«អរគុណលោកតាដែលមិនស្អប់ខ្ពើមខ្ញុំដូចអ្នកដទៃ»
«តាមិនសុំអ្វីច្រើនទេ!ត្រឹមចង់ឃើញជុងហ្គុកមានក្ដីសុខគឺគ្រប់គ្រាន់ហើយ កន្លងមកគេហត់នឿយជាមួយម្ដាយដែលគ្មានចិត្តប្រណីដល់កូនដូចជាម៉ីអ៊ីងមកគ្រប់គ្រាន់ហើយ គេរស់នៅគ្មានភាពកក់ក្ដៅនោះទេ យើងមើលឃើញថាឯងបានក្លាយជាចំណែកមួយដែលធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងមិនឯការតទៅទៀត!មិនថាមានរឿងអ្វីកើតឡើងពួកឯងត្រូវចេះអត់អោននិងផ្ដល់ការអធ្យាស្រ័យដល់គ្នា»
«បាទលោកតា!កុំបារម្ភអ្វីភាពកក់ក្ដៅនិងក្ដីស្រឡាញ់ដែលគាត់តែងតែខ្វះខាតខ្ញុំនឹងព្យាយាមបំពេញវាជូនគាត់»ពេលនេះបាក់ចិត្តស្រឡាញ់គេ១០០ភាគរយហើយដូច្នេះហើយមិនប្រាប់ក៏គេនៅតែបំពេញក្ដីស្រឡាញ់ឲ្យទៅជុងហ្គុកដោយពេញចិត្តដែរ ថ្ងៃមុខមានរឿងអ្វីកើតឡើងគេមិនដឹងនោះទេប៉ុន្តែពេលនេះមនុស្សសំខាន់សម្រាប់គេគឺជុងហ្គុក។ពេលរសៀលបន្តិចថេយ៉ុងក៏ទៅលេងអាម៉ាបន្តិចហើយក៏ឆ្លៀតទៅផ្សារដើម្បីទិញអំបោះមកទុកចាក់អាវឲ្យជុងហ្គុកដែរនាយធ្លាប់ទិញអំណោយជូនគេដូច្នេះគេគួរណាតែមានរបស់អ្វីឲ្យគេវិញ បើទិញស្រាប់គឺគេយកលុយនាយទៅទិញដដែលវាដូចជាមិនសូវមានន័យអ្វីដូច្នេះការចាក់ដោយដៃខ្លួនឯងបែបនេះហើយទើបមានន័យ។
ដៃកាន់ថង់អំបោះដើរមកផ្ទះវិញដោយសប្បាយចិត្ត ដើរផងច្រៀងផងក៏ឆ្លៀតចូលទិញតែទឹកដោះគោញ៉ាំ។
«ម៉ាក់ៗហិហិមើលនេះអូនគូររូបស្អាតទេ?»ក្មេងស្រីរូបរាងគួរឲ្យស្រឡាញ់បង្ហាញរូបគំនូរទៅម្ដាយដែលកំពុងរវល់ឆុងតែទឹកដោះគោ ពេលនោះឪពុករបស់នាងក៏មកលើកនាង
«ឯណាប៉ាមើលបន្តិចមើល៍!យ៉ុងអឺប៉ាៗឆ្លាតណាស់នេះម៉ាក់និងប៉ាមែនទេ?»
«ចាស៎ពួកយើងបីនាក់កំពុងដើរលេងក្នុងសួន»ថេយ៉ុងឈរញញឹមមើលទៅពួកគេដោយនឹកគិតដល់ជុងហ្គុកតើគេនឹងក្លាយជាឪពុកបែបណា?តើពួកគេនឹងអាចមានគ្រួសារដែលគួរឲ្យស្រឡាញ់បែបនេះទេ?ម្រាមដៃស្រឡូនលើកមកប៉ះក្បាលពោះរាបស្មើខ្លួនឯង គេតែងស្រម៉ៃថាបើគេអាចមានឱកាសពរពោះបានដូចជាមនុស្សស្រីតើល្អប៉ុណ្ណាទៅ?បើគេជាមនុស្សស្រីតើគេនឹងមិនរងការមើលងាយប្រមាថដូចពេលនេះទេត្រូវទេ? បើគេជាមនុស្សស្រីគ្រប់យ៉ាងនឹងងាយស្រួលជាងនេះដែរទេ?

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...
??????
Start from the beginning