抖阴社区

??????

2.7K 175 4
                                    

«មង្គលការថ្ងៃចូលឆ្នាំ»

ថ្ងៃឈប់សម្រាកត្រៀមចូលឆ្នាំចិន។ តាមផ្ទះសាយភាយដោយក្លិនក្រអូបនៃផ្កាភ្ញីរៀបចំតុបតែងលំអកុងម៉ា ជំនៀងផ្ទះជំនាងហាង។
គោមក្រហមជាច្រើនលើកចងភ្ជាប់នៅមុខផ្ទះតាមទំនៀម មានទាំងរូបនិងស្លាកអក្សរនាំសិរីសួស្តីឆ្នាំថ្ងៃដែលឈានចូលមកដល់នៅថ្ងៃស្អែកនេះ។
ក្នុងផ្ទះធំដែលមានមនុស្សរស់មមាញឹកញាប់ដៃតុបតែងលំអដោយក្រណាត់ក្រហម តំណាងឲ្យពិធីសិរីមង្គល។តាមជណ្ដើរចងដោយក្រណាត់បូរក្រហមពាសពេញ ។ផ្ទះឈើភ្លោះមានជាន់លើក្រោមទ្វាផ្ទះខាងមុខជាទ្វាឈើបត់បើកចំហបង្ហាញឃើញដល់គ្រឿងខាងក្នុងគេហដ្ឋានប្រណីតបុរាណរបស់ចិនហុងកុង។
សរសរផ្ទះធំៗមូលៗរលោងស្រិលបង្ហាញបញ្ជាក់បានថាផ្ទះមានបាវព្រាវចាំសម្អាតជាប្រចាំការគ្មានកន្លែងណាឲ្យទាស់ ក្លិនផ្កាកុលាបក្រហមផ្កាឈូកសាយភាពពេញទ្រនំ មនុស្សម្នាតូចធំរវល់រាងខ្លួនដោយមានអ្នកខ្លះជូតស្អាតតុ ទូនិងបិតនេះបិតនោះលម្អ អ្នកខ្លះកាត់ផ្កាតម្រៀបក្នុងថូរ ចំណែកអ្នកខ្លះនាំគ្នាអង្គុយញាត់លុយដាក់ចូលអាំងប៉ាវដើម្បីចែកជូនភ្ងៀវមកថ្ងៃស្អែក។ទោះបីជាមើលទៅការរៀបចំហាក់ដូចជាធំដុំសមនឹងឋានៈក្នុងភូមិក៏គ្រប់គ្នានៅតែអាចមើលដឹងគ្មាននរណាម្នាក់សប្បាយរីករាយជាមួយពិធីមង្គលការនេះបន្តិចសោះណាឡើយ។
ម្ដាយមីងដែលស្អប់ក្មួយដល់ឆ្អឹងគិតគូររឿងម្ហូបសែនព្រេនទាំងទើសទាល់ ម្ដាយមីងពៅរវល់ថែទាំលើកទុកលើកដាក់កូនស្រីទាំងពីរ ឯម្ដាយបង្កើតគ្រាន់តែដើរមើលចុះឡើងហើយក៏ចាំស្ដីបន្ទោសបាវព្រាវដែលធ្វើការសម្ពឹក។ លោកតាតែម្នាក់ដែលចាំមើលថែកិច្ចការទាំងមូលដោយសុទ្ធចិត្តទោះបីជាកូនកម្លោះថ្មើរនេះមិនដឹងជារសាត់អណ្ដែតទៅដល់ណា។អូ!ភ្លេចប្រាប់ទៅថាមង្គលការគឺធ្វើនៅផ្ទះកូនប្រុសធំ ចំណែកមនុស្សតូចដែលតាំងនាមជាកូនក្រមុំមកស្នាក់អាស្រ័យទុកជាមុនឲ្យហើយព្រោះថារៀបការរួចកាលណាគេគង់តែនឹងមកគាប់បម្រើគ្រួសារខាងប្ដីឥតមានប្រកែក។ជីវិតមិនទៀតពិតមែន!ម្សិលមិញរត់តុសុខៗថ្ងៃនេះបានប្ដីធ្វើប្រងើយ។យប់ព្រលប់មុនរៀបការមួយថ្ងៃកូនចៅទាំងពីរត្រូវហាមប្រាមមិនឲ្យចួបមុខសន្ទនាគ្នាបន្តិចសោះឡើយ គឺត្រូវគេងបែកគ្នារហូតដល់ថ្ងៃស្អែក។
ដូច្នេះយប់នេះថេយ៉ុងនៅសម្រាកក្នុងបន្ទប់ថ្មីដែលធំទូលាយដោយមានគ្រឿងសម្រាប់តុបតែងកាយរបស់គេនៅថ្ងៃស្អែក ដោយសារតែគេខ្លាចផងនិងមិនទាន់ទម្លាប់ផងទើបទទូចសុំលោកតាឲ្យមានមនុស្សម្នាក់មកគេងកំដរហើយក៏រើសបានស្រីបម្រើជំទង់ឈ្មោះអាជីមកគេងកំដរជាមួយ បាននាងជាក្មេងពូកែសម្ដីពូកែពិភាក្សាររឿងជីវិតយប់នេះថេយ៉ុងកាត់បន្ថយអារម្មណ៍រន្ធត់ពេលជិតបានប្ដី។ម៉ោង៤ទាបភ្លឺមនុស្សដែលដឹងកិច្ចការរបស់ខ្លួនក៏ក្រោកឡើងដើម្បីរៀបចំ ចំណែកមនុស្សដែលត្រូវក្រោកតុបតែងរៀបចំខ្លួនក៏ភ្ញាក់ឡើងអង្គុយទាំងបិតភ្នែកងូតទឹកដុះកាយសម្អាតគ្រប់កន្លែងទុកជាការដុសខាត់រូបរាងថ្មីឲ្យប្តីបើកកេះឬភាសាពេញនិយមគេហៅអាន់បក់ស៊ីង។
ដោយសារវាជាថ្ងៃចូលឆ្នាំចិនទើបមនុស្សម្នារហ័សរហួនក្រោកលឿនគ្រប់ផ្ទះខុសទម្លាប់។បើតាមចិត្តគឺមិនចង់មកចូលរួមមង្គលការដ៏ចម្លែកមួយនេះបន្តិចណាឡើយ ប៉ុន្តែដោយយល់មុខមាត់លោកតាឡុងគ្រប់គ្នាក៏ប្រងើយមិនបានតោងបង្ខំចិត្តចូលរួមអបអរដោយស្នាមញញឹមមហាក្លែងក្លាយដូចម្ដាយមីងទាំងពីររបស់ជុងហ្គុកដូចគ្នា។ពេលវេលាដែលទន្ទឹងបានឈានមកដល់។ជុងហ្គុកក្នុងសម្លៀកបំពាក់ពណ៌ក្រហមជាកូនកម្លោះអាវកកាត់ត្រង់វែងដល់កជើងមានខោខ្មៅរលុងនៅពីក្នុងដៃអាវមានរំលេចដោយក្រណាត់ពណ៌ខាងចុង លើអាវក្រហមមានប៉ាក់ក្រឡាមាសរូបនាគជាទំនៀមរបស់ចិន។ភ្
នែករំពៃសម្លឹងឥតទម្លាក់ទៅជណ្ដើរដោយមានកូនក្រមុំភេទប្រុសស្លៀកពាក់ក្រហម ឈុតដែលគេស្លៀកជាឈុតកូនក្រមុំពេញតួ ជាប្រភេទអាវកកាត់ត្រង់ដូចគ្នាគ្រាន់តែរឹបរាងតូចរញីវ សម្លុយក៏សម្រុងចុះដល់កជើងពុំមានឆែកសងខាងឃើញខោពីក្នុងដូចជុងហ្គុកនោះទេ។ទោះបីជាក្នុងចិត្តញាតិគិតថាជាមង្គលការចម្លែកប៉ុន្តែប្រកែកមិនបានថាជុងហ្គុកមានភ្នែកមិនស្អុយដោយរើសបានមនុស្សមានសម្រស់ផូរផង់ល្អឯក បែបនេះក៏បានកែរប្រែគំនិតអ្នកខ្លះក៏ប្រែជាយល់ថារូបរាងទន់ល្វតល្វន់ដូចជាអ្នកកម្លោះនេះធ្វើប្ដីគេឯណាកើត មានប្រពន្ធទៅតោងឲ្យប្រពន្ធជាអ្នកលើកបាវស្រូវជំនួសមិនខាន បានគ្នាជាមួយជុងហ្គុកបែបនេះក៏សាកសមណាស់ហើយ។

???????????????????????? | complete Where stories live. Discover now