抖阴社区

???????

2.3K 189 5
                                    

«ពន្លឺស្នេហា»

មានមនុស្សនិយាយថាពេលដែលអ្នកស្លាប់ទៅអ្នកកើតទៅជាផ្កាយរង់ចាំមើលមនុស្សជាទីស្រឡាញ់ពីខាងលើមកដើម្បីរង់ចាំផ្ដល់កម្លាំងចិត្តដល់ពួកគេនៅពេលដែលពួកគេត្រូវការ។ខ្យល់បក់និទាឃរដូវរសាត់នាំក្លិនខ្យល់ ក្លិនសន្សើមរាត្រី ពន្លឺផ្កាយរះព្រោងព្រាតលើមេឃបំភ្លឺផ្ទាំងខ្មៅឲ្យមានពន្លឺស្រស់ស្អាតឡើង។ គេនិយាយថាបើគ្មានយប់ខែរនោចទេអ្នកច្បាស់ជាមិនអាចដឹងថាតាមពិតនៅមានពន្លឺផ្កាយតូចៗជាច្រើនរះបំភ្លឺមិនឲ្យរាត្រីងងឹតបាត់ព្រះចន្ទក្លាយជារាត្រីដ៏សោកសង្រេងឡើយ ដូចគ្នាជាមួយជីវិតរបស់យើងដែរ បើមិនធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតដែលខ្មៅងងឹតអ្នកនឹងមិនអាចដឹងថាតាមពិតនៅមានផ្លូវជាច្រើនទៀត នៅមានក្ដីសង្ឃឹមជាច្រើនទៀត ហើយក៏នៅមានមនុស្សជាច្រើនទៀតរង់ជាលើកទឹកចិត្តអ្នកជានិច្ច។ពេញមួយជីវិតនេះគ្មានអ្នកណាអាចទាយដឹងមុននោះទេថាពួកគេនឹងត្រូវចួបរឿងអ្វីខ្លះ បាត់បង់អ្វីខ្លះ ដឹងត្រឹមថារស់នៅជាមួយបច្ចុប្បន្នកាលឲ្យល្អ ចំណាយពេលវេលាឲ្យមានតម្លៃបំផុតជាមនុស្សដែលខ្លួនស្រឡាញ់ ព្រោះពួកគេអាចគេងអោបអ្នកនៅថ្ងៃនេះប៉ុន្តែលាអ្នកជារៀងរហូតនៅថ្ងៃស្អែកក៏ថាបាន។ចិត្តនឹករឭកបណ្ដាលឲ្យទឹកភ្នែកស្រក់ជោរជន់ច្រើនអនេករហូតជូតលែងស្ងួត ក្នុងភ្នែកមានតែរូបភាពញញឹមស្រស់ដែលហាក់នៅជិតបង្កើយ ក្នុងត្រចៀកហាក់កំពុងតែស្ដាប់ឮគេហៅឈ្មោះរបស់ខ្លួននៅឡើយមិនទាន់បាត់ទៅណា គ្រប់យ៉ាងហាក់នៅប្រក្រតីធម្មតាទាំងអស់។ការស្លាប់ពិតជាគួរឲ្យអស់សំណើចពិតមែន ពីព្រោះរបស់របរដែលគេប្រើប្រាស់គឺនៅកន្លែងដដែលហាក់ដូចជារង់ចាំម្ចាស់របស់វាមកប្រើប្រាស់ដូចរាល់ដង ចម្លែកណាស់គ្រប់យ៉ាងវាលឿនពេកហើយ។
«អាវដែលអូនចាក់ឲ្យបងរួចរាល់ហើយបងសម្លាញ់...ហ្អឹក..បងមកសាកពាក់វាលមើល..ហ្អឹកៗសុំទោស..កំហុសគ្រប់យ៉ាងមកពីអូន»ថេយ៉ុងអោបអាវចាក់ដែលគេបានចាក់និងដាក់ឡេវរួចរាល់សម្រាប់ជុងហ្គុក ស្របជាមួយភាពឈឺចាប់ពេញទ្រូង។វាកន្លងទៅ៥ខែហើយដែលជុងហ្គុកបានឃ្លាតឆ្ងាយពីកាយរបស់គេ គ្រប់យ៉ាងប្រៀបបានយល់សប្តិពិបាកទទួលស្គាល់ថាវាជាការពិត។ គេតែងបន្ទោសខ្លួនឯងជាប់រហូត ដែលជាដើមហេតុធ្វើឲ្យជុងហ្គុកចួបគ្រោះសោកសង្រេងយ៉ាងនេះ មិនមែនគេមិនទទួលបានសញ្ញាប្រមានជាមុនឯណា?ដឹងហើយថាគ្រោះទាំងប៉ុន្មានគឺកើតឡើងដោយសារតែគេ គេគួរណាតែស្ដាប់សម្ដីមនុស្សចាស់ចាកចេញពីជុងហ្គុក ទោះបីជាខំប្រឹងជំនះយ៉ាងណានៅតែមិនអាចឈ្នះព្រហ្មលិខិតបាន។
«អាយ៉ុង..»អាម៉ាចូលមកក្នុងបន្ទប់ជាមួយកូនដែលមានពោះដុះធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។តាំងពីជុងហ្គុកចាកចេញទៅថេយ៉ុងមិនដែលជឿនោះទេថាគេបានស្លាប់ ថេយ៉ុងតែងតែគិតថាគេគ្រាន់តែត្រូវការពេលវេលាដើម្បីព្យាបាលប៉ុណ្ណោះ។គាត់បារម្ភថេយ៉ុងគ្រប់ពេលពីព្រោះគេមិនសូវញ៉ាំគេងមិនសូវលក់។អ្វីដែលធ្វើឲ្យគេមិនអស់ចិត្តគឺអ្នកផ្ទះរបស់ជុងហ្គុកមិនបានអនុញ្ញាតសូម្បីឲ្យគេបានឃើញសពរបស់ជុងហ្គុកដោយផ្ទាល់ ដូច្នេះគេនៅតែមិនជឿនឹងនៅតែយល់ថាតាមពិតពួកគេកុហក។គាត់ចូលមកជិតថេយ៉ុងដែលសម្លឹងមើលទៅផ្កាយតាមបង្អួចជាមួយតំណក់ទឹកភ្នែកបន្តស្រក់ចុះមកជាហូរហែរ។

???????????????????????? | complete Where stories live. Discover now