រីង ~ រីង
សម្លេងរោទិ៍ទូរស័ព្ទរបស់អុីប៉ូបានលឺឡើងឃេីញថាជាលេខរបស់ធីងយៀកនាយក៏ភ្ជាប់ជាមួយឧបករណ៍ក្នុងឡានហេីយក៏និយាយមិនដឹងថាខលមកមានការអ្វី។« អាឡូ...ឯងខលមកមានការអ្វី? »
« អាបូយេីងដឹងហេីយមនុស្សដែលមានបំណងចង់ធ្វើបាបឯងហើយយកឯកសារក្លឹបឯង »
« មែនហ៎េស?ពួកវាជាអ្នកណា? »
« យេីងរងចាំឯងនៅវីឡារបស់ឯងប្រញាប់មក »
« អូខេប៉ុណ្ណឹងសិនហើយ! » និយាយចប់នាយក៏បិតទូរស័ព្ទ នឹងញញឹមចុងមាត់យ៉ាងកំណាចនៅពេលបានលឺដំណឹងល្អមួយនេះ
« មានអ្នកយកឯកសារក្លឹបមែនទេ? » ចាន់នៅជិតនោះក៏លឺដូចគ្នាប៉ុន្តែមិនបានដឹងរឿងទាំងអស់នេះឡើយមិនដឹងថាលោកប្តីរបស់ខ្លួនបានជួបនឹងបញ្ហាអ្វីខ្លះ
« មែនហើយ!បងមិនដឹងថាអ្នកណាជាអ្នកយកទៅអោយស៊ាវហ្វឹងទេ ហើយគេបាននិយាយថាគឺជាអូនដែលជាអ្នកយកឯកសារទៅអោយគេ » អុីប៉ូងក់ក្បាលឆ្លើយនឹងរៀបរាប់ប្រាប់ចាន់រឿងទាំងអស់នេះនៅតែរកមនុស្សក្រោយខ្នងមិនទាន់ឃើញឡេីយ
« ម៉េចនឹងអាចជាអូនទៅនិយាយផ្តេសផ្តាសពេកហើយចុះបងជឿអ្វីដែលគេនិយាយទេ? » ចាន់លឺបែបនោះភ្ងាក់ផ្អើលខ្លាំងណាស់មិនដឹងគិតអ្វីបានជាទម្លាក់កំហុសមកអោយមនុស្សមិនដឹងអ្វីបែបនេះអយុត្តិធម៌ពេកហើយ
« បងមិនជឿជាដាច់ខាតព្រោះអូនជាប្រពន្ធបងអូនមិនធ្វើបែបនោះទេ » នាយញញឹមស្រស់លេីកដៃអង្អែលក្បាលចាន់នាយជឿលើអ្វីមួយក៏ចេះសង្កេតមើលដែរបេីចាន់បែបនេះទៀតនាយរឹតតែមិនជឿព្រោះនាយស្គាល់ចាន់ច្បាស់។
វីឡាអុីចាន់
ទីបំផុតអុីប៉ូនឹងចាន់ក៏បានមកដល់នឹងប្រញាប់ចូលទៅខាងក្នុងដេីម្បីពិភាក្សាជាមួយនឹងធីងយៀកដែលគេកំពុងតែអង្គុយរងចាំ។« ឯងខលទៅយេីងអម្បាញ់មិញហើយនិយាយថាដឹងថាអ្នកណាយកឯកសារក្លឹបនឹងមនុស្សមានបំណងចង់ធ្វើបាបយើងពួកវាជាអ្នកណា? » អុីប៉ូចូលមកអង្គុយលេីសាឡុងហេីយក៏និយាយចូលសាច់ការតែម្តង
« យេីងបានទៅភោជនីយដ្ឋានបម្រុងទៅញាំុអីជាមួយគូអានស្រាប់តែបានឃើញម៉េងស៊ាវនឹងហុងជូបានបណ្តេីរគ្នាចូលទៅក្នុងបន្ទប់ញាំុVIPហេីយនៅក្នុងនោះមានមនុស្សម្នាក់ទៀតគឺស៊ាវហ្វឹង!អ្វីដែលសំខាន់គឺ.... » ធីងយៀកនិយាយរៀបរាប់តាមអ្វីដែលខ្លួនដឹងមកប៉ុន្តែនិយាយដល់កន្លែងមួយស្រាប់តែអាក់នឹងមេីលមុខចាន់ពិតជាមិនហ៊ាននិយាយឡើយខ្លាចថាចាន់ទទួលយកមិនបាន

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?