抖阴社区

???????

2.1K 138 7
                                    

«ខ្សែអំបោះក្រហម»

ព្រឹកនេះថេយ៉ុងក្រោកឡើងដោយអាការៈវិលមុខនិងក្អួតរហូតស្លេកស្លាំងមុខមាត់ ចំណែកក្នុងទ្រូងរបស់គេហាក់ចុករាល់ពេលដែលគេដកដង្ហើមចេញហាក់ដូចជាមានម្ជុលរាប់រយកំពុងតែចាក់។
ជុងហ្គុកហេតុតែបារម្ភថេយ៉ុងគេមិនដាច់ចិត្តទុកថេយ៉ុងចោលទេទោះបីមានអាម៉ានៅមើលក៏គេមិនអស់ចិត្តដែរទើបសម្រេចចិត្តថាមិនទៅធ្វើការតែម្ដង។

«បងថាយើងទៅពេទ្យល្អទេថេយ៍?»
«គ្រាន់តែអាការៈចាញ់កូនតើមានអ្វីត្រូវធ្ងន់ធ្ងរដល់ទៅពេទ្យទៅ?បងក៏អីចឹងដែរបារម្ភពេកដល់មិនទៅធ្វើការបែបនេះម៉ាក់ច្បាស់ជាបន្ទោសមិនខាន»ជុងហ្គុកក្រវីក្បាលអោបស្មារាងតូចមកគេងលើពូកវិញថ្នមៗចូលខ្លួនក្នុងភូយដើម្បីអោបថេយ៉ុង។

«បើអូនមិនស្រួលបែបនេះបងធ្វើការក៏មិនកើតដែរ!បងបារម្ភអូនព្រោះតាំងពីមុនពេលពិនិត្យមកអូនមិនស្រួលបែបហ្នឹងរហូតហើយ!»
«ទៅពេទ្យលើកមុនដូចជាមិនមានបញ្ហាអ្វីឯណា?»
«បើនៅតែបែបហ្នឹងទៀតបងនាំទៅពេទ្យហើយណា!កុំប្រកែកបងមិនទុកចិត្តទេ»ថេយ៉ុងញញឹមងក់ក្បាលជុងហ្គុកបារម្ភហើយភ័យជាងគេអ្នកពរពោះទៅទៀត។
«អាវ៉ាហ្អា!ម៉ែឯងមករក!»សំឡេងអាម៉ាស្រែកពីខាងមុខបន្ទប់មកជុងហ្គុកងាកមើលថេយ៉ុងបន្តិច
«អូនមិនបាច់ទៅទេ»
«អត់អីទេ!អូនចង់ទៅដែរ!»ខ្ជិលប្រកែកគ្នាច្រើនជុងហ្គុកក៏សម្រេចចិត្តអោបស្មាតូចដើម្បីជួយទប់លំនឹងគេចុះមកខាងក្រោម គេបានគិតគូររឿងធ្វើផ្ទះថ្មីហើយនៅចាំតែរកគេទៅមើលកន្លែងនឹងចាប់ផ្ដើមសាងសង់ប៉ុណ្ណោះ គេមិនអាចឲ្យកូនខ្លារបស់គេកើតមករស់នៅទីកន្លែងតូចបែបនេះទេ ថេយ៉ុងក្រោយពេលបង្កើតកូនហើយគេក៏ច្បាស់ជាពិបាកដើរឡើងចុះជណ្ដើរតូចចង្អៀតបែបនេះដូចគ្នា។
មកដល់ខាងក្រោមលោកស្រីម៉ីអ៊ីអង្គុយស្ងៀមនៅមានចាក់ទឹកតែមកពិសារដែលមិនសមទំនងជាគាត់សោះឡើយព្រោះដឹងស្រាប់ហើយថាគាត់ស្អប់ខ្ពើមភាពក្រនិងកន្លែងតូចទាបបែបនេះណាស់។
ថេយ៉ុងនិងជុងហ្គុកនៅអង្គុយទល់មុខគាត់ចំណែកអាម៉ាគាត់មិនចង់នៅក្បែរទេព្រោះដន្លងគាត់មិនដែលរួសរាយជាមួយគាត់ម្ដងណាឡើយ គាត់ក៏មិនបានជាចូលចិត្តស្ដ្រីចំណាស់ចិត្តមារម្នាក់នេះអីប៉ុន្មានដែរ។អ្នកស្រីម៉ីអ៊ីហុចអំបោះក្រហមពីរខ្សែទៅកាន់អ្នកទាំងពីរដែលមិនដឹងថាគាត់កំពុងតែចង់ធ្វើអ្វីហើយឲ្យអំបោះហ្នឹងមកពួកគេធ្វើអី?និយាយត្រង់ទៅជុងហ្គុកមិនទុកចិត្តម្ដាយរបស់គេអីបន្តិចឡើយខ្លាចក្រែងគាត់ចង់ធ្វើបាបថេយ៉ុង។
«ជាអំបោះដោះគ្រោះទេឬឯងគិតថាយើងជាម៉ែអាក្រក់ដល់ថ្នាក់ធ្វើបាបកូនខ្លួនឯង?ស្អប់ឯងយ៉ាងណាក៏យើងបានចិញ្ចឹមឯងមក២០ឆ្នាំដែរយើងគ្រាន់តែមិនចង់ឲ្យមានភាពស៊យចូលមកក្នុងផ្ទះទៀតប៉ុណ្ណោះ!ពាក់ហើយពួកឯងអាចទៅនៅផ្ទះវិញបាន!»ជុងហ្គុកងាកមករកថេយ៉ុងដើម្បីសួរគេ បើសិនថេយ៉ុងមិនចង់គេក៏មិនធ្វើដែរប៉ុន្តែថេយ៉ុងញញឹមងក់ក្បាលប្រាប់ថាមិនអីទេយ៉ាងណាគេយល់ថាគាត់ច្បាស់ជាបារម្ភពួកគេទោះបីគាត់មិនចូលចិត្តខ្លួនយ៉ាងណាក៏គាត់មានចិត្តគិតពីសុខទុក្ខរបស់គេដែរ។ជុងហ្គុកដកដង្ហើមធំបន្តិចក្នុងន័យថាទទួលក៏បានដែរកុំឲ្យគាត់សាំញ៉ាំច្រើន។

???????????????????????? | complete Where stories live. Discover now