抖阴社区

                                    

«ម៉ាក់...និយាយអី?ខ្ញុំ»ថេយ៉ុងងាកមើលឃើញអ៊ីម៉ុងគ្មានអាវកំពុងឈរច្រត់ចង្កេះពើងទ្រូងមើលមកគេគ្រប់គ្នាចំណែកសភាពរបស់គេគឺរបូតឡេវអាវអស់បីគ្រាប់មានទាំងស្នាមក្រហមដែលបង្ករដោយអ៊ីម៉ុង។រាងតូចអោបខ្លួនឯងចាប់ផ្ដើមញ័របបូរមាត់
«អ៊ីម៉ុង!បងធ្វើអីខ្ញុំ?»
«អូ!ហៅគ្នាបងអូនស្និទបែបនេះច្បាស់ហើយមែនទេ?»អ្នកមីងអានធៀនថែមល្បោយ
«ដែលឮមកថាតាមពិតឯងទាក់ទងជាមួយគេគឺជាការពិត?ពុទ្ធោហើយគ្មានកេរ្តិ៍ខ្មាស»ហ្វូយ៉ាវក៏និយាយបន្ថែមជុងហ្គុកក្ដាបម្រាមដៃក្រោកឈរឡើងមិនទាន់និយាយអ្វីទាំងអស់
«គ្រប់គ្នានិយាយពីរឿងអី?ជុងហ្គុក..មិនមែនដូចបងគិតទេ!»ថេយ៉ុងចាប់ដៃជុងហ្គុកភ្នែករបស់គេចាប់ផ្ដើមក្រហម អ្នកផ្សេងគិតបែបណាគេមិនខ្វល់នោះទេប៉ុន្តែជុងហ្គុកមិនអាចជឿសម្ដីពួកគេកុហកនោះទេ។
«មែនហើយ!មិនស្មានថាឯងល្ងង់ស៊ីស្មៅដូចក្របី!ស៊ីរបស់ដដែលយើងហាហា!អូននិយាយប្រាប់វាទៅថាមុនពេលអូនបានវាអូនដេកជាមួយបងប៉ុន្មានដងមានក្បាច់អីខ្លះ!»
«បិតមាត់ទៅ!ឈប់មួលបង្កាច់ខ្ញុំទៅបានទេ?ខ្ញុំទៅធ្វើអ្វីអ្នកទាំងអស់គ្នាបានជាធ្វើបែបនេះដាក់ខ្ញុំ?ហ្អឹកៗជុងហ្គុក..បងជឿខ្ញុំបានទេ?ខ្ញុំ..មែនហើយខ្ញុំធ្លាប់ទាក់ទងគ្នាកាលពីនៅរៀបប៉ុន្តែអ្វីដែលគេនិយាយគឺមិនពិតទេ!បងជាមនុស្សដំបូងរបស់ខ្ញុំ!បង...បងជាមនុស្សដែលខ្ញុំស្រឡាញ់នៅពេលនេះ»ថេយ៉ុងពោលសារភាពអារម្មណ៍ពិតសង្ឃឹមថាជុងហ្គុកនឹងជឿជាក់ប៉ុន្តែមើលទៅគេស្ងាត់បែបនេះ ថេយ៉ុងគិតមិនយល់នោះទេថាគួរធ្វើបែបណាបើគ្រប់គ្នារួមដៃមួលបង្កាច់គេជាក្រុមបែបនេះ?
«ចោរវាមិនដែលស្រែកថាខ្លួនវាចោរទេ!ពីថ្ងៃនេះចេញពីផ្ទះទៅ!»
«បានហើយ!»ជុងហ្គុកកាត់សម្ដីរបស់ម្ដាយមុននឹងនិយាយបន្ត
«ទៅផ្ទះដោះស្រាយគ្នា!»ជុងហ្គុកឈានជើងចាកចេញចំណែកថេយ៉ុងដែលនៅមិនទាន់ស្វាងស្រួលបួលក៏ព្យាយាមក្រោកឡើងដើម្បីតាមគេ ជុងហ្គុកមិនអាចជឿសម្ដីពួកគេបានទេ!ពួកគេកំពុងតែលាបពណ៌ឲ្យស្នេហាមួយនេះប្រែទៅជាខ្មៅហើយ។
«ជុងហ្គុក...បងស្ដាប់ខ្ញុំសិនបានទេ?»ថេយ៉ុងចាប់ដៃរាងក្រាសជាប់ គេដកដង្ហើមញាប់ៗ
«ខ្ញុំ...»មិនទាន់បាននិយាយផងរាងតូចក៏សន្លប់បាត់មាត់សំណាងមានដៃរឹងមាំចាំទ្រគេជាប់។ជុងហ្គុកលើកបីថេយ៉ុងដើម្បីនាំគេទៅសម្រាកវិញ។យប់អាធ្រាតុទៅហើយគ្រប់គ្នាបំបែកចូលបន្ទប់សម្រាករាងខ្លួនព្រោះតែថេយ៉ុងបានសន្លប់បាត់ទៅហើយ ទោះនិយាយគ្នាក៏មិនកើតដែរ។រាងក្រាស់អង្គុយជូតខ្លួនឲ្យថេយ៉ុងប៉ុន្តែសម្លឹងឃើញស្នាមក្រហមមួយកន្លែងនៅលើករបស់ប្រពន្ធខ្លួនបែបនេះគេក្ដៅក្រហាយសឹងតែក្រឡាប់ពិភពលោកទាំងមូលចោល។

???????????????????????? | complete Where stories live. Discover now