«ជុងហ្គុក!បងធ្វើអី?»ជុងហ្គុកមិនវាចាររកត្រឹមញញឹមដើរសម្ដៅទៅជណ្ដើរដែលមានបុគ្គលិកនៅចាំទទួល។
«សួស្ដីលោកម្ចាស់!និងអ្នកប្រុសតូច!»ថេយ៉ុងធ្វើមុខឆ្ងល់បែរមកមើលជុងហ្គុកតែគេមិនខ្ចីរវល់ជាមួយ
«បើបន្ទប់មួយមកយើងចង់នៅពីរនាក់ប្រពន្ធយើង!»
«ចាសលោកម្ចាស់!»ជុងហ្គុកបន្ដបីថេយ៉ុងសម្ដៅទៅជាន់ទី១ទៅរកបន្ទប់ដែលធំទូលាយមានសាឡុងស្បែករលោងនិងតុបុកគ្រាប់ប៊ីយែ។នាយទម្លាក់ថេយ៉ុងថ្នមៗលើសាឡុងទន់ល្មើយដោយឆ្លៀតថើបថ្ពាល់គេមួយខ្សឺតផងដែរកុំឲ្យខាត។«មុននេះពួកគេហៅបងថាយ៉ាងម៉េច?លោកម្ចាស់អីចឹងមែនទេ?»រាងក្រាស់ញាក់ស្មាដើរទៅចាប់រៀបគ្រាប់ប៊ីយែលើក្ដាបុកមុននឹងលើកដងមកតម្រង់គ្រាប់។
«ចង់ញ៉ាំអីទេ?ប្រាប់ពួកគេបាន ប៉ុន្តែមិនឲ្យញ៉ាំស្រាទេខ្លាចជាប់ក្លិនដល់របស់ខាងក្នុងព្រោះយប់ហ្នឹងត្រូវបញ្ចេញមកវិញ!»ថេយ៉ុងថ្ពាល់ឡើងក្រហមរត់ទៅទះគូទជុងហ្គុកផាច់និយាយស្ដីគ្មានអនាម័យពាក្យចាស់ហៅថាមាត់អត់គម្រប។
«បងនៅមិនទាន់ឆ្លើយសំណួរខ្ញុំ!»
ប៉័ង! គ្រាប់ពណ៌សបាញ់ខ្ចាយ ជុងហ្គុកជូតក្បាលដងតិចៗមុននឹងបែរមករកថេយ៉ុងដែលខឹងគេហុយផ្សែង មុខឡើងក្រហមមាត់វិញបូញឡើងស្រួច យប់ហើយស្លៀកសុទ្ធតែខោពាក់កណ្ដាលភ្លៅអាវយឺតរលុងៗគួរឲ្យស្រឡាញ់ដល់ហើយប្រពន្ធអាឆ្កែណាអីចេះ!
«ហ្អាយ!បងធ្វើអី!»ជុងហ្គុកទាញដៃរាងតូចមកទម្លាក់គេឲ្យផ្ដេកខ្លួនលើក្ដាបុកដោយមានគេទ្រោបពីលើមុននឹងអោនទៅជិតបបូរមាត់ថេយ៉ុងកាន់តែខ្លាំងទាំងដែលដៃនិងភ្នែកកំពុងតែតម្រង់គ្រាប់បាញ់ឲ្យចូលទីតាំងរបស់វា។ថេយ៉ុងអាចដឹងដល់ខ្យល់ដង្ហើមធ្ងន់នឹងក្ដៅភាយមកចំមាត់របស់គេ រាងកាយមាំមួនដែលពោរពេញទៅដោយសាច់ដុំប៉ះពាល់លើសាច់របស់គេគ្មានចន្លោះនៅមានអារម្មណ៍ថារបស់ខ្លះកំពុងតែងើបមកប៉ះគេទៀតផងគួរឲ្យព្រឺសម្បុរជាខ្លាំង។
ផាំង!គ្រាប់រត់ចូលអន្លង់របស់វាតាមទីតាំងដែលជុងហ្គុកចង់បានគេបោះដងបុកចោលទៅម្ខាងមុននឹងក្រោកឡើងលើកកាយថេយ៉ុងឲ្យអង្គុយលើក្ដាបុកតែម្ដង។

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...
???????
Start from the beginning