抖阴社区

                                    

«បងនិយាយអ្វីឲ្យអូនយល់បន្តិចទៅមើលជុងហ្គុក!ក្រែងមុននេះបងដូចជាសប្បាយចិត្តខ្លាំងណាស់មែនទេពេលដែលគេមកនៅជាមួយពួកយើង!ម្ដេចក៏សុខៗប្រែជាបែបនេះ?»ថេយ៉ុងរលីងរលោង ស្អីក៏នាយមិននិយាយប្រាប់សុខចិត្តពោលពាក្យឈឺចាប់ទាំងនេះបើសិនជាកូនខ្លារបស់គេស្ដាប់ឮតើកូនខ្លានឹងខូចចិត្តខ្លាំងប៉ុណ្ណាទៅ?
«ថេយ៍..ពេទ្យប្រាប់ថាអូនមិនអាចទុកគេបានទេ!»រាងក្រាសដើមឡើយពិតជាមិនចង់ប្រាប់ពីបញ្ហាជំងឺរបស់ថេយ៉ុងអ្វីឡើយព្រោះខ្លាចថានឹងធ្វើឲ្យថេយ៉ុងភ័យខ្លាច។

«អូនមានបញ្ហាខ្សោយបេះដូងណាថេយ៍! បើទុកអ្នកដែលមានគ្រោះថ្នាក់គឺជាអូន! បើសិនជាសុខភាពអូនល្អគឺមិនអីនោះទេប៉ុន្តែបើសិនជាអូនខ្សោយបែបនេះពេទ្យពិបាកធានាខ្លាំងណាស់ បងមិនចង់ឲ្យដល់ពេលបងត្រូវស្ដាយក្រោយទេ»
ថេយ៉ុងស្ងាត់មាត់,អ្វីដែលគេនិយាយជាការពិតមែនទេ?ប៉ុន្តែបើឲ្យគេបោះបង់កូនចោលវាពិបាកនឹងធ្វើចិត្តខ្លាំងណាស់។

«អូនជឿថាអូនអាចធ្វើបាន»ក្រោយពីស្ងាត់មាត់មួយសន្ទុះថេយ៉ុងនិយាយឡើងដោយសំឡេងញ័រ។ក្នុងចិត្តរបស់គេពេលនេះគឺច្របូលច្របល់មិនចាញ់ជុងហ្គុកឡើយប៉ុន្តែក្នុងខ្លួនរបស់គេគឺធម្មតាទេគេដឹងថាគេអាចធ្វើបានដូច្នេះកុំបារម្ភអីកូននិងគេគឺមានសុវត្ថិភាព។
«អូនស្ដាប់បងបានទេថេយ៍?កូនយើងអាចរកក្មេងមកចិញ្ចឹមបានប៉ុន្តែអូនបើបាត់បង់ទៅបងមិនអាចយកអ្នកណាផ្សេងទៀតបានទេអូនយល់ទេ?»ជុងហ្គុកដំឡើងសំឡេងបន្តិច គេនិយាយក៏មិនខុសដែរពេលនេះក្មេងនៅត្រឹមជាកោសិការមួយប៉ុណ្ណោះអាចយកគេចេញបាន ប៉ុន្តែបើបន្តហើយយកជីវតថេយ៉ុងមកប្រថុយនោះគេសុខចិត្តបោះបង់ការធ្វើជាឪពុកគេ។
«ទម្លាក់គេចោលទៅ!»
«អត់ទេ!ជុងហ្គុកបងកុំបែបនេះបានទេ?ហ្អឹកៗបងដឹងថាអូនសប្បាយចិត្តប៉ុណ្ណាទេពេលដែលអូនដឹងថាគេមកនៅជាមួយអូន? អូនដឹងថាបងបារម្ភពីអូនខ្លាំងណាស់អូនក៏ខ្លាចដែរប៉ុន្តែបងដឹងមែនទេថាគេអត់មានកំហុសអ្វីទេ!បើវាជាកម្មពាររបស់អូនដែលត្រូវស្លាប់ហេតុអ្វីយើងត្រូវបំផ្លាញក្មេងម្នាក់?»ថេយ៉ុងចាប់ដៃរាងក្រាសមកកាន់ដោយខ្សែភ្នែកអង្វរកសុំឲ្យគេយល់ពីចិត្តខ្លួន។
«អូនយល់ពីបងវិញបានទេ?បងមិនចង់បាត់បង់អូនទេយល់ទេ?»សភាពបន្ទប់ទាំងមូលប្រែជាស្ងប់ស្ងាត់សល់តែដំណកដង្ហើមដែលតឹងរឹងឯមនុស្សក៏ប្រកាន់យកតាមគំនិតរាងខ្លួនម្នាក់ៗមិនចង់ឲ្យមានបញ្ហាដល់ថ្នាក់ឈ្លោះគ្នានោះទេទើបព្យាយាមអង្វរកឲ្យយល់ពីគ្នាទៅវិញទៅមក។ជុងហ្គុកក៏ព្យាយាមបន្សាបភ្លើងក្នុងចិត្តរបស់គេដូចគ្នាពីព្រោះគេស្រឡាញ់ថេយ៉ុងហើយក៏មិនចង់តំឡើងសំឡេងដល់គេដូចកាលពីមុនដែរ។
«បងសុំទោស»ជុងហ្គុកខិតខ្លួនចូលទៅអោបកាយថេយ៉ុងថ្នមៗថើបក្បាលរបស់គេដោយចិត្តច្របូលច្របល់ប៉ុន្តែស្ថិតក្នុងកាលទេសនេះគេមិនអាចធ្វើឲ្យថេយ៉ុងពិបាកចិត្តនោះទេ។
«បងស្រឡាញ់កូនយើងណាស់ថេយ៍បងក៏ចង់មានគ្រួសារដែលមានអូនកូននិងបងនៅជុំគ្នាដោយមានក្ដីសុខ អូនមិនបាច់លំបាកការងារនៅតែផ្ទះចង់ធ្វើអីក៏បានតាមចិត្តចង់ចំណែកបងអាចធ្វើគ្រប់យ៉ាងដើម្បីដំបូលផ្ទះមួយនេះគ្របដោយភាពកក់ក្ដៅនិងសំឡេងសើចក្អាកក្អាយ!បងយល់ពីជម្រៅចិត្តអូនដែលស្រឡាញ់កូនព្រោះអូនកំពុងពរពោះគេ អារម្មណ៍របស់អូននិងគេគឺផ្សារភ្ជាប់គ្នាតែមួយវាពិបាកណាស់ដែលត្រូវសម្រេចចិត្តបែបនេះ!បងមិនចង់បាត់បង់គេទេអូន,ប៉ុន្តែបងពិតជាមិនចង់យកជីវិតមួយដោះដូរជីវិតមួយទេ»
សម្ដីវែងអន្លាយដែលបន្ធូរចេញពីជម្រៅចិត្តរបស់ជុងហ្គុកបានរង្គោះចិត្តរាងតូចឲ្យឈឺនិងស្មុគស្មាញដូចគ្នា គេខ្លួនឯងក៏ភ័យខ្លាចដូចគ្នា ភ័យខ្លាចថាថ្ងៃណាមួយខ្លួនឯងនឹងអស់ឱកាសបានសាងគ្រួសារក្នុងក្ដីស្រម៉ៃដែលខ្លួនចង់បានជាមួយនាយ។

???????????????????????? | complete Where stories live. Discover now