«ដាក់អន្ទាក់ស្នេហ៍ស្វាមី»
ដោយសារតែលោកតាត្រូវបញ្ជូនបន្តនៅពេទ្យធំដូច្នេះអ្នកស្រីម៉ីអ៊ីងនិងអានធៀនត្រូវឡើងទៅជាមួយដោយមានក្មេងបម្រើទៅពីរនាក់ដែរគ្រាន់ជួយសម្រួលការងារ បាយទឹក។
ចំណែកអ្នកស្រីលីមីងមិនបានទៅជាមួយដោយសារជាប់នៅមើលថែកូនស្រីទាំងពីរដែលត្រូវរៀនសូត្រហើយក៏ចាំមើលការខុសត្រូវក្នុងផ្ទះជំនួសបងស្រីទាំងពីរ។ថេយ៉ុងក្រោកពីព្រឹកព្រលឹមរៀបចំការងារផ្ទះសម្បែងរួចរាល់ព្រមទាំងធ្វើបាយម្ហូបមួយស្រាក់រួមទាំងបង្អែមដើម្បីយកទៅឲ្យជុងហ្គុក។
មនុស្សកន្ដឿឈររៀបចំបណ្ដើរច្រៀងរាំក្រវីគូទបណ្ដើរនឹកគិតពីដំបូន្មានដែលជីមីនបានផ្ដល់ឲ្យគេកាលពីម្សិលមិញ។«បាយរួចរាល់ឬនៅខ្ញុំឃ្លានចង់ដាច់ពោះហើយ!»ជាកូនស្រីទំរើសរបស់អ្នកស្រីលីមីងនេះហើយ អាយុតិចៗទេប៉ុន្តែចរិតអនាគតទៅគ្មានខុសគ្នាពីម្ដាយនិងអ៊ំរបស់ពួកគេទេ គឺពូកែរករឿងដូចគ្នា។
«បងៗលើកយកទៅបានណា»ថេយ៉ុងញញឹមដាក់អ្នកបម្រើឲ្យជួយលើកម្ហូបទៅទោះបីជាអ្នកស្រីបង្គាប់ពួកគេឲ្យស្អប់ថេយ៉ុងប៉ុន្តែតាមដែលពួកគេមើលទៅឃើញថាថេយ៉ុងត្រឹមតែជាក្មេងម្នាក់ដែលគួរឲ្យស្រឡាញ់ប៉ុណ្ណោះហេតុនេះហើយពួកគេដូចជាមិនមានហេតុផលអ្វីដែលត្រូវស្អប់គេនោះទេ។
«ម៉េចក៏ប្រើពួកគេ?ដៃឯងមិនមានទេ?»លីមីងស្រែកសួរទៅថេយ៉ុងឡើងសរសៃរក នេះបើប្រឹងយ៉ាងហ្នឹងតិចលោអនាគតថ្ងៃអនាគតមានបញ្ហាស្រុតស្បូនទៅមីងថ្លៃ។
«អ្នកមីងខំញ៉េញខ្លាំងម្ល៉េះ?ចានបាយនិងម្ហូបខ្ញុំរៀបទាំងអស់គ្រាន់តែពឹងពួកគាត់សោះវាធ្ងន់អីណាស់ណា?»ថេយ៉ុងយួរស្រាក់មកច្រត់ចង្កេះស្ដីទៅវិញទាំងឈ្លើយ សូមប្រាប់ថាថេយ៉ុងម្នាក់នេះប្រែហើយ!«ឯងសម្ដីគ្មានការសិក្សារមែន?ម្ដេចក៏ខ្វះការគោរពដាក់អ្នកម៉ាក់យើងខ្លាំងម្ល៉េះ?»
«ប្អូនទៅវិញទេដែលខ្វះសុជីវធម៌ បងអាយុច្រើនជាងប្អូនតែនិយាយគ្នាស្មើធ្វើមើលតែពួកម៉ាកគ្នា បងមិនបានរៀនមែនតែបងក៏នៅដឹងអ្នកណាចាស់ អ្នកណាក្មេងដែរ»
ថេយ៉ុងសង្កត់លើពាក្យចាស់ដោយបែរទៅរកមីងថ្លៃរបស់គេចង់បញ្ជាក់ប្រាប់ថាគាត់ចាស់ហ្នឹងហើយឲ្យដឹងខ្លួនផង។

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...