抖阴社区

???????

2K 153 8
                                    

«ពាក្យពិតដែលឈឺចាប់ »

សំណើមខ្យល់នៃខែ១២ឈានចូលមកដល់ទីបញ្ចប់ថ្ងៃឆ្លងឆ្នាំជាថ្ងៃដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំដោយក្ដីរីករាយចួបជុំគ្រួសាររៀបចំផ្ទះសម្បែងត្រៀមសម្រាប់ចូលឆ្នាំចិនដែលឈានចូលមកដល់ឆាប់ៗ។ ក្នុងប្រតិទិនដែលមានគូសរង្វង់ចំថ្ងៃចូលឆ្នាំចិនជាគម្រប់ខួបមួយឆ្នាំនៃការរៀបការរបស់ជុងហ្គុកនិងថេយ៉ុង។
រាងក្រាស់ច្រត់ចង្កេះសម្លឹងទៅប្រតិទិនកំពុងគិតថាគួរធ្វើអ្វីឲ្យថេយ៉ុងរីករាយ។ថេយ៉ុងចេញពីបន្ទប់ទឹកឃើញជុងហ្គុកកំពុងឈរមើលប្រតិទិនក៏ឆ្លៀតដើរទៅជិតនិងជំទើតជើងថើបថ្ពាល់គេមួយខ្សឺតរាងក្រាសបែរមករកថេយ៉ុងដោយស្នាមញញឹមអោនថើបមាត់របស់នាយតូចវិញ។
«ថ្ងៃនេះអូនចង់ទៅផ្សារដើម្បីរកទិញសម្លៀកបំពាក់រលុងៗបន្តិចទៀតពោះឡើងប៉ោងច្បាស់ជាអាក្រក់មើលខ្លាំងណាស់»

«អ្នកណាហ៊ានថាប្រពន្ធបងអាក្រក់បងកាត់អណ្ដាតវាចោល»ថេយ៉ុងសម្លក់នាយព្រមទាំងវៃដើមដៃរបស់គេផាច់នឹកស្មានថាចោលសម្ដីពាលហ្នឹងអស់ហើយទេតើ។

«អូនចង់ទិញឡេវដាក់អាវឲ្យបង!»
«បើអីចឹងបងទៅជាមួយអូនដែរ»
«មិនបាច់ទេ!ក្រែងត្រូវទៅធ្វើការហ្អេស?»
«តែបងមិនទុកចិត្តឲ្យអូនទៅម្នាក់ឯងទេ»
«អីចឹងអូនទៅជាមួយក្មេងរបស់ម៉ាក៏បានដែរប៉ុនហ្នឹងបានឬនៅ?»ជុងហ្គុកធ្វើមុខងរងក់ប៉ុន្តែក៏ព្រមងក់ក្បាលអនុញ្ញាត និយាយត្រង់ទៅគេចង់តែឲ្យថេយ៉ុងញ៉ាំហើយគេងនៅមួយកន្លែងមានគេបម្រើឆ្វេងស្ដាំទេប៉ុន្តែថេយ៉ុងឯណាទៅចេះនៅស្ងៀមកើត តែងរពិសដៃធ្វើនេះធ្វើនោះមិនឈប់ រឿងដេរអាវចាក់អាវនេះក៏ដូចគ្នានាយមិនចង់ឲ្យគេប៉ះពាល់របស់ស្រួចៗទេតូចក៏ដោយក៏មិនចង់ឲ្យជ្រុលជ្រួសរលាត់សាច់បន្តិចណាឡើយ ប្ដីថ្នមតែប្រពន្ធមិនចេះនៅ។

ពេលនិយាយគ្នារួចហើយជុងហ្គុកក៏ព្រមមកធ្វើការតាមទម្លាប់ដោយថេយ៉ុងក៏ត្រូវទៅផ្សារជាមួយក្មេងបម្រើឈ្មោះលីលី។ដើរមកដល់តូបលក់រ៉ូបសម្រាប់ស្រ្ដីមានផ្ទៃពោះថេយ៉ុងសម្លឹងមើលដោយស្នាមញញឹមគេចង់ទិញពាក់ណាស់ប៉ុន្តែបើអ្នកផ្សេងគេមើលមកប្រាកដជាគិតថាគេជាសត្វចម្លែកមិនខាន នេះពោះរបស់គេនៅតូចគេអាចដើរហើរចេញក្រៅបានតាមចិត្តប៉ុន្តែបើសិនជាចូលខ្ទង់ប្រាំខែអីហើយគេច្បាស់ជាលែងហ៊ានបង្ហាញមុខឲ្យអ្នកភូមិបានឃើញមិនខាន។
«អូនចង់រកទិញរូបពោះធំមែនទេ?»អ្នកលក់សម្ដីផ្អែមសួរទៅថេយ៉ុងនឹកស្មានថាប្រហែលចង់ទិញឲ្យបងប្អូនឬក៏ប្រពន្ធខ្លួនឯងមិនខាន អ្នកណាទៅដឹងថាចង់ទិញពាក់ខ្លួនឯង។
«បាទគឺ...»
«រើសមើលបានណា!អានេះស្អាតណាស់មិនវែងពេកស្រួលដើរឡើងចុះសាច់ទន់ត្រជាក់ណាស់!»ថេយ៉ុងមើរូបត្រឹងជង្គង់ដៃវែងរលុងពណ៌ត្នោតស្អាតដូចគាត់និយាយពិតមែន។
«គឺយកម៉ូតនេះបីសម្រាប់មកបង!»មិនដឹងថាពាក់ទៅចេញស្អីទេប៉ុន្តែគួរតែស្លៀករលុងៗស្រួលដកដង្ហើម។ក្រោយពេលទិញបានហើយថេយ៉ុងក៏ចេញមកប្រាប់ឲ្យលីលីជួយកាន់របស់បន្តិចគេចង់ចូលបន្ទប់ទឹកទើបនាងនៅឈរចាំខាងក្រៅ។បន្ទប់ទឹកគ្មានបែកចែកស្រីប្រុសអ្វីនោះទេដូច្នេះនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរពេលឃើញមនុស្សស្រីស្លៀកពាក់ខ្មៅពាក់ម៉ាសនិងមួកជិតដើរចូលទៅ។
ថេយ៉ុងឈរលាងដៃសុខៗស្រាប់តែមានអារម្មណ៍ថាមានអ្វីកំពុងជុងនឹងចង្កេះរបស់គេថេយ៉ុងឈរស្ងៀមសម្លឹងទៅកញ្ចក់ឃើញជាមនុស្សស្រីដែលមានរូបរាងស្រដៀងនឹងនរណាម្នាក់។
«ចេញទៅតាមក្រោយជាមួយយើងតាមសម្រួលបើមិនចង់ឲ្យយើងចាប់ខ្វេះកូនរបស់ឯងចេញមក!»ថេយ៉ុងញ័រខ្លួនទទ្រើកពេលដែលស្ដាប់នាងនិយាយធ្វើឲ្យគេនឹកឃើញដល់រូបភាពក្នុងយល់សប្ដិរបស់គេ តើនេះវាកំពុងតែកើតឡើងមែនទេ?អត់ទេគេមិនអាចឲ្យមានរឿងអីកើតឡើងចំពោះកូនរបស់គេនោះទេ។
«ហ្អឹក!នាងចង់បានអី?ហេតុអីចង់ធ្វើបានខ្ញុំ»មិនអាចរៀបរាប់បានថាពេលនេះគេភ័យខ្លាចប៉ុណ្ណានោះទេ ជុងហ្គុកនៅឯណាទៅ?

???????????????????????? | complete Where stories live. Discover now