抖阴社区

?????6

2.3K 169 4
                                    

«ប្ដីហេងស៊យ»

ជាធម្មតាប្ដីប្រពន្ធរស់នៅក្បែរគ្នាតែងមានភាពស្និទស្នាលដែលបណ្ដាលឲ្យចិត្តគំនិតនិងមនោសញ្ចេតនាលូតលាស់ជាត្រួយខ្ចីមានផ្លែមានផ្កាកាលណាអ្នកទាំងពីរស្រឡាញ់ពេញចិត្តគ្នាទៅវិញទៅមក។ប៉ុន្តែពន្លកស្នេហាដែលថេយ៉ុងបានខំរក្សារស្រោចទឹកដាក់ជីមកនេះឃើញវាលូតលាស់បានត្រឹមតែត្រួយរបស់គេចំណែកជុងហ្គុកហាក់មិនអើពើក្រៀមស្រពោនដូចជារុក្ខជាតិលើវាលខ្សាច់។ ក្ដីសង្ឃឹមនៃសេចក្ដីស្នេហាដែលមនុស្សតូចលួចរំពឹងពោរពេញបំពង់ក៏ត្រូវកំពប់អស់នៅសល់ពាក់កណ្ដាលព្រោះតែស្វាមីក្រៅពីរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធទូទៅគឺមិនដែលថានិយាយអ្វីឲ្យពីរោះ ស្ដាប់។ គិតពេលណាអន់ចិត្តដល់ចង់រត់ទៅនៅជាមួយម៉ែវិញឲ្យដឹងប្រឹងម្ដង។ព្រឹកនេះមិនខុសពីរាល់ដងឡើយគឺជុងហ្គុកមកធ្វើការដោយមានឈូអឺជាអ្នកបង្រៀនការងារ។ភាពត្រូវរូវគ្នារបស់ពួកគេតែងតែកើតជាទឹកតែដល់កម្មករនិយាយដើមហុយពេលម៉ោងបាយថ្ងៃត្រង់។ថេយ៉ុងក៏ដាំបាយធ្វើម្ហូបឲ្យជុងហ្គុកជារៀងរាល់ថ្ងៃគ្រាន់តែគេមិនបាច់យកទៅឲ្យនាយដល់កន្លែងនោះទេព្រោះគេថាមិនចង់ឲ្យថេយ៉ុងហត់ ចំណែកថេយ៉ុងចេះតែលួចអន់ចិត្តថាប្ដីគេចមុខមិនចង់នៅក្បែរ បើពេលណាសួរនាំថាថេយ៉ុងចង់រករឿងប្រចណ្ឌអីចឹងក៏មានតែព្រមធ្វើតាមគេព្រោះបើនិយាយគ្នាមិនចូលដដែលមិនដឹងជាខំនិយាយរកអ្វី។ម៉ោង៦ព្រឹកជុងហ្គុកក្រោកយ៉ាងរហ័សដោយមិនបាច់ដាស់រៀបចំខ្លួនផ្លាស់សម្លៀកបំពាក់ទៅធ្វើការបន្ត។រាងក្រាសចូលបន្ទប់ក៏ឃើញថាថេយ៉ុងរៀបចំគ្រប់យ៉ាងឲ្យគេជាស្រេចមានច្រាសដាក់ថ្នាំដុសធ្មេញរួចរាល់ ទឹកក្ដៅក៏លាយហើយ ព្រមទាំងកន្សែងនិងសម្លៀកបំពាក់។នាយញញឹមបន្តិចលើកក្រដាសណូតដែលមានអក្សរប៉ោងៗខ្លីៗសរសេរប៉ុន្មានបន្ទាត់ដែរ

«ដឹងថាលោកប្ដីអស់កម្លាំងពីយប់ទើបអូនរៀបចំឲ្យម៉ាស្អាតខិខិ បែបនេះស្រឡាញ់គេនៅ?»រាងក្រាស់សើចក្រវីក្បាលនិងភាពច្រឡើមរបស់ថេយ៉ុង។ពេលខ្លះគេយល់ថាថេយ៉ុងរលាមខ្លាំងណាស់មិនសមណាគេមានប្រពន្ធមិនទាន់ធំបែបនេះទាល់តែសោះ ម្យ៉ាងចរិតក៏នៅឌឺនិងពូកែងរច្រើនចំគេជាប្រុសដែលមិនចេះសម្ដីផ្អែមមិនចេះលួងមិនចេះទ្រក៏តែងតែធ្វើឲ្យប្រពន្ធក្មេងពេបមាត់មិននិយាយរកតែញយ។រៀបចំខ្លួនរួចជុងហ្គុកចុះមកខាងក្រោមដោយមិនឃើញថេយ៉ុងនៅផ្ទះទើបគិតថាថ្ងៃនេះប្រហែលជាគេមិនបានរៀបចំអាហារពេលព្រឹកអ្វីនោះទេ។

???????????????????????? | complete Where stories live. Discover now