抖阴社区

???????

2.1K 157 5
                                    

«ការសម្រេចចិត្តដ៏ពិបាកមួយ»

   ភាពស្ងប់ស្ងាត់ចាក់ទម្លុះក្នុងបន្ទប់ពណ៌សបួនជ្រុងដែលមានអ្នកជម្ងឺកំពុងគេងលក់និងអ្នកកំដកំពុងអង្គុយខ្ទប់មុខដោយភាពតានតឹង។
ជុងហ្គុកបានប្រាប់អាម៉ាពីរឿងរបស់ថេយ៉ុងហើយគាត់ពិបាកចិត្តខ្លាំងណាស់ប៉ុន្តែការសម្រេចចិត្តគឺនៅលើជុងហ្គុកជាអ្នកនិយាយជាមួយថេយ៉ុងផ្ទាល់ហើយប្រាកដណាស់ថាការសម្រេចចិត្តមួយនេះប្រៀបបាននឹងការសម្លាប់គេទាំងកំពុងនៅរស់យ៉ាងអីចឹង។ ភ្នែករបស់នាយឡើងក្រហមព្រោះតែនៅទីនេះគ្មានអ្នកណាមើលឃើញទុក្ខសោករបស់គេបានឡើយដូច្នេះគេអាចយំចេញមកបានដោយមិនបាច់ទ្រាំ គ្រាន់តែ,មិនថាគេព្យាយាមយំដល់ទឹកភ្នែកលិចមន្ទីពេទ្យទាំងមូលក៏គ្រប់យ៉ាងហាក់មិនបាននៅខាងគេឡើយ!ព្រះដូចជាមិនបានជួយគេឡើយតើនេះជាកម្មពាររបស់គេមែនទេ?ហើយបើជាកម្មពាររបស់គេហេតុអ្វីថេយ៉ុងជាអ្នករងគ្រោះទៅវិញ?សំឡេងដកដង្ហើមធំចេញពីមនុស្សតូចដែលកំពុងគេងលក់បន្លឺឡើងត្របកភ្នែកចាប់បើកសម្លឹងព្រិចៗទៅលើពិដានពណ៌សដែលមានអំពូលចាំងមកចំ។
រាងតូចងាកបែរទៅរករាងក្រាស់ដែលអង្គុយជិតខ្លួនមិនទាន់ដឹងថាគេភ្ញាក់ពីសន្លប់។ថេយ៉ុងនឹងឆ្ងល់ដែរថាម្ដេចសុខៗរាងកាយរបស់គេប្រែជាចុះខ្សោយយ៉ាងឆាប់រហ័សបែបនេះ?ពីមួយថ្ងៃទៅមួយថ្ងៃគេហាក់ដូចជាកាន់តែធ្ងន់ធ្ងរទៅយ៉ាងម៉េចមិនដឹង។

«ជុងហ្គុក»ថេយ៉ុងហៅនាមរបស់ស្វាមីថ្នមៗដោយភាពល្វើយ រាងក្រាសកាលបើឮថេយ៉ុងហៅហើយគេក៏ភ្ញាក់ពីភាពរវើរវាយរួចជូតទឹកភ្នែកចាប់ដៃស្រឡូនមកថើប។ថេយ៉ុងអោនមើលមុខរបស់គេដោយចម្ងល់
«បងយំមែនទេ?អូនមានកើតអីឯណា»ថេយ៉ុងសើចលើកដៃទៅប៉ះថ្ពាល់ដែលមានសំណើមជ្រាបជាប់ ជុងហ្គុកហាក់ស្ថិតក្នុងស្ថានភាពមួយពិបាកខ្លាំងណាស់ព្រោះគេមិនបានញញឹមតបវិញទេផ្ទុយទៅវិញគេមើលមកថេយ៉ុងដោយក្រសែភ្នែកនឹងថ្កល់ដែលធ្វើឲ្យនាយតូចហាក់ចម្លែកចិត្ត។
«បងកើតអីជុង?»
«ថេយ៍!បើបងចង់ប្រាប់អូនថាបងមិនចង់បានកូនទៀតទេតើអូនព្រមយកគេចេញទេ?»ថេយ៉ុងចំហរមាត់ដោយទឹកមុខមិនចង់ជឿសំដីដែលចេញពីមាត់របស់មនុស្សក្បែរខ្លួន គេកំពុងលេងអី?
«បងនិយាយអ្វីមានដឹងខ្លួនទេ?»ជុងហ្គុកញ័របបូរមាត់ គេដឹងថាពាក្យសម្ដីដែលគេនិយាយចេញទៅច្បាស់ជាធ្វើឲ្យថេយ៉ុងខកចិត្តខ្លាំងណាស់ហើយ។
«ពួកយើងមិនចាំបាច់មានកូនទេថេយ៍!បងមិនត្រូវការទេ!ពួកយើងអាចរស់នៅតែពីរនាក់បានបើមិនអីចឹងទេ!ពួកយើងអាចទទួលក្មេងមកចិញ្ចឹមក៏បានដែរណា!»

???????????????????????? | complete Where stories live. Discover now