抖阴社区

???????

2.5K 170 4
                                    

«ជារបស់អូនហើយ»

   ពេលព្យុះភ្លៀងបានរសាត់ទៅបាត់ពេលនេះគ្រប់យ៉ាងក៏ប្រែមកស្ងប់ស្ងាត់ស្រឡះល្អវិញហើយ។ទ្វាបន្ទប់ដែលជុងហ្គុកបានធាក់បំផ្លាញបង្ហើយពេលនេះក៏មកត្រូវជួសជុលថ្មីវិញដោយខ្លួនឯងដដែល។

«ទិញផ្ទះថ្មីល្អទេ?ទៅលក់ខាងក្រៅផ្សារនៅជិតផ្ទះយើងក៏បានស្រួលឯងបានចេញចូល»ជុងហ្គុកបិទបើកទ្វាដើម្បីតេស្ដមើលថាជាប់ឬនៅ។
«គ្រាន់តែលុយទិញម្ហូបម៉ាក់បងមិនឲ្យខ្ញុំកាន់ផងទៅគិតអីរឿងទិញផ្ទះ»និយាយនេះមិនមែនចង់បានលុយទេគ្រាន់តែអន់ចិត្តដែលម្ដាយក្មេងចិត្តអាក្រក់ដាក់សព្វសារពើ។ជុងហ្គុកបិតទ្វាក្រឹបចូលមកអោបថេយ៉ុងដែលឈរជូតសក់មុខកញ្ចក់រាងក្រាសទាញក្រណាត់ពីដៃថេយ៉ុងមកជូតសក់ឲ្យថេយ៉ុងជំនួសវិញថ្នមៗ

«យើងមានលុយ!មិនបាច់របេះរបស់អ្នកផ្ទះនោះមួយកាក់ទេ»ថេយ៉ុងជ្រួញចិញ្ចើម គេមានលួចលាក់លុយឬយ៉ាងម៉េច?

«កុំធ្វើមុខបែបហ្នឹង!ផ្លាស់ខោអាវទៅយើងនាំទៅកន្លែងមួយ!»

   សំឡេងស្រែកហ៊ោរបស់មនុស្សនៅក្នុងបនល្បែងធំដែលមានមនុស្សចូលលេងជាហូរហែរឥតមានសម្រាកមួយថ្ងៃណា ភាគច្រើនសុទ្ធតែជាសេដ្ឋីនិងពួករាជការដែលយកពេលទំនេរមកលេងល្បែងស្រីស្រាជះលុយឲ្យធីបដូចបាចស្រូវ។
ថេយ៉ុងអោបដៃជុងហ្គុកជាប់ដើរចូលមកទាំងមុខមិនស្រស់កុំប្រាប់ថាដែលមានលុយច្រើននោះព្រោះតែគេមកលេងល្បែង?តើគេនៅមិនទាន់ផ្ដាច់ទៀតមែនទេ? សម្លឹងទៅពួកអ្នកមានពោះកំប៉ោងយកលុយមកអួតសំញ៉ែងគ្នាចុះ ប្រពន្ធកូននៅផ្ទះមិនដឹងយ៉ាងម៉េច បើសិនជាប្ដីនៅចេះគិតក៏ប្រហែលជារស់ស្រួលទើបប្រពន្ធបណ្ដោយឲ្យមកលេងល្បែងមានស្រីតាមចិត្ត ប៉ុន្តែថាទៅពិបាកនិយាយដែរព្រោះសម័យនេះមនុស្សស្រីគ្មានសិទ្ធឯណាទៅប្រកែកបានទេបើសិនជាប្ដីរបស់ខ្លួនចង់រៀបការមានប្រពន្ធពីរបីក៏ដោយ គិតហើយក៏ចាប់ផ្ដើមខឹងឆេវដាក់ជុងហ្គុកតែម្ដង។

«បងមកទីនេះធ្វើអី?បើមកលេងហើយនាំខ្ញុំមកញៀនដែរសូមប្រាប់ថាខ្ញុំទៅផ្ទះវិញហើយ!»ថេយ៉ុងលែងដៃរាងក្រាសបម្រុងនឹងចេញវិញប៉ុន្តែគេស្រាប់តែលើកបីរាងតូចមិនខ្មាសមនុស្សដែលនៅជុំវិញខ្លួន។

???????????????????????? | complete Where stories live. Discover now