抖阴社区

                                    

«ចង្រៃយ៎!»ជុងហ្គុកបោកក្រណាត់ជូតខ្លួនទៅលើឥដ្ឋ គេព្យាយាមធ្វើចិត្តត្រជាក់ខ្លាំងណាស់ប៉ុន្តែទ្រាំមិនបានសឹងតែទៅសម្លាប់អ៊ីម៉ុងចោលនៅយប់នេះ។រាងតូចក្រហឹមក្នុងដើមកបន្តិចបើកភ្នែកឡើងសម្លឹងមើលដំបូលផ្ទះមុននឹងព្យាយាមក្រោកឡើងទាំងស្លេកស្លាំង។
«បង..ជុងហ្គុក»ថេយ៉ុងពោលឡើងសម្លឹងទៅស្វាមីដែលអង្គុយចុងជើងអោនមុខចុះ គេពិតជាគួរឲ្យខ្លាចណាស់ពេលដែលគេខឹង។
«បង..ស្ដាប់ខ្ញុំបានទេ?គ្រប់យ៉ាងមិនដូចអ្វីដែលបងឮពីពួកគេទេ!»
«និយាយមក»
«ហ្អឹក...ខ្ញុំនិងអ៊ីម៉ុងពិតជាធ្លាប់ទាក់ទងគ្នាពិតមែន»ជុងហ្គុកក្ដាប់ម្រាមដៃទាញកែវលើតុបោះចោលដល់បែកអស់ថេយ៉ុងភ្ញាក់ក្រញាងព្យាយាមខាំបបូរមាត់និយាយបន្ត

«ប៉ុន្តែបងជឿខ្ញុំចុះ!ខ្ញុំបែកគ្នាជាមួយគេយូរណាស់មកហើយ មិនមែនលួចទាក់ទងគ្នាដូចពួកគេនិយាយទេ»
«យើងក៏សង្ឃឹមថាយើងមិនមែនជាជនទីបីទៅបំបែកឯងពីសង្សារឯងដូចគ្នា»
«អត់ទេជុងហ្គុក!បើបែបនេះមែនខ្ញុំច្បាស់ជាប្រាប់បង!ខ្ញុំក៏មិនបានស្រឡាញ់បងមិនចឹង?»
«តែឯងរៀបការដើម្បីដោះបំណុល?»
«ហ្អឹក..តែក៏មិនមែនមានន័យថាខ្ញុំត្រូវសម្ដែងធ្វើជាស្រឡាញ់បងដែរ!»ថេយ៉ុងស្រែកស្របជាមួយតំណក់ទឹកភ្នែកហូរមកស្រោចស្របថ្ពាលទាំងសងខាង ខឹងខ្លាំងណាស់ហេតុអ្វីក៏គេហាក់ដូចជាមិនអាចធូរស្រាលកំហឹងបន្តិចសោះអីចឹង?
«យើងនិងវាជាសត្រូវគ្នាមកយូរហើយ!យើងស្អប់វា!តែហេតុអីលើខ្លួនឯងមានស្នាមរបស់វាបន្សល់?»ជុងហ្គុកតំឡើងសម្លេងបន្តិចគេព្យាយាមមិនស្រែកឲ្យខ្លាំងជាងនេះឡើយ។
«យ៉ាងម៉េច?បងបន្ទោសខ្ញុំមែនទេ?បងក៏ឃើញថាខ្ញុំគ្មានកម្លាំងតស៊ូឡើយ!ឲ្យខ្ញុំធ្វើម៉េច?»
«ហើយក៏ព្រមដេកស្ងៀមឲ្យគេធ្វើ?»
«ជុងហ្គុក!»
«មានអីល្អតើ!យើងគិតថាមានប្រពន្ធពីរនាក់ក៏ល្អដែរ!ព្រោះយើងនិងមិនបាច់យករបស់ដដែលគេ!»ប្រយោគក្ដៅក្រហាយពោលឡើងហាក់ចាក់ទម្លុះបេះដូងតូចមួយនេះឲ្យប្រេះជាពីរ តើគេពិតជាគ្មានចិត្តមេត្តាសោះមែនទេ?គេចង់សងសឹកវិញដោយការយកហ្វូយ៉ាវស្រីបិសាចនោះជាប្រពន្ធទីពីរមែនទេ?រាងក្រាស់ក្រោកឡើងបើកទ្វាបម្រុងនឹងចេញទៅប៉ុន្តែថេយ៉ុងរត់មកអោបគេជាប់
«បងជុងហ្គុកហ្អឹកៗកុំធ្វើបែបនេះអី!»
«សម្រាកទៅ!យើងមិនចង់ប៉ះពាល់ឯងពេលដែលឈឺទេ»
«ន័យបងគឺ!»
«យើងទៅរកហ្វូយ៉ាវ!»ទ្រូងថេយ៉ុងហាក់ញ័រចំប្រ៉ប់ពិបាកដកដង្ហើម ហេតុអ្វីមួយភ្លែតសោះជុងហ្គុកប្រែជាបែបនេះ?មែនហើយគេមិនអាចបន្ទោសនាយទេព្រោះនាយមិនធ្លាប់និយាយឡើយថាគេស្រឡាញ់ខ្លួនដូច្នេះវាងាយខ្លាំងណាស់នឹងការនិយាយបំផ្លាញទឹកចិត្តនិងបេះដូងមួយនេះ គេម្ដេចនឹងយល់បើរាល់ថ្ងៃនេះអ្នកដែលខំប្រឹងគឺជាថេយ៉ុង?មានតែថេយ៉ុងប៉ុណ្ណោះដែលតាមយកចិត្តគេត្រុកៗទោះបីអ្នកផ្ទះគេមិនឲ្យតម្លៃ! គេគួរតែដើរចេញតាំងពីពេលដែលគ្រប់គ្នាមើលងាយខ្លួនម្ល៉េះប៉ុន្តែចិត្តមិនដាច់ហេតុអ្វីដឹងទេ?ព្រោះអ្នកផ្សេងគិតបែបណាគេមិនចាប់ចិត្តចាប់គំនិតទេ!សុំត្រឹមតែជុងហ្គុកស្រឡាញ់គេគឺបានហើយ!ប៉ុន្តែគេរាក់ពេកហើយ មនុស្សប្រុសមិនបាច់យើងបង្ខំទេបើគេចង់ខ្វល់បើគេចង់ស្រឡាញ់គេបង្ហាញយើងហើយ!
ថេយ៉ុងឈរស្ងៀមមួយសន្ទុះមុននឹងទាញទ្វាបើកឡើងទៅតាមជុងហ្គុកដើម្បីសួរគេមួយម៉ាត់ថាគេធ្លាប់ស្រឡាញ់ខ្លួនទេ?ប៉ុន្តែមើលទៅយប់នេះត្រូវគេងវិញជាមួយទឹកភ្នែកហើយ គេមានចេតនាបិតទ្វាមិនឲ្យជិតគឺដើម្បីបញ្ជាក់ច្បាស់ៗថាគេមិនខ្វល់ទេ!

«បងជុងហ្គុក...ទើបតែឈ្លោះគ្នាហើយធ្វើបែបនេះមិនសមទេដឹង?»
«បម្រើយើងឲ្យបានល្អសមឬមិនសមកុំខ្វល់!»ថេយ៉ុងខាំមាត់ទប់សំឡេងយំរបស់ខ្លួនរួចទាញទ្វាបន្ទប់របស់ហ្វូយ៉ាវបិត ឈ្លោះគ្នាមិននៅនិយាយគ្នាឲ្យដឹងរឿងបែរជាទៅរកស្រីមកកំដរអារម្មណ៍នៅនិយាយថាយកនាងជាប្រពន្ធទីពីរទៀតផង។ថេយ៉ុងដាក់ខ្លួនដេកលើគ្រែព្យាយាមសំងំចាំមើលចុះស្អែករត់ចោលមែនទែនហើយកុំសង្ឃឹមថានឹងបានប៉ះពាល់!
   ម៉ោង២យប់ទើបសំឡេងទ្វាបើកឡើងវិញប៉ុន្តែថេយ៉ុងព្យាយាមធ្វើជាគេងលក់មិនចង់និយាយរកនាយឡើយ។
រាងក្រាស់ឡើងមកគេងលើគ្រែដោយមិនភ្លេចអោបគេពីក្រោយដូចជាគ្មានរឿងអ្វីកើតឡើង ថេយ៉ុងស្អប់ណាស់!ឈឺណែនទ្រូងចង់ទះចង់តប់គេប៉ុន្តែមិនចង់ជ្រលក់មាត់ជាមួយ មានស្អីជាមួយស្រីបិសាចនោះហើយមកអោបគេឲ្យជាប់ក្លិនអាក្រក់របស់នាងទៀត ស្អប់ណាស់!ខ្ញុំស្អប់បង!

???????????????????????? | complete Where stories live. Discover now