបាកចិត្តណាស់ហើយពេលនោះលោកសុំបែកទៀតខ្ញុំគិតអ្វីមិនចេញនោះទេ...តាមពិតខ្ញុំត្រូវរៀបការជាមួយគេយូរហើយប៉ុន្តែខ្ញុំចេះតែពន្យារពេលកុហកថាការងារមន្ទីរពេទ្យច្រេីនទេីបបានមកដល់ថ្ងៃនេះ.... »

??? : ?????????????????????????(END)Where stories live. Discover now