«សង្សារចាស់»
«គេបន្តនៅទីនេះបានប៉ុន្តែជុងហ្គុកត្រូវតែឲ្យលុយរបស់ឯងមកយើងជាអ្នកកាន់»ក្នុងរង្វង់តុបាយដែលមានសមាជិកនៅជុំគ្នាមានលោកតាជាអ្នកសម្របសម្រួលរឿងជម្លោះរបស់ពួកគេ អ្នកស្រីម៉ីអ៊ីងតាមពិតក៏មិនចង់ឲ្យជុងហ្គុកទៅណាដែរព្រោះគាត់ដឹងច្បាស់ថាលោកតាប្រគល់កិច្ចការទាំងប៉ុន្មានឲ្យទៅគេរ៉ាប់រងហើយ ប៉ុន្តែគាត់នៅតែចង់បណ្ដេញថេយ៉ុងចេញដដែល។
«ម៉ាក់មិនយល់ថាជ្រុលពេកទេដឹង?ប្រពន្ធត្រូវកាន់លុយប្ដី»ជុងហ្គុកតប មើលទៅគេដូចជាក្លាហានច្រើនជាងមុនវាធ្វើឲ្យគាត់ទើសទាល់ចិត្ត។
«វាជាប្រពន្ធ!ជាអ្នកដទៃតែយើងជាម្ដាយឯង!យ៉ាងម៉េច?ចិញ្ចឹមឯងមករាប់ឆ្នាំយើងគ្មានសិទ្ធកាន់លុយកាក់កូនខ្លួនឯងទេមែនទេ?បើវាស្រឡាញ់ឯងមែនវាទៅខ្វល់អីរឿងលុយហ្នឹង?ទោះបីឯងធ្លាក់ខ្លួនយ៉ាងណាក៏វានៅទ្រាំរស់នៅជាមួយឯងដែរលុះត្រាណា..វារៀបការមកដើម្បីតែទ្រព្យ!»គាត់សម្លក់ទៅថេយ៉ុងដែលអង្គុយត្រង់ខ្លួនភ្លឹងសម្លឹងមកគាត់វិញ រាងតូចឆេះឆួលមិនមែនព្រោះរឿងលុយ គេមិនចង់រករឿងព្រោះតែរឿងនេះកុំឲ្យជុងហ្គុកកាន់តែមានសម្ពាធរឹតតែមិនហ៊ានមាត់ព្រោះពេលនេះនៅចំពោះមុខលោកតា គេមិនបានខ្លាចប៉ុន្តែគេផ្ដល់ការគោរពចំពោះគាត់ទៅវិញទេ។
«សោកស្ដាយណាស់ដែលប្ដីរបស់ខ្ញុំមានម្ដាយចរិតបានដូចអ្នកម៉ាក់ គិតអ្វីមិនបានវែងឆ្ងាយគិតចេញតែរឿងទ្រព្យប៉ុនហ្នឹង»«បានហើយៗនិយាយគ្នាពេលណាចង់តែមានរឿងពេលហ្នឹង ជុងហ្គុកដល់ម៉ោងទៅធ្វើការហើយត្រូវទេ?បំបែកគ្នារាងខ្លួនទៅយើងហត់ណាស់ថេយ៉ុងជូនតាទៅសម្រាក»លោកតាក្រោកដោយមានឈើច្រត់កាន់រាងតូចចូលទៅគ្រាគាត់ទៅសម្រាកក្នុងបន្ទប់ចំណែកជុងហ្គុកក៏ទៅធ្វើការងាររបស់គេតាមទម្លាប់វិញ។គ្រប់គ្នាចេញទៅម្ដងម្នាក់នៅសល់តែហ្វូយ៉ាវនិងអ្នកស្រីម៉ីអ៊ីងដែលនៅអង្គុយខឹងឆួលរឿងថេយ៉ុង ស្អប់គេខ្លាំងរហូតចង់រំលាយគេចេញពីមុខបាត់ៗម្ដងម្កាល។«អ្នកម៉ាក់គិតយ៉ាងម៉េចបន្ត?»
«យើងមិនគិតថាវាទ្រាំនៅជាមួយជុងហ្គុកបាននោះទេ គ្មានលុយកាន់យូរទៅវាចង់ទារអីក៏ពិបាកវាច្បាស់ជារករឿងហើយឈ្លោះប្រកែកគ្នាមិនខាន»
«តែខ្ញុំថាធ្វើបែបនេះយូរខ្លាំងណាស់ណាមួយបងជុងហ្គុកមើលទៅស្រឡាញ់និងការពារវាយ៉ាងនេះមិនងាយនោះទេណាម៉ាក់!»
«ចុះកូនមានវិធីអីធ្វើឲ្យពួកគេបែកគ្នាលឿន?»ហ្វូយ៉ាវញញឹមខិតទៅអង្គុយកៅអីជិតគាត់
«ធ្វើឲ្យបងជុងហ្គុកស្អប់វាទៅ?បន្ទាប់មកក៏ធ្វើឲ្យវាឈឺចាប់រត់ចេញពីផ្ទះនេះដោយខ្លួនឯង!»
«ឯងចង់ធ្វើយ៉ាងម៉េច?»
«រឿងនេះខ្ញុំនឹងព្យាយាមចាត់ការណាម៉ាក់!ធានាវារត់ទៅផ្ទះវិញមុនបុណ្យសែនលោកខែមិនខានហាហា!»រាងតូចចាក់ទឹកជូនលោកតាពិសារព្រមទាំងថ្នាំដែលត្រូវលេបទៀងទាត់រាល់ថ្ងៃផងដែរ។គេជាអ្នកដែលចាំមើលថែគាត់រឿងបាយទឹកនិងថ្នាំសង្កូវព្រោះភាគច្រើនគាត់ពិបាកធ្វើដំណើរទៅមកក៏តែងតែឲ្យថេយ៉ុងលើកបាយទឹកមកឲ្យគាត់រាល់ថ្ងៃ។
«ដើមឡើយយើងនៅស្មានថាឯងទ្រាំនៅមិនបានយូរទេ ព្រោះពួកនាងគ្មានអ្នកណាម្នាក់ពេញចិត្តនឹងមានកូនប្រសារប្រុសទេ យើងក៏ធ្លាប់គិតនិងមិនពេញចិត្តឲ្យចៅប្រុសយើងតែម្នាក់មកអស់អនាគតលើក្មេងប្រុសដូចជាឯងដូចគ្នា»លោកតាពោលឡើងលើកទឹកមកពិសារបន្តិចស្របពេលថេយ៉ុងឈរនៅក្បែរដៃគាត់ចាំទទួលកែវទឹកមកទុកលើថាសវិញ។
«ប៉ុន្តែឃើញជុងហ្គុកវាបារម្ភពីឯងយ៉ាងនេះយើងក៏ដឹងតាមពិតយើងមិនគួរប្រកាន់ច្រើនអីដល់ថ្នាក់ហ្នឹងទេ!រៀបការជាមួយប្រុសទៅយ៉ាងម៉េច?រៀបការចំថ្ងៃចូលឆ្នាំតើយ៉ាងម៉េច?អ្វីដែលប្រុងកើតវាក៏ត្រូវតែកើត មិនមែនដោយសារតែពួកឯងធ្វើខុសដូនតាអ្វីនោះទេ»ថេយ៉ុងញញឹម

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...