«គ្រោះបញ្រ្ចាស»
កន្លងផុតទៅមួយសប្ដាហ៍ដែលជុងហ្គុកនៅសម្រាកព្យាបាលនៅមន្ទីពេទ្យ កម្មករមានម្នាក់ដែលគាត់រងរបួសធ្ងន់ដូចគ្នានឹងជុងហ្គុកក៏ត្រូវបានធានាព្យាបាលដោយគ្រួសារយិនចំណែកឃ្លាំងវិញគឺខូចខាតអស់៨០ភាគរយ។ បញ្ហាធំបន្ទាប់នោះគឺត្រូវនិយាយជាមួយឈ្មួញដែលបានកក់លុយទិញប៉ុន្តែមិនមានស្រូវឲ្យពួកគេអ្នកខ្លះក៏ព្រមរង់ចាំរហូតដោះស្រាយរឿងឃ្លាំងអ្នកខ្លះមិនសុខចិត្តក៏សុំដកលុយកក់វិញ។បញ្ហាលើកនេះគឺខាតបង់លុយច្រើនដែលធ្វើឲ្យលោកស្រីម៉ីអ៊ីងឈឺក្បាលខ្លាំងថែមទាំងមួរម៉ៅរករឿងថេយ៉ុងមិនឈប់មិនឈរ មិនឲ្យគេចូលមករកជុងហ្គុក ថែមទាំងដេញគេត្រឡប់ទៅផ្ទះវិញលែងឲ្យមកក្បែរគ្រួសារតទៅទៀត។
ថេយ៉ុងពេលនេះមកនៅជាមួយអាម៉ាវិញព្រោះតែគេមិនឲ្យនៅផ្ទះនោះហើយក៏មិនឲ្យចូលទៅរកជុងហ្គុកដែរដូច្នេះហើយគេគ្មានជម្រើសណាផ្សេងក្រៅពីព្រមចាញ់នោះទេ ព្រោះពេលនេះមិនមែនមានខ្លួនតែមួយគេមិនចង់មានបញ្ហាមានជម្លោះខ្លាចប៉ះពាល់ដល់ខ្លួន។
ជុងហ្គុកវិញក្រោយពេលសម្រាកព្យាបាលបានមួយរយៈគេធូរស្រាលបានខ្លះអាចក្រោកញ៉ាំបាយបានដោយខ្លួនឯងប៉ុន្តែពេទ្យនៅមិនឲ្យប៉ះពាល់ទឹកនៅត្រូវសម្អាតរបួសលាបថ្នាំជាប់រហូតការងារស្នាមជាប់ខ្លាំងនាំអាក្រក់កាយប្រែរូបសម្រស់។ជុងហ្គុកដឹងថាម្ដាយរបស់គេហាមមិនឲ្យថេយ៉ុងចូលមកទើបតាំងពីគេក្រោកពីសន្លប់គេមិនទាន់បានថើបក្លិនប្រពន្ធរបស់គេសូម្បីបន្តិចឡើយ។
ថ្ងៃនេះអ្នកផ្ទះរបស់គេគ្មានអ្នកណាម្នាក់នៅមើលថែគេនោះទេព្រោះតែរវល់ដោះស្រាយការងារនៅឯរោងម៉ាស៊ីនទើបជុងហ្គុកត្រូវអង្គុយត្រមង់ត្រមោចម្នាក់ឯងនឹកដល់ថេយ៉ុង។
តាំងពីភ្ញាក់មកគេមិននិយាយអ្វីរកអ្នកណានោះទេ ស្ថិតក្នុងស្ថានភាពជិតស្លាប់គេទទួលបានអារម្មណ៍ជាច្រើន អារម្មណ៍ភ័យខ្លាច អារម្មណ៍ដែលគេមិនចង់ឲ្យខ្លួនឯងបិតភ្នែកទៅលែងបានឮសំឡេងរបស់មនុស្សដែលគេស្រឡាញ់មើលថែ អារម្មណ៍ភ័យខ្លាចដែលគេអស់ឱកាសមើលថែថេយ៉ុង អារម្មណ៍ភ័យខ្លាចដែលគេលែងអាចក្រោកនៅពេលព្រឹកនិយាយពាក្យស្រឡាញ់ទៅកាន់ថេយ៉ុង។
ក្រាក..
ជុងហ្គុកងាកមើលទៅទ្វាដែលបើកឡើងដោយសង្ឃឹមថាជាថេយ៉ុងប៉ុន្តែក្ដីសង្ឃឹមត្រូវទម្លាក់ចុះវិញពេលដែលមើលទៅតាមពិតជាឈូអឺដែលមកសួរសុខទុកគេ។នាងញញឹមស្រាលទុកកន្ដ្រកផ្លែឈើរួចដើរទៅចាក់ទឹកមួយកែវយកមកឲ្យជុងហ្គុកដែលអង្គុយអោបជង្គង់នៅលើគ្រែ។

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...