抖阴社区

?????????

3.8K 293 20
                                    

«Birds of a feather»

សំឡេងបេះដូងដែលបានបាត់ទៅអស់រយៈពេលជាយូរពេលនេះស្រាប់តែលោតឡើងវិញម្ដងទៀត,ម្ដងនេះវាលោតខ្លាំងជាងកាលពីពេលមុនទៅទៀត។
នៅពេលដែលអ្នកអោបគ្នាមានន័យថាបេះដូងទាំងពីរស្ថិតនៅជិតគ្នាបំផុតអំបោសក្រហមចងដៃថ្ងៃរៀបការផ្សារភ្ជាប់ទំនាក់ទំនងរបស់គូស្នេហ៍ពិតឲ្យរត់មករកគ្នាវិញមិនថាមានរឿងអ្វីកើតឡើងក៏ដោយ ពួកគេមិនអាចឃ្លាតគ្នាបាន ពួកគេបង្កើតឡើងគឺដើម្បីនៅជាមួយគ្នាប្រៀបបាននឹងរោមបក្សីដែលត្រូវតែជាប់រាងកាយរបស់បក្សី។ចង្កេះតូចដែលស្រស់ស្អាតសាកសមនិងរាងរាវត្រូវបានក្រសោបមកអោបណែនជាប់ទ្រូងដោយហាមមិនបាន ដើមឡើយគេចង់និយាយលេងសើចជាមួយថេយ៉ុងបន្តិចប៉ុន្តែក្រោយបានឃើញមុខមនុស្សដែលខ្លួនដេកនឹករឭកយប់ថ្ងៃឲ្យរាងកាយក្ដៅក្រហាយទ្រាំមិនបាន កំពុងតែឈរនៅចំពោះមុខរបស់គេបែបនេះហើយគេមិនអាចធ្វើអ្វីក្រៅពីអោបឲ្យអស់ពីចិត្ត។

«តើខ្ញុំមិនបាននឹកបងដល់កើតឆ្កួតទេមែនទេ»ថេយ៉ុងអោបរាងកាយមនុស្សសង្ហារវិញពេញដៃព្រមទាំងខ្ទប់មុខនឹងស្មារបស់គេលាក់កំបាំងទឹកភ្នែកដែលលួចស្រក់។

«បងយល់ថាអូនលូតកម្ពស់ជាងមុន!លែងកន្ដឿហើយ»
«ហ្អឹកៗអាប្ដីបែកថ្នាំ»ថេយ៉ុងសើចលាយយំមិនដឹងថាគួរជេរឬគួរថើបទេកំពុងតែចង់រូមេនទិកជាមួយប្ដីសុខៗមិននិយាយរឿងកម្ពស់អ្នកណាមិនខឹងប្ដីក៏ដោយកុំមកកន្ដឿៗពេញមាត់។
«បងនិយាយមែនណា!អូនប្លែកច្រើនខ្លាំងណាស់!កន្លែងផ្សេងមានប្លែកដែរឬអត់ហ្នឹង?»ជុងហ្គុកលូកមកចាប់គូទថេយ៉ុងច្របាច់ប៉ាច់ៗ
«ហ្អា!!»ថេយ៉ុងខាំស្មារបស់ជុងហ្គុកមួយទំហឹងសមតែគេហៅខ្លាមិនខុសទេគ្មានចង្កូមប៉ុន្តែខាំឈឺសាហាវ!
«នឹកស្មានថាប៊ិះស្លាប់អាចធ្វើឲ្យបងប្រែជាចាស់ទុំតែបែរជាចាស់តែមុខចរិតមិនខ្ចីទុំទៅតាម!»ជុងហ្គុកញញឹមលើកថេយ៉ុងឲ្យអង្គុយពីលើក្ដាបុកឬតាបប៊ីយែចំណែកគេឈរចន្លោះភ្លៅស្រឡូនទាំងគូ ថាមិនត្រូវរំឭកអនុស្សារីយ៍នៃការចាប់កំណើតហ្វីហ្វីបាក់តុបាក់គ្រែលេង។
ថេយ៉ុងអង្អែលផ្ទៃមុខសង្ហារថ្នមៗនឹកគិតថាប្រហែលជាជាតិនេះពួកគេនឹងត្រូវបែកគ្នារហូតគ្មានថ្ងៃចួបទៅហើយប៉ុន្តែអរគុណព្រះដែលបានសន្ដោសប្រណីដល់គេទាំងពីរព្រមទាំងហ្វីហ្វីផងដែរ កូនសួររកប៉ាធំរហូតព្រោះតែចង់ក្បែរចង់អោបចង់ឲ្យប៉ាធំលើកគេដាក់លើស្មាហោះដូចជាស៊ុបពើមេន នាំគេទៅញ៉ាំការ៉េម កាន់ដៃគេម្ខាងទៀតដើរលេង។នឹកឃើញដល់កូនថេយ៉ុងកាន់តែស្រណោះប្ដីខ្លាំងឡើងកាលបើគេមិនអាចបានឃើញមុខកូនពេលដែលទើបនឹងកើតដំបូង។
«អរគុណបងណាស់ជុងហ្គុក..អរគុណដែលបងវិលត្រឡប់មកវិញ»
«អូនមិនសួរបងទេថាប៉ុន្មានឆ្នាំមកនេះបងបាត់ទៅណា?»ថេយ៉ុងថើបបបូរមាត់របស់គេបន្តិច
«អូនរង់ចាំស្ដាប់បង!»ជុងហ្គុកគិតថាចាំនិយាយគ្នាក្រោយពេលបាក់ជើងតុសិនល្អទេ?រាងក្រាស់អោនមកក្រសោបថើបបបូរមាត់ក្រពុំស្អាតដែលគេនឹកចង់ថើបចង់បឺតចង់ស្រូបទាំងវិញ្ញាណចូលក្នុងពោះទៀតបើធ្វើបាន។
ថេយ៉ុងមិនបានប្រកែកត្បិតអី...ក៏ខានបានក្បែរប្ដីយូរដែរហើយល្មមគិតគូរយកប្អូនឲ្យហ្វីហ្វីហុហុ។ក្រោយពេលបញ្ចប់ស្នេហាដែលពួកគេបានបង្កាត់យ៉ាងក្ដៅគគុកតាំងពីមេឃភ្លឺដល់មេឃបាក់ងងឹតថេយ៉ុងគេងក្នុងរង្វង់ដៃរាងក្រាស់បើកភ្នែកស្ដាប់គេរៀបរាប់ពីដំណើរជីវិតក្រោយពេលកើតហេតុ។
កាលនោះពេលដែលជុងហ្គុកត្រូវបញ្ជូនទៅពេទ្យធំស្ថានភាពរបស់គេគឺធ្ងន់ធ្ងរតម្រូវវះកាត់យកគ្រាប់ចេញជាបន្ទាន់។ដោយសារតែខ្វះឈាមផងអីផងគេប្រថុយនឹងការបាត់បង់ជីវិតទៅហើយ។គ្រាប់ដែលប៉ះចំឆ្អឹងខ្នងប៉ះពាល់ធ្ងន់ធ្ងរដល់ជើងទាំងគូរធ្វើឲ្យគេមិនអាចដើរបានមួយរយៈធំ។
អស់រយៈពេលពីរឆ្នាំដ៏សែនពិបាកគេអាចក្រោកឈរដើរបានវិញគ្រាន់តែជើងរបស់គេហាក់មិនមានកម្លាំងដូចពីមុនទើបសម្រេចចិត្តថាមិនទាន់ចង់វិលត្រឡប់ទៅរកថេយ៉ុងវិញទាំងសភាពបែបហ្នឹងនោះទេ។តាមពិតថ្ងៃដែលថេយ៉ុងសម្រាលកូនគេក៏បានដឹងដែរ កូនចៅរបស់គេតែងរាយការណ៍គ្រប់យ៉ាងមិនថាការធ្វើផ្ទះថ្មីសម្រាប់ថេយ៉ុងក៏ដោយវាមិនមែនជាបណ្ដាំអ្វីនោះទេគឺគេបញ្ជាឲ្យធ្វើថ្មីសម្រាប់ថេយ៉ុងតែម្ដងក្រោយពេលដែលគេដឹងខ្លួនពីឈឺ។
គេនៅចាំបានថាគេញញឹមទាំងរលីងរលោងស្រក់ទឹកភ្នែកព្រោះតែបានឃើញមុខកូននៅក្នុងគ្រែគេងបន្ទប់ដាក់ទារក។ពេលនេះគេនៅជិះរទេះរុញនៅឡើយទើបមិនហ៊ានចូលទៅក្បែរប៉ះពាល់កូនប្រុសរបស់គេ។បានឃើញថាអ្នកទាំងពីរសុវត្ថិភាពគេអរគុណព្រះខ្លាំងណាស់ទោះប្ដូរជាមួយជើងទាំងគូនេះក៏គេមិនស្ដាយក្រោយដែរ។
«បងចិត្តដាច់ណាស់ដឹងទេ?បងទុកឲ្យអូនរង់ចាំបងដល់ទៅ៥ឆ្នាំបើរាប់តាំងពីថ្ងៃដែលគ្រោះថ្នាក់មក»
«បងសុំទោស»ជុងហ្គុកថើបក្បាលថេយ៉ុងថ្នមៗអោបរឹតកាយគេណែនទ្រូង។
«ពួកយើងទៅផ្ទះទេ?ហ្វីហ្វីច្បាស់ជារំភើបដល់ស្រែកបែកផ្ទះមិនខានពេលបានឃើញបង»
«កូនស្គាល់បងដែរហ្អេស?»
«រូបថតមង្គលការពួកយើងអូនដាក់តាំងប៉ុនជញ្ជាំងវិហាររឿងអីថាគេមិនស្គាល់បង?»ម៉ោង៧យប់អ្នកទាំងពីរត្រឡប់មកផ្ទះវិញជាមួយនឹងរបស់ញ៉ាំពេញដៃទោះបីជាថេយ៉ុងប្រាប់ថាកុំឲ្យទិញច្រើនពេកក៏គេមិនស្ដាប់ប្រាប់ថាជប់លាងដែលគេត្រឡប់មកវិញ,គ្មានអ្នកណាខ្វល់ផងហ្នឹង។

???????????????????????? | complete Where stories live. Discover now