抖阴社区

                                    

    និយាយដល់គ្រួសាររបស់លោកតាយិនឡុងជាគ្រួសារធូរធារមួយក្នុងស្រុកភូមិដែលគេគ្រប់គ្នាសុទ្ធតែស្គាល់មានអ្នករាប់អានហើយក៏និន្ទាច្រើនត្រដំត្រសងគ្នាជាហូរហែរ។
ចម្លែកត្រង់អ្នកផ្ទះនេះមានសុទ្ធតែសមាជិកជានារីភេទដែលកូនប្រុសមានតែម្នាក់ប៉ុណ្ណោះគឺជុងហ្គុកនេះហើយ។បើតាមសេចក្ដីថ្លែងការណ៍របស់មីងមួយដែលលក់ត្រីធ្លាប់បាននិយាយមកថាជុងហ្គុកគ្រាន់តែជាកូនរើសបានយកមកចិញ្ចឹមដោយជាកូនជំនួសរបួសផ្លូវចិត្តអ្នកម៉េម៉ាយម៉ីអ៊ីងជាកូនស្រីធំរបស់លោកតាឡុងអាយុ៤៥ឆ្នាំ។
ក្រោយពេលដែលកូនប្រុសបង្កើតចួបគ្រោះថ្នាក់ជាមួយឪពុកពេលធ្វើដំណើរត្រឡប់ពីក្រុងវិញស្លាប់ទាំងពីរប្រាណបានបន្សល់នូវជម្ងឺផ្លូវចិត្តនិងជម្ងឺទាស់សរសៃរខ្ចី។
គ្រាន់តែចង់លួងកូនឲ្យបាត់នឹកលោកតាឡុងទទួលក្មេងដែលត្រូវម្ដាយស្លាប់ចោលកំឡុងពេលសម្រាលមកឲ្យម៉ីអ៊ីងចិញ្ចឹមលួងចិត្ត ប៉ុន្តែគួរនិយាយថាធ្វើជាផ្ទាំងស៊ីបសម្រាប់គាត់ជះកំហឹងដាក់ច្រើនជាង។
បើនិយាយពីសែស្រឡាយក្នុងគ្រួសារធំមួយនេះមានកូនស្រីទាំងអស់បីនាក់ដែលកូនទីពីរក្រមុំចាស់មានចរិតយាយផាន់មាត់ចូលចិត្តលាបក្រែមក្រហមនិងរូបចិនក្រហមៗ សម្ដីសម្ដៅកាចឆ្នាស់តោងទទួលបាននាទីជាអ្នកដើរទារលុយបុលបំណុល ទារមិនបានក៏ជេរបញ្ចោរឲ្យខ្មាសគេរហូតដល់អ្នកខ្លះកាត់កេរ្តិ៍កាត់ខ្មាសលក់ទ្រព្យសងបុលគេឲ្យបានទាន់កាលវេលាពុំនោះទេច្បាស់ជាបាននាងក្រមុំចាស់អានធៀនវ័យ៣៩ឆ្នាំរូបនេះដាក់ទំនាយមិនឲ្យរកស៊ីឡើង។
    កូនស្រីពៅជាស្រ្ដីមេម៉ាយកូនពីរដោយហេតុប្ដីបម្រើកងទ័ពបូជាជីវិតក្នុងសមរភូមិនៅកំណើតកូនទីពីរ។កូនពីរគ្រាប់សុទ្ធតែជាស្រីដដែលម្នាក់អាយុ១៦ឆ្នាំឈ្មោះម៉ីម៉ី និងម្នាក់ទៀតអាយុ១២ឆ្នាំឈ្មោះអាមួយ។ស្រ្ដីម៉េម៉ាយវ័យ៣៦ឆ្នាំរូបនេះតែងមានជំនឿថាមនុស្សប្រុសដែលនៅក្នុងផ្ទះនេះហាក់ទទួលបណ្ដាសាអាយុខ្លី ប៉ុន្តែមានលោកតាឡុងម្នាក់ដែលមានព្រះជន្ម៧០ឆ្នាំហើយតែងជាមន្ទិលច្រានចោលជំនឿឥតភស្តុតាងរបស់គាត់។
កូនស្រីទាំងបីមានចំណុចមួយរួមគ្នាគឺមិនចូលចិត្តជុងហ្គុក។
កិច្ចការងាររកចំណូលទប់គ្រួសារសល់ទ្រព្យតាំងតែពីលោកតានៅវ័យកណ្ដាល១០០ពោលគឺ៥០គាត់មានព្រោះប្រាក់ខែពីការងាររាជការសល់ទ្រព្យដាក់ចងការនិងមានរោងម៉ាស៊ីនកិនស្រូវលក់អង្ករច្រើនប្រភេទ។
ទ្រព្យច្រើនគ្រាន់បានស្រីក្នុងផ្ទះចាយវាយដោយសប្បាយចិត្ត ទាស់ត្រង់ថាអ្នកដែលជាទាយាទបន្ទាប់ច្បាស់ជាក្មេងដែលមិនជាប់សាច់ឈាមជាមួយគ្រួសារ ហេតុនេះហើយទើបបានជាពួកនាងៗតែងនឹកបន់ឲ្យបណ្ដាសាដែលធ្លាប់គិតគឺជាការពិត។ បើនិយាយពីសាវតារបស់កូនសម្អប់ម្នាក់នេះវិញ គេមានអាយុ២៤ឆ្នាំរៀនចប់ផ្នែកអ្វីគ្មានអ្នកដឹងគ្រាន់តែគេបានបញ្ចប់បរិញ្ញាបត្រហើយត្រឡប់មកស្រុកវិញតាមបញ្ជាលោកតាព្រោះតែគេមាននាទីគ្រប់គ្រងរបរការងារបន្តពីគាត់នៅពេលអនាគត។
វាមិនមែនជាបំណងរបស់គេឡើយព្រោះវាធ្វើឲ្យម៉ាក់របស់គេមិនសប្បាយចិត្ត។គាត់ធ្លាប់ប្រដៅគេថា ធ្វើជាមនុស្សកុំរស់ពឹងដង្ហើមអ្នកដទៃ កុំធ្វើជាបញ្ញើក្អែក។ បានស្ដាប់ហើយគិតជ្រៅឈឺគិតរាក់គឺគាត់ចង់ឲ្យគេចេះពឹងខ្លួនឯង។គិតជ្រៅនោះគឺគាត់ដៀលជុងហ្គុកនោះឯង។ លើលោកនេះគ្មានម្ដាយណាមិនស្រឡាញ់កូនទេ គេតែងកុហកខ្លួនឯងជាប្រចាំថាពាក្យសម្ដីអ្នកភូមិនិយាយថាគេជាកូនចិញ្ចឹមវាគ្រាន់តែជារឿងប្រឌិតដែលពួកគេនិយាយឡើងដើម្បីកំដមាត់ប៉ុណ្ណោះ គាត់ជាម្ដាយដែលមានសម្ដីមិនល្អស្ដាប់ប៉ុន្តែគាត់អាចនឹងមានចិត្តប្រណី។ប៉ុន្តែសម្ដីលួងចិត្តទាំងនោះបានច្រានចោលក្រោយពេលដែលគេដឹងខ្លួនថាតាមពិតអ្វីគ្រប់យ៉ាងគឺជាការពិត មានតែគេប៉ុណ្ណោះដែលតែងកុហកខ្លួនឯងជាប្រចាំ ទើបកើតរោគឆ្កួតចិត្តបណ្ដាលឲ្យក្មេងសុភាពកើតជាក្មេងស្ទាវកាប់ដាវមានកូនចៅហែរហមចូលបនល្បែងជល់មាន់ជល់ត្រីផ្ទាល់គ្នាពាសពេញបង្ករអសន្តិសុខ។ដៃគូសត្រូវទាំងជល់មាន់និងលេងបៀរគឺអ៊ីម៉ុងកូនអ្នកមន្ត្រីរាជការ។អាកូនអាងឪ។
ពួកវាមានចរិតមិនខុសគ្នាអីប៉ុន្មានទេរៀនចប់ចាយទ្រព្យម៉ែឪ ប៉ុន្តែជំនាន់នេះកូនប្រុសត្រូវលើកដាក់លើធ្នើរមានលុយហើយបើមិនឲ្យកូនចាយឲ្យក្មេងខ្ចាត់ព្រាត់ពីណាចាយ?

នាថ្ងៃបន្ទាប់ពីត្រឡប់មកដោយសភាពជាំមុខមាត់ក៏បង្កើតជាជម្លោះរវាងម្ដាយកូនផ្អើលផ្ទះសមនឹងមានមនុស្សថែមថយល្បោយគ្រប់ជ្រុងទើបទីបញ្ចប់នៃជម្លោះជុងហ្គុកត្រូវម្ដាយដាក់វិន័យគ្រួសារវាយដោយដំបងជ្រុង១០ដំបងបញ្ចប់រឿង។ពេលនេះក៏នៅក្នុងបន្ទប់សញ្ជឹងគិតថាគួរធ្វើអ្វីបន្ទាប់នៅយប់នេះ។
«អាពៅហ្អា!កុងយកថ្នាំមកឲ្យលាប កុំទុកបែបហ្នឹងអាចក្ដៅខ្លួន!»លោកតាឡុងចូលមកក្នុងបន្ទប់ចៅដោយមិនបាច់សុំអនុញ្ញាត។គាត់កាន់ថាសដែលមានថ្នាំលាបថ្នាំរឹតព្រមទាំងថ្នាំលេបបំបាត់ការឈឺចាប់ផងដែរ។
«បើឯងស្ដាប់សម្ដីកុងឯងក៏មិនត្រូវបែបនេះ!អាយុច្រើនហើយណា!ត្រូវគិតគូរការងារយិតយោងគ្រួសារ!ហ៊ើយកុងបានទៅស៊ើបសួរកូនមន្ត្រីបានពីរបីនាក់ដែររកតែថ្ងៃទំនេរនាំឯងទៅលេងពួកគេមើលៗថាពេញចិត្តនាងណាកុងដណ្ដឹងឲ្យ!»ជុងហ្គុកមើលមុខគាត់មិនសុខចិត្ត។
«កុំធ្វើមុខបែបហ្នឹងវើយ!បើឯងមិនមានគ្រួសារឯងច្បាស់ជាមិនចេះចាស់ចិត្តគំនិត ពេលមានមនុស្សដែលឯងចាំមើលថែការពារឯងនឹងក្លាយជាមនុស្សដែលចេះគិតគូរជាងមុន!តាអាយុជិត១០០ទៅហើយប្រៀបបានខ្សែចាប៉ីរឹតតឹងអាចដាច់គ្រប់វេលា ការងារគ្រប់យ៉ាងគឺត្រូវការកូនប្រុសជាបង្គោល»
«កុងមិនមែនមិនដឹងថាខ្ញុំមិនមែនកូនបង្កើតគាត់! តើអ្នកណាសុខចិត្តឲ្យអ្នកដទៃមកលេបទ្រព្យលេងបាននោះ»លោកតាដកដង្ហើមធំទះស្មាចៅកម្លោះផាច់ៗ
«បានជាឯងរស់នៅក្នុងនាមជាមនុស្សក្នុងគ្រួសារនេះទៅហើយអីចឹងក៏ត្រូវមាននាមជាកូនចៅរបស់គ្រួសារយិន!គ្មានអ្នកក្រៅអ្នកក្នុងអ្វីនោះទេ!ពេលរបួសជាពេលណាយើងគិតគូររៀបការឲ្យឯងហើយ!»
«លោកតា!»ជុងហ្គុកស្រែកកើតទុកមិនសុខចិត្តតែគាត់មិនបានខ្វល់ក៏ដើរចេញទៅបាត់។គេដឹងច្បាស់ថាគាត់ក៏ទើសចិត្តរឿងចរិតគេបាតផ្សារនេះដែរទើបបានជារើសយកវិធីចងជើងគេដោយចំណង៥ប្រការបែបនេះ។
រាត្រីពណ៌ប្រផេះចូលមកដល់ខ្យល់ត្រជាក់ល្វើយៗធ្វើឲ្យមនុស្សដែលគេងលក់រងារញ័រ។សំឡេងសម្រឹបជើងនៅមុខបន្ទប់ព្រមជាមួយសំឡេងគោះទ្វាដាស់ឲ្យអ្នកកម្លោះមាឌល្អិតក្រោកឡើងទាំងជ្រួញចិញ្ចើមចូលគ្នា។មនុស្សតែម្នាក់ដែលគេនឹកឃើញគឺជុងហ្គុក។
ក្រាក...
«ស្រាតខោអាវភ្លាមទៅស្អែកយើងការ»

???????????????????????? | complete Where stories live. Discover now