«ហ្អាយ!ម៉ាក់!ម៉ាក់មើលវាថាឲ្យកូន!»ម៉ីម៉ីស្រែកទាញស្លាបព្រាមកគប់ចំចិញ្ចើមថេយ៉ុងផាំងឲ្យឡើងក្រហមជាំ។នាយតូចដូចជាចង់លេចក្បាច់ចាស់ខ្លាំងណាស់តែគេគិតថាមិនគួរវៃក្មេងទេ ទប់ៗវាត្រឹមតែជាក្មេងទេ។
«បងស្រែកអីខ្លាំងម្ល៉េះ?» អាមួយជាប្អូនមើលទៅគេមិនដូចបងទេ នាងដូចជាចូលចិត្តថេយ៉ុងគ្រាន់តែមិនហ៊ានបង្ហាញនៅមុខម៉ាក់។«ព្រាត់ប្រាស់ចេញឲ្យបាត់ពីមុខយើងទៅ!»លីមីងស្រែកដេញថេយ៉ុងឲ្យចេញ។គិតថានាយចង់ក្បែរណាស់មែន?ប្រើគេគ្រប់សព្វហើយនៅឆ្លៀតនិយាយមើលងាយគេទៀតនេះបើកុំតែមានតែម្នាក់ឯងកុំអីវៃគ្នាផ្អើល។
មកដល់រោងម៉ាស៊ីនជាម៉ោងសម្រាកបាយថ្ងៃល្មមថេយ៉ុងយួរស្រាក់បាយខំប្រឹងរកមើលជុងហ្គុក។
នៅទីនេះជាឃ្លាំងធំមួយដែលមានដាក់លក់អង្ករច្រើនប្រភេទ មានតុសម្រាប់គិតគូរបញ្ជីចេញចូលនិងចំណូលប្រចាំថ្ងៃហើយនៅឃ្លាំងជាប់គ្នានេះគឺជាកន្លែងកិនស្រូវដែលកិនស្រូវសម្រាប់លក់ដាក់ឃ្លាំងផងនិងទទួលកិនស្រូវអ្នកភូមិផងដែរ។
ការងារប្រចាំថ្ងៃនៅទីនេះរវល់ច្រើនព្រោះត្រូវពិនិត្យប្រភេទអង្កររៀបចំដាក់តាមកន្លែង នឹងនិយាយជាមួយអ្នកមកទិញបោះដុំបន្តយកទៅលក់។
និយាយរួមពិបាកសម្រាប់ជុងហ្គុកដែលមិនធ្លាប់ធ្វើអ្វីសោះ។
កម្មករមានរោងសម្រាកដេកថ្ងៃនិងញ៉ាំបាយជុំគ្នា ម្ហូបគឺអាចយកមកពីផ្ទះរាងខ្លួនបើមិនអីចឹងទេតោងត្រូវចំណាយបន្ថែមលើបាយម្ហូបគិតទៅធ្វើការអាចនឹងមិនសល់ប្រាក់ បើដាក់បាយមកបានចំណេញលុយ ថែសុខភាពហើយមានទាំងរសជាតិឆ្ងាញ់ត្រូវមាត់ទៀតផង។
ក្នុងរោងអាហារដែលមានកម្មករអង្គុយញ៉ាំជុំគ្នាជាក្រុមជុងហ្គុកដែលមនុស្សនៅទីនេះមិនសូវចូលចិត្តនឹងមើលមកគេចម្លែកនោះក៏ត្រូវមកអង្គុយតុមួយម្នាក់ឯងទិញមីកំប៉ុងមកឆុងញ៉ាំព្រោះតែមិនចង់រញ៉េរញ៉ៃរឿងបាយទឹកច្រើន។
«បងគឺបងជុងហ្គុកមែនទេ?»សំឡេងស្រួសស្រែះរបស់នារីស្រស់សោភា ទឹកមុខស្រទន់ជានារីដែលមានមន្ដស្នេហ៍ញញឹមឡើងជាមួយនឹងប្រអប់បាយក្នុងដៃ។នាងដាក់ខ្លូនអង្គុយចុះទល់មុខរាងក្រាស់ដោយកាយវិការរម្យទមជាស្រ្ដីភេទ ។សង្កេតមើលតាមការតែងខ្លួនជុងហ្គុកអាចវាយតម្លៃចេញបានថានាងប្រភេទនារីដែលសុភាពមិនឆើតឆាយ ម៉ត់ចត់ជាមួយការងារបើផ្អែកតាមការរៀបចំបាយម្ហូបរបស់នាង។មនុស្សស្រីប្រភេទនេះជាប្រភេទដែលមនុស្សប្រុសទូទៅប្រាថ្នាចង់ដណ្ដឹងទុកជាភរិយាដោយកិរិយាគាប់ប្រសើរដូចធីតារបស់នាង។
នាសម័យនេះស្ដ្រីដែលរក្សាកិរិយាសុភាពរាបសារតែងតែជាទីស្នេហានិងរាប់អានពីមនុស្សទាំងពួង។
«គឺថាខ្ញុំឮមកថាលោកតាគាត់ត្រូវទៅមន្ទីពេទ្យមែនទេ?ម្សិលមិញខ្ញុំឈឺមិនបានមកធ្វើការទើបបានជាមិនដឹងពិតជាសុំទោស»

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...
??????
Start from the beginning