«ពន្លកស្នេហា»
«ឡាឡា...»ក្នុងផ្ទះបាយដែលមានមនុស្សមាឌតូចកំពុងច្រៀងរាំក្រវីគូទដូចជាមានក្ដីសុខ ញញឹមញញែមសឹងដល់ត្រចៀកព្រោះនឹកឃើញដល់រឿងកាលពីយប់មិញ។
ម្រាមដៃតូចៗលើកមកស្ទាបលើបបូរមាត់ញញឹមឡើងទាំងផ្ទាល់ចាប់ផ្ដើមក្រហម។
កាលពីយប់៖
«ហ្អឹម...»រាងក្រាសក្រសោបកញ្ចឹងកអោនមកសង្គ្រប់ថើបលើបបូរមាត់ដែលរអ៊ូរទាំងរង៉ក់ដាក់គេពេញមួយថ្ងៃឲ្យស្ងាត់មាត់ឈឹង។ថេយ៉ុងបើកភ្នែកធំៗព្រោះតែភ្លាមៗពេកគេត្រៀមខ្លួនមិនទាន់។
«បង..ហ្អឹម»ពេលដែលរាងក្រាស់ដកបបូរមាត់ឲ្យគេបានដកដង្ហើមបន្តិចក៏សង្គ្រប់ថើបសារជាថ្មីព្រមទាំងផ្ដួលខ្លួនតូចទៅលើពូកថ្នមៗ។
ជុងហ្គុកគ្រលាស់គ្រលែងអណ្ដាតទៅមកយ៉ាងស្ទាត់ជំនាញព្រមទាំងបឺតនិងខាំសាច់បបូរមាត់ដែលទន់ផ្អែមដូចជាបង្អែមដែលគេបានយកមកឲ្យកាលពីថ្ងៃយ៉ាងអីចឹងដែរ។
រាងក្រាសដកបបូរមាត់ចេញសម្លឹងមើលមុខថេយ៉ុងដែលក្រហមប៉ែសដូចម្ទេសទុំ ខាំបបូរមាត់ខ្លួនឯងមើលទៅគេទាំងញញឹមអៀន ដំបូងឡើយខឹងណាស់ចង់រត់ទៅរកម៉ែវិញមួយអាទិត្យដើម្បីឲ្យគេលួងហើយតើប៉ុន្តែគ្រាន់តែគេថើបបន្តិចសោះអាភាពខឹងមិនដឹងជាវារលាយបាត់ទៅណាអស់។
ថេយ៉ុងសម្លឹងមុខជុងហ្គុកព្រមទាំងលើកដៃទៅប៉ះថ្ពាល់គេថ្នមៗទាំងសងខាងមេដៃក៏បង្អូសលើបបូរមាត់ក្រាសទៅបងមុនវាចាឡើង៖
«អាយ៉ុងពិតជាសំណាងខ្លាំងណាស់ដែលបានប្ដីសង្ហារបែបនេះហិហិ»
ថេយ៉ុងសើចលិបភ្នែកខុសពីអម្បាញ់មិញដែលចងចិញ្ចើមចូលគ្នា។ខុសពីជុងហ្គុកដែលមិននិយាយអ្វីបន្តិចសោះក្រៅពីសម្លឹងមើលមុខតូចច្រមិចស្រស់ស្អាតបបូរមាត់ផ្កាឈូកតិចៗ ញញឹមស្រស់ដូចជាផ្កាក្លិនក៏ក្រអូបផ្អែមដូចជាផ្លែឈើស្រស់ត្រូវសន្សើម។ដៃដែលពោរពេញដោយសរសៃរលូកមកអង្អែលសាច់ភ្លៅដែលទន់រលោងក្នុងសាច់ខោត្រឹមជង្គង់ពណ៌ខ្មៅ។
«ជុប!»ជុងហ្គុកអោនថើបមាត់ថេយ៉ុងមួយជុបហើយបន្ទាប់មួយជុបទៀត
«ជុប! ជុប!ជុប!»ថេយ៉ុងសើចកក្អឹកព្រោះតែនាយថើបដកៗម្ដងហើយម្ដងទៀតហាក់ដូចជាកំពុងគ្រឺតខ្នាញ់ថេយ៉ុងខ្លាំងណាស់អីចឹង។
«បងកំពុងស្រឡាញ់ខ្ញុំហើយមែន?»ថេយ៉ុងចុចចុងច្រមុះគេបន្តិច
«មែនទេ?មែនទេៗ!ហ្អឹម»ម្ដងនេះជុងហ្គុកសង្កត់បបូរមាត់ជាថ្មីដោយបឺតជញ្ជក់និងខាំច្បឺត អណ្ដាតក្រលាស់ជន្លជន្លេញដួសដងទៅមកដូចជាស្ករទាញ។ភាពទន់ល្មើយរបស់បបូរមាត់ដែលកំពុងកម្រើកចុះឡើងធ្វើឲ្យសំឡេងបេះដូងរបស់ថេយ៉ុងលោតលាន់មកខាងក្រៅ មិនយូរប៉ុន្មានជុងហ្គុកក៏ចាត់ការសម្លៀកបំពាក់និងបំពេញតម្រូវការជាប្ដីប្រពន្ធរបស់ពួកគេយ៉ាងផ្អែមល្ហែមនាយប់នោះទៅ។

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...