抖阴社区

???????

2.4K 167 2
                                    

«បុណ្យសែនលោកខែ»

ព្រះអាទិត្យរះបំភ្លឺចាំងជះតាមបង្អួចដែលមានវាំងននពណ៌សស្ដើងបក់រវិចៗនាំមកនូវខ្យល់ត្រជាក់ៗស្រដាស់មនុស្សដែលកំពុងគេងលក់ឲ្យភ្ញាក់ឡើងសន្សឹមៗ។
រាងតូចជ្រួញចិញ្ចើមស្អាតចូលគ្នាដោយអាការស្ពឹកស្រពន់ពេញរាងកាយ។ទីនេះមិនមែនផ្ទះរបស់ជុងហ្គុកនោះទេហើយក៏មិនមែនជាបន្ទប់តូចចង្អៀតរបស់គេដែរ ឬនេះពួកគេនៅគេងបនល្បែងរបស់ជុងហ្គុក?រាងតូចក្រោកឡើងដោយមិនឃើញមានវត្តមានរបស់ជុងហ្គុកនៅក្បែរទើបមួម៉ៅឡើងធ្វើបាបគេដល់ថ្នាក់នេះហើយនៅមានមុខមកក្រោកចោលគេទៅកើតដែរមនុស្សចង្រៃ។ថេយ៉ុងទម្លាក់ជើងចុះពីលើគ្រែសម្លឹងមើលជុំវិញខ្លួន បន្ទប់នេះធំខ្លាំងណាស់ធំជាងបន្ទប់ដែលនៅផ្ទះរបស់ជុងហ្គុកទៅទៀត គ្រឿងប្រើប្រាស់កាត់តាមប៉ែកអឺរ៉ុប មានពន្លឺភ្លឺស្អាតមិនមានតុបតែងអ្វីច្រើននោះទេគ្រប់យ៉ាងបែបសាមញ្ញប៉ុន្តែក្លាសិក។ទីនេះជាបន្ទប់សម្រាករបស់ជុងហ្គុកនៅក្នុងបនល្បែងរបស់គេ។
«អូយ!»ថេយ៉ុងស្ទាបចង្កេះរបស់ខ្លួនមើលទៅប្រហែលក្រោកដើរមិនរួចទេ ជុងហ្គុកទៅណាបាត់ហើយ?
ក្រាក..ប្ដីគេអាយុវែងមែននឹកដើមដង្ហើមដល់តែម្ដង រាងក្រាស់ចូលមកជាមួយខោអាវមួយឈុតក្នុងដៃជាស្រេចចំណែកគេមានត្រឹមខោខ្មៅជើងវែងដើរប្រលែងខ្លួន។
«ក្រោកហើយមែនទេ?ដើររួចទេ?»ជុងហ្គុកទុកខោអាវលើតុរួចចូលមកអង្គុយលើពូកស្ទាបថ្ពាល់ថេយ៉ុងថ្នមៗ។

«ម៉ោះបងងូតទឹកឲ្យ!»ថេយ៉ុងមើលមុខជុងហ្គុកភ្លឹសៗព្រោះនៅមិនទាន់ទម្លាប់នឹងកាយវិការថ្នមអង្អែលរបស់នាយ។

«កើតអី?មិនស្រួលខ្លួនមែនទេ?ឬចង់ញ៉ាំអីមុនសិន?បងឲ្យគេលើកមកឲ្យ»

«គឺ...មិនបាច់ទេខ្ញុំមិនទាន់ឃ្លានទេ!ប៉ុន្តែបងបាត់ទៅណាមុននេះ?»

«ទៅយកខោអាវមកឲ្យអូននោះអី?បងឲ្យអ្នកបម្រើទិញមកព្រោះអាវអូនពីយប់បងហែកខ្ទិចអស់ទៅហើយ»
នឹកឃើញដល់រឿងកាលពីយប់ថេយ៉ុងចាប់ផ្ដើមអៀនក្ដៅមុខភាយៗ គេនៅចងចាំកាយវិការគ្មានត្រាប្រណីមិនបន្ធូរដៃរបស់គេ ទោះបីជាពាក្យសម្ដីរបស់គេទន់ផ្អែមដល់ឈ្លក់វង្វេងប៉ុន្តែកម្លាំងកាយរបស់គេមិនបានទន់ភ្លន់នោះទេក្នុងខ្លួនមានប៉ុន្មានបញ្ចេញមកទាំងអស់។

???????????????????????? | complete Where stories live. Discover now