抖阴社区

                                    

« ខ្ញុំតែងតែឆ្ងល់ជានិច្ចហេីយលោកអាចបកស្រាយបានបានទេថាហេតុអ្វីកាលនោះលោកសុំបែកពីខ្ញុំខ្លែងពួកយើងស្រឡាញ់គ្នាណាស់មែនទេ?ខ្ញុំរស់នៅម្នាក់ឯងដោយគ្មានលោកគឺខ្ញុំព្យាយាមធ្វើធម្មតាៗមិនបង្ហាញអោយអ្នកណាឃេីញ!ខ្ញុំមិនមែនមនុស្សស្រីរឹងមាំនោះទេ!ខ្ញុំក៏ចេះយំ!ចេះខូចចិត្តដូចគ្នា! »

រៀបរាប់យ៉ាងវែងអន្លាយដូចទឹកស្ទឹងគូអានរៀបរាប់ទាំងឈឺចាប់អ្វីដែលនាងទទួលនឹងរងសម្ពាធរហូតមកវាធ្វេីអោយនាងឈឺចាប់ខ្លាំងណាស់ នាងរស់នៅទាំងខំប្រឹងញញឹមខំប្រឹងលេីកទឹកចិត្តអ្នកដទៃព្រោះតែមិនចង់ឃើញអ្នកផ្សេងទៀតក្លាយជាមនុស្សដូចនាង។

« សុំទោស!ពាក្យដែលខ្ញុំសុំនាងបែកដឹងទេវាខ្ញុំនិយាយទាំងឈឺចាប់ប៉ុណ្ណា!ការបែកពីមនុស្សដែលខ្លួនស្រឡាញ់គឺឈឺចាប់ណាស់ខ្ញុំមិនចង់ឃើញនាងនៅជាមួយមនុស្សដែលគ្មានកន្លែងរស់នៅច្បាស់លាស់ហេីយរស់នៅទាំងមានទុក្ខលំបាកជាមួយខ្ញុំឡើយ!ហេតុផលដែលខ្ញុំសុំបែកនាងដោយសារតែម្តាយរបស់នាងបង្ខំខ្ញុំគ្មានជម្រើសទេ ខ្ញុំក៏ចង់អោយនាងមានក្តីសុខនឹងរស់នៅរៀបការជាមួយមនុស្សដែលមានឋានះស្មើនាង » ធីងយៀកនិយាយរៀបរាប់មកទាំងអស់សង្ឃឹមថានិយាយរួចហេីយនាយនឹងធូរទ្រូងនឹងមានអារម្មណ៍ប្រសេីរជាងមុន នាយរស់នៅម្នាក់ឯងដោយចិត្តគិតដល់មនុស្សដែលនាយស្រឡាញ់ក៏ឈឺចាប់ដែរ

« ស្រឡាញ់លោក!ខ្ញុំដែលនិយាយថាលោកស្រឡាញ់ខ្ញុំត្រូវតែអោយលោកមានកន្លែងស្នាក់នៅច្បាស់លាស់ឬអត់?ស្រឡាញ់លោកខ្ញុំដែលធ្លាប់និយាយថាលោកត្រូវតែមានលុយច្រេីនឬអត់?ស្រឡាញ់លោកគឺស្រឡាញ់លោកមិនមែនស្រឡាញ់ស្រឡាញ់រកផ្ទះរកលុយគឺស្រឡាញ់លោកដោយចិត្តស្មោះនឹងបេះដូងដែលមាន »

ផឹប ~ ~
ទ្រាំមិនបានឆីងកឺរត់ទៅក្រសោបនាងទាំងទឹកភ្នែកស្រក់ចុះនាយបានធ្វើអោយនាយឈឺចាប់ទៀតហើយនាយគឺជាមនុស្សប្រុសអាក្រក់ខ្លាំងណាស់

« អោយបងសុំទោស!អោយបងសុំទោស ~ ហឹុក » ធីងយៀកក្រសោបនាងទាំងមានអារម្មណ៍ថាកក់ក្តៅយ៉ាងខ្លាំងនឹងសម្រក់ទឹកភ្នែក នាយគឺជាអ្នកខុសនាយជាមនុស្សម្នាក់ដែលបានធ្វើបាបមនុស្សស្រីដែលនាយធ្លាប់ស្រឡាញ់

« ពួកយើងអាចត្រូវគ្នាវិញបានទេ? » គូអានសួរសំណួរនេះឡើងនាងចង់រស់នៅជាមួយមនុស្សដែលនាងស្រឡាញ់ម្តងទៀត នាងចង់រស់នៅក្នុងជីវិតថ្មីដែលពោរពេញទៅដោយក្តីសុខនឹងរីករាយ

« សឺត ~ បានបងនឹងអូនគឺមិនអាចបែកគ្នាឡើយ » នាយថេីបថ្ពាល់របស់គូអានទាំងញញឹមស្រស់នាយគឺបំពេញក្តីសុខអោយខ្លួនឯងនឹងតាមបេះដូងម្តងទៀងដោយមិនទុកអោយវាឈឺចាប់យូរទៀតឡេីយ។

វីឡាអុីចាន់
នៅខាងក្រៅនាយជាមនុស្សរឹងមាំណាស់ប៉ុន្តែនៅក្នុងបន្ទប់នាយគឺជាមនុស្សទន់ខ្សោយម្នាក់កែវភ្នែកដែលរឹងមាំអម្បាញ់មិញនេះបែរទៅជាក្រហមនឹងទឹកភ្នែកក៏ស្រក់ចុះមក

« តេីអូននៅទីណាទៅចាន់? » នាយអោបរូបចាន់ជាប់ទ្រូងទាំងទឹកភ្នែក មេីលរូបភាពដែលចាន់ញញឹមពោរពេញទៅដោយក្តីសុខចុះធ្វើអោយនាយមេីលហេីយញញឹមម្នាក់ឯង

រូបភាពនាយជាមួយចាន់មានច្រើនណាស់ដែលរូបភាពទាំងអស់នោះគឺពោរពេញដោយក្តីសុខនឹងស្នាមញញឹម។ប្រសិនបេីអាចនាយនឹងត្រឡប់ពេលវេលាថយក្រោយនឹងមិនអោយរឿងគ្រប់យ៉ាងក្លាយជាបែបនេះឡេីយ។

សូមរង់ចាំទស្សនាភាគបន្ត.....❤️💚

??? : ?????????????????????????(END)Where stories live. Discover now