抖阴社区

                                    

«ហិហិមនុស្សស្អីសង្ហារនោះសង្ហារ!»ថេយ៉ុងកាន់វែកមកវៃខ្យល់ដោយសារកម្លាំងនៃភាពអៀននឹករឭកដល់រាត្រីស្រើបស្រាលកាលពីយប់។
«បែកសតិអីបានឈរសើចម្នាក់ឯង?»ជុងហ្គុកដែលទើបនឹងចុះមកក៏ប្រទះនឹងប្រពន្ធក្មេងឈររវើរវាយដូចមនុស្សមិនគ្រប់ទឹកម្នាក់ឯងហើយនៅឆ្លៀតញញឹមទៀតគេនេះកើតអីហ្នឹង។ថេយ៉ុងមិនមាត់ហុចស្រាក់បាយជូនប្ដីដោយទឹកមុខញញឹមដដែល។
«ល្ងាចនេះលោកតាត្រឡប់មកសម្រាកនៅផ្ទះវិញហើយ»ជុងហ្គុកទទួលស្រាក់បាយមុននឹងហូតលុយឲ្យថេយ៉ុង។
«បងឲ្យខ្ញុំច្រើនធ្វើអី?»
«ប្រពន្ធត្រូវកាន់លុយប្ដីមិនចឹង?»ថេយ៉ុងទទួលយកមកទាំងនៅគិតសម្ដីរបស់គេជុងហ្គុកឃើញថេយ៉ុងកំពុងឈររវើរវាយញញឹមម្នាក់ឯងក៏ក្រវីក្បាលបែរខ្លួនដើរចេញ។
«លោកប្ដីឈប់សិន!»រាងក្រាស់បែរមករកថេយ៉ុងវិញអាល្អិតក៏រត់សម្ដៅមករកនាយរួចជំទើតជើងថើបមាត់របស់គេ
ជុប!
«អូននឹងរក្សាឲ្យបានល្អទុកសម្រាប់កូនយើង!»ជុងហ្គុកដកដង្ហើមធំសើចក្នុងបំពង់កដោយការហួសចិត្ត។ក្រោយពេលដែលជុងហ្គុកចេញទៅបាត់អ្នកមីងរបស់គេក៏ចូលមកតែម្ដង។
«លេបលុយប្ដី!»លីមីងពេបមាត់រួចដើរប្រវាសសក់ចេញទៅបាត់។ថេយ៉ុងច្រត់ចង្កេះសម្លឹងគាត់ដោយខ្នក់ខ្នាញ់រាល់ថ្ងៃបើមិនបានរករឿងគេរស់នៅគ្មានក្ដីសុខញ៉ាំបាយមិនចូលទេឬយ៉ាងម៉េច?

នៅកន្លែងការងារជុងហ្គុកមិនសូវនិយាយស្ដីអ្វីរកឈូអឺទៀតទេដោយសារតែការងារគេចេះសឹងតែទាំងអស់បាត់ទៅហើយនៅមានតែការបិទបញ្ជីនិងបើកប្រាក់ខែគឺឈូអឺជាអ្នកចាត់ចែង។

តុ!តុ!
«លោកប្រុស!»កម្មករប្រុសម្នាក់ចូលមកដោយទទួលបានការអនុញ្ញាតពីជុងហ្គុក។គាត់អង្គុយចុះពីមុខតុការងាររបស់ជុងហ្គុកដោយទឹកមុខក្រែងចិត្ត
«លោកពូមានការអ្វីមែនទេ?»អ្នកកម្លោះទម្លាក់ប៊ិកចុះសួរទៅអ្នកដែលមានវ័យចំណាស់ជាង។
«គឺខ្ញុំអាចសុំលោកប្រុសបើកលុយមុនថ្ងៃ១បានទេ?ដោយសារតែនេះក៏ថ្ងៃ២៩ដែរហើយខ្ញុំត្រូវការប្រាក់មុនដើម្បី...»គាត់គិតបន្តិចមុននឹងប្រាប់ហេតុផលក្រែងលោនិយាយកុហកទៅគេមិនឲ្យ។
«គឺជិតដល់ថ្ងៃកំណើតប្រពន្ធខ្ញុំទើបខ្ញុំចង់បានប្រាក់ដើម្បីទិញខ្សែករជូននាងថ្ងៃស្អែក»ជុងហ្គុកមើលទៅគាត់បន្តិចមុននឹងងាកទៅរកឈូអឺបម្រុងនឹងនិយាយប្រាប់នាងថាអនុញ្ញាតប៉ុន្តែនាងនិយាយកាត់មុន

???????????????????????? | complete Where stories live. Discover now