抖阴社区

??????

3.3K 180 10
                                    

«របត់ជីវិតនៃយុវជនទាំងគូរ»
ព្រឹកថ្ងៃអាទិត្យមិនមែនជាថ្ងៃសម្រាករបស់អ្នកលក់ដូរឡើយ។ ថេយ៉ុងក្រោកពីព្រឹកមកក៏បាត់មនុស្សកាលពីពេលយប់គេគិតថាប្រហែលនាយលួចចេញទៅមុនពេលថ្ងៃរះចៀសវាងមានមនុស្សឃើញ។ ថ្ងៃនេះដូចរាល់ដងអីចឹងដែរថេយ៉ុងត្រូវក្រោកពីព្រលឹមម៉ោង៦ព្រឹករៀបចំខ្លួនដើម្បីទៅយកទាដែលធ្វើហើយនៅក្នុងផ្សារម្ដុំលក់សាច់ដែលជាទូទៅម៉ាក់របស់គេមានម៉ូយជាស្រេចហើយកំណត់ឲ្យយកម្ដង១០ក្បាលសម្រាប់បាយទាខ្វៃ។ស្បែកជើងស៊កពណ៌លឿងដើរគេចភក់ជ្រាំខ្មៅលាយឡំក្លិនឆ្អាបត្រីសាច់ចម្រុះគ្នា អមជាមួយសំឡេងស្រែកហៅពពាយនាយទិញសាច់ទិញត្រីហូហែរដែលជាទីរំខានពេកក្រៃ។

«អ៊ំម៉ាឲ្យមកយកសាច់»រាងតូចញញឹមដាក់គាត់ទោះបីគាត់មុខមិនចង់រាប់ញាតិក៏ដោយ។ល្អដែរព្រោះគេមិនចង់និយាយច្រើនស្រាប់។ឈរចាំក្នុងផ្សារតែងបានឮទឹកតែថ្មីៗដែលអ្នកភូមិចំណាំចូលចិត្តចែកគ្នា។បើកភ្នែកមិនទាន់មានដើមអ្នកដទៃមកនិយាយជាហូរហែរឥតមានហត់ដែលជារឿយៗមនុស្សស្ងៀមស្ងាត់តែចង់ដឹងរឿងគេក៏តោងឈរជិតៗដើម្បីយកការណ៍។

«ឮមកថាអាជុង!កូនប្រុសអ្នកអ៊ីងត្រូវម្ដាយវាវាយសុទ្ធតែដំបង!គ្រួសារគេយកវិន័យរាជវាំងមកចិញ្ចឹមកូនច្បាស់ណាស់!»អ្នកមីងលក់ត្រីនិយាយឡើងបណ្ដើរក្លែមគុយទាវក្ដៅៗលើកចានបឺតសរសៃរគុយទាវទំនងឆ្ងាញ់នាំឲ្យអ្នកស្ដាប់ទឹកតែលួចលេបទឹកមាត់តែដោយហេតុចង់ដឹងក៏ចេះតែនៅស្ដាប់មិនព្រមទៅណា។
«ធម្មតាទេអ្នក!ក្មេងចរិតវាមិនបានប្រដៅខ្លះអីចឹងហើយ!»
«គ្រូកាចសិស្សខូច!អាងតែជាកូនវាយគ្នាជេរប្រមាថធ្វើមើលមិនមែនកូនបង្កើត អាណិតវាដែរតែវាចូលចិត្តឌឺម៉ែវាពេក!»
«អាយ៉ុងហ្អា!ទាបានហើយ!»សម្ដីអ៊ំប្រុសលក់ទាដែលរៀបចំច្រកទារួចរាល់ក៏និយាយឡើងកាត់ថេយ៉ុងដែលកំពុងឈរស្ដាប់អ្នកលក់ត្រីនិយាយដើមប្រុសដែលលួចចូលបន្ទប់គេកាលពីយប់។
«ម៉ាឲ្យលុយពាក់កណ្ដាលសិនអ៊ំ!»គាត់ងក់ក្បាលឈប់ស្ដីទើបថេយ៉ុងយួរថង់ទាដែលធ្ងន់សឹងទាញគេឲ្យអូសដីទៅហើយ។ក្នុងចិត្តក៏នឹកគិតដល់ជុងហ្គុកបន្តិចដែរពេលដែលឮអ្នកភូមិនិយាយពីគេបែបនេះ។ធ្លាប់មើលក្នុងរឿង គ្រួសារធំមួយដែលមានជីវភាពធូរធារតែងតែប្រដែប្រដៅកូនដៅយក្បួនច្បាប់ក្នុងវាំង ខុសគឺវិន័យដោយដំបង។
ប៉ុន្តែគេនៅតែឆ្ងល់តើព្រោះតែចង់ឲ្យកូនល្អម្ដាយឪពុកអាចដាច់ចិត្តដាក់ទារុណ្ឌកម្មឈឺផ្សារបែបនេះទៅលើកូនបានដោយរបៀបណា?ត្រឹមវាយធម្មតាក៏ចាត់ទុកថាគាត់កាចពេកហើយ។
«អាយ៉ុង!មកជួយរត់តុលឿនមក!»
គ្រាន់តែមកតបភ្លាមម៉ាឬម៉ាក់របស់គេស្រែកដាស់មនុស្សដែលមិនមានប្រលឹងឲ្យលើកបាយម្ហូបទៅជូនភ្ញៀវដែលមិនដឹងជាមានហេតុភេទអ្វីបានជាសម្រុកចូលមកពិសារបាយទាខ្វៃទាំងព្រឹកព្រលឹមអុលច្រើនខុសធម្មតាបែបនេះ។
     ក្នុងផ្ទះដែលមានពីរនាក់ម្ដាយកូននិងកូនប្រុសច្បងដែលទទួលបានកិច្ចការជាទាហាននៅព្រំដែលយូរៗម្ដងទើបលេចមុខរបស់គេមកផ្ទះថែមទាំងលួចអួតពីការងារជាទាហានហើយក៏បានសល់លុយកាក់ខ្លះជូនម្ដាយពេលបុណ្យទាន។
ថេយ៉ុងឬហៅតាមអាម៉ាថាអាយ៉ុង ជាក្មេង១៨ឆ្នាំដែលឈប់រៀនព្រោះគ្មានលុយរៀនបន្តដូចគេ អាម៉ានិយាយថាគេជាកូនពៅត្រូវស្នងដំណែងលក់បាយទាខ្វៃដែលគេមិនធ្លាប់ស្រម៉ៃទាល់តែសោះថានឹងយកវាជាអាជីពការងារចិញ្ចឹមជីវិតទៅថ្ងៃមុខ។ដោយសារតែកម្រិតជីវភាពមិនល្អព្រោះតែបំណុលប៉ាបន្សល់ឲ្យមុនគាត់ចែកឋានទៅ ជំពាក់គេជុំទិសទើបលុយដែលរកបានមកតែងតែត្រូវរបេះទៅខាងនោះបន្តិច ខាងនេះបន្តិចសល់ប៉ុន្មានគ្រាន់ត្រឹមតែស៊ីចាយនិងទិញគ្រឿងលក់ដូរបន្ត។ជីវិតមិនមែនជាការតស៊ូតែម្យ៉ាង មនុស្សមានសំណាងរស់នៅដោយមានម្ដាយឪពុកជ្រុំជ្រែងមុខក្រោយ បើលាភធំនោះក៏គង់នឹងសល់ទ្រព្យចាយពេលធំឡើង រៀនសូត្របានជ្រៅជ្រះចូលបម្រើការងាររាជការដែលជាការងារបានប្រាក់ហូរហៀរនៃសម័យកាលនេះ។
អ្នកមានក៏កាន់តែមាន។
ប៉ុន្តែក្នុងចិត្តគំនិតមនុស្សរាងតូចម្នាក់នេះតែងគិតថាថ្ងៃណាមួយគេអាចមានវាសនាល្អជាងបន្ទប់ឈើបួនជ្រុងនេះ ទោះបីជាអាម៉ាប្រដៅថាត្រូវពេញចិត្តអ្វីដែលខ្លួនមានប៉ុន្តែរាល់ថ្ងៃគេគ្មានអ្វីនោះទេក្រៅពីសម្បកកាយតូចរញីវមួយនេះ។
«ដើរដូចមនុស្សពោះធំចឹងអាយ៉ុង!»ម៉ាចាក់ទឹកតែមកពិសារក្រោយពេលរួចដៃ ថេយ៉ុងដើរបណ្ដើរទប់ចង្កេះបណ្ដើរធ្វើមុខខ្មូរ។
«ឈឺគូទណាស់ម៉ា!»
«វាថីបានឈឺ?»មនុស្សតូចថ្ពាល់ឡើងក្រហមកាលបើនឹកឃើញដើមហេតុដែលបណ្ដាលឲ្យឈឺគូទ។វាមិនដូចអ្វីដែលអ្នកកំពុងគិតនោះទេ។
កាលពីយប់មិញ៖
«បងចង់រំលោភខ្ញុំពិតមែនហ្អេស?»
«មែនហើយស្រាតមក!»
«ហ្អា!អត់ទេៗខ្ញុំខ្លាចហើយបងកុំធ្វើបាបខ្ញុំអី!អូយ!»សំឡេងលាន់ឮសូរឌឹប!ដោយកម្លាំងទធាក់របស់ជើងតូចតាចច្រានឲ្យខ្លួនខ្ទាតចេញពីលើគ្រែបន្សល់នាយកម្លោះដែលអើតក្បាលមើលទៅមនុស្សមាឌតូចធ្លាក់ពីលើគ្រែអុកគូទយ៉ាងដំណំ។អ្នកណាប្រើឲ្យគេខ្លាចហួសហេតុធ្វើអី។
«ធ្វើលេងសោះចេះប្រកាច់ៗម្នាក់ឯងទៅកើត?»ថេយ៉ុងពេបមាត់ឡើងមកអង្គុយលើគ្រែវិញទាំងទឹកមុខស្អុយប៉ែ។
«បងលេងអីបែបនេះ!»ជុងហ្គុកសើចដើមកបន្តិច
«ថ្ងៃនេះអត់មិនប្រាកដថ្ងៃស្អែកមិនធ្វើ!ត្រៀមតែខ្លួនងូតទឹកដុសលាងឲ្យស្អាតទៅ!»នាយកម្លោះលេបខាយបូញមាត់ដាក់ថេយ៉ុងយ៉ាងច្រលើមគួរឲ្យខ្លាច គេរោគចិត្តពិតប្រាកដឥតក្លែងក្លាយ។
«សម្ដីបងអាក្រក់ម្ល៉េះ!»ជុងហ្គុកចាប់ដៃទាញថេយ៉ុងឲ្យគេងវិញដោយមានគេទ្រោបពីលើជាលើកទីពីរ។
«សម្ដីយើងអាក្រក់ប៉ុន្តែមាត់យើងផ្អែម!»
«ហើយនេះក៏ជាការកក់ទុក»ជុងហ្គុកអូសមេដៃអង្អែលលើមាត់ស្ដើងទន់ល្មើយថ្នមៗទើបសន្សឹមអោនមុខចុះដើម្បីបានក្រេបយករសជាតិនៃភាពស៊ីនបកកេះរបស់ក្មេងទើបពេញឆីឬក៏ទើបនឹងពេញវ័យ។
យ៉ាងហោចណាស់ថេយ៉ុងមិនបានប្រកែកព្រោះក្មេងតែគេថ្នមគឺបាក់ស្រឹប។
បបូរមាត់គួរជាទីចាប់ជាតិដូចស្ងោរមាន់នាំឲ្យអណ្ដាតរវាសរវៃក្រលាស់ទៅមកលូនចូលប្រលែងគ្នាដូចជាពស់រួមភេទ ហ៊ើយ! មហាសែនជាតិដូចដុំស៊ុបខ្នរ!
«ហ្អឹម!....ហ្អឹម»នេះគ្រាន់តែជាសំឡេងក្រហឹមចេញពីបំពង់កអ្នកទាំងពីរដែលកំពុងភ្លើតភ្លើនក្នុងកាមតណ្ហាដែលសំណាងមនុស្សដែលមានអាយុច្រើនជាងនៅមានសតិគ្រប់គ្រាន់ដោយមិនបានធ្វើអ្វីលើសហ្នឹងច្រើនត្រឹមបឺតមាត់និងស្ទាបគូទ។រវល់តែលង់លក់ក្នុងសុបិនពីរាត្រីធ្វើឲ្យម្ដាយដែលកាន់កាំបិតកាប់សាច់ហាក់ឆ្ងល់លើកដៃដែលមានអាវុធប្រហារទាមកក្រវីចុះឡើងដាច់អស់ចំណីអារម្មណ៍ស្រើបស្រាលក្មេងខ្ចី។
«ម៉ា!លស់ប្រលឹងខ្ញុំហើយ!»ថេយ៉ុងរឹតទ្រូងធ្វើដូចជាភ័យណាស់។
«យើងគួរតែជាអ្នកដែលភ័យ សួរឈឺគូទរឿងអីឈរញញឹមមើលតែឈ្នះមាន់!»និយាយដល់ល្បែងប្រជាប្រិយនេះពិតជារំខានពិតមែន ស្នាមញញឹមដែលលេចមកមុននេះក៏រលាយទៅវិញទាញឲ្យកម្លោះតូចដើរទៅប្រមូលចានដើម្បីលាងសម្អាតទុកដាក់។
«ញញឹមរកស្អីមុនហ្នឹង!»

???????????????????????? | complete Where stories live. Discover now