«អូនសុំទោសបងដូចគ្នាជុងហ្គុក!»ថេយ៉ុងងើបមុខសម្លឹងទៅស្វាមីដោយអារម្មណ៍ដឹងខុសដែលគេក៏មានះ ម្រាមដៃស្រឡូនលើកមកប៉ះថ្ពាល់ថ្នមៗមុននឹងផ្អឹបបបូរមាត់លើមាត់ជុងហ្គុកស្រាលៗប៉ុន្តែរាងក្រាសក្រសោបកញ្ចឹងករបស់គេជាប់អោនជញ្ជក់បបូរមាត់ថេយ៉ុងដោយការពេញចិត្តនិងធូរស្រាល។
ជុប! សំឡេងថើបលាន់ឡើងក្រោយពេលកាត់ផ្ដាច់ អ្នកទាំងពីរញញឹមសម្លឹងភ្នែកគ្នាដោយក្ដីស្រឡាញ់ជ្រាបពេញក្រអៅបេះដូង ឆ្លងកាត់ពេលវេលាលំបាកធ្វើឲ្យពួកគេដឹងច្បាស់ពីសារសំខាន់រវាងគ្នាកាន់តែខ្លាំង នេះហើយជាស្នេហា!«បងកុំបារម្ភអី!អូនជឿថាអូននឹងអាចឆ្លងកាត់វាបាន!បង្កើតកូនខ្លារបស់ពួកយើងឲ្យមានសុខភាពល្អចំណែកអូនក៏នឹងឆ្លងផុតគ្រោះកាចទាំងអស់ដោយកម្លាំងចិត្តពេញទំហឹងរបស់អូនគឺបងហើយនិងកូនពួកយើង!»
«បងសន្យាថានឹងមិនឲ្យមានរឿងអ្វីកើតឡើងចំពោះអូនដូចគ្នាណាថេយ៍!»រាល់សកម្មភាពយល់ចិត្តគ្នាស្រឡាញ់ថ្នាក់ថ្នមរបស់ពួកគេគេចចេញមិនផុតពីក្រសែភ្នែកស្រីកញ្ជ្រោងលាក់ពុតនោះទេ។ម្រាមដៃទាំងសងខាងក្ដាប់ញ័រនាងខាំធ្មេញលាន់ក្រឺតៗភ្នែកឡើងក្រហម នាងដឹងថានាងត្រូវធ្វើអីម្យ៉ាងដើម្បីកុំឲ្យកូននោះកើតមកបាន។ប្រាវ!!
«អាយ!!!!»សំឡេងស្រែកជំទាលលាន់ពេញបន្ទប់គេងដែលមានសភាបរញ៉េរញ៉ៃដោយដៃមនុស្សខ្វះសតិដូចវិកលចរិត។ឈូអឺក្រវាត់របស់របរបំផ្លាញអស់ដោយដៃរបស់នាងព្រោះវាគ្មានតម្លៃអ្វីឡើយ នាងស្អប់គ្រប់យ៉ាងក្នុងផ្ទះនេះ!នាងស្អប់ក្លិនឆ្អាបក្លិនឈាមដែលកើតឡើងពីការបូជាគ្រូបាធ្យាយរបស់យាយចាស់ពិការភ្នែកម្នាក់នោះ! នាងរស់នៅជាមួយភាពតូចទាបបែបនេះមកពេញមួយជីវិតហើយខំតស៊ូខ្លាំងណាស់ទម្រាំបានលោកតាយិនឡុងមេត្តាទទួលនាងមកធ្វើការ។រាងតូចទម្លាក់ខ្លួនផ្អែកខ្នងនឹងទ្វាយកដៃមកចាប់បោចសក់ខ្លួនឯងព្រមទាំងទឹកភ្នែកដោយការមិនសុខចិត្តនិងភាបស្អប់ខ្ពើម។ក្នុងភ្នែកស្រម៉ៃដល់រូបភាពកាលពីនាងនៅរៀនវិទ្យាល័យដំណាលគ្នាជាមួយជុងហ្គុក។
អតីតកាល៖
«លែងខ្ញុំហ្អឹកៗកុំធ្វើបាបខ្ញុំអី!»ក្មេងស្រីដែលមានភ័យជំទង់ស្រែកយំអង្វរទៅពួកក្មេងស្ទាវដែលរករឿងចង់ធ្វើបាបនាងព្រមទាំងលូកលាន់លើរាងកាយនាងដោយគ្មានការអនុញ្ញាត នាងខ្លាចប៉ុន្តែក្នុងចិត្តនាងស្បថថាថ្ងៃណាមួយពួកវានឹងត្រូវស្លាប់តៃហោងមិនខាន!
«លែងនាងទៅបើមិនចង់បាក់ដៃទាំងក្មេង!»សំឡេងក្មេងប្រុសដែលមានវ័យស្របាលគ្នាជាមួយនាងស្រែកឡើងដោយទម្ងន់បញ្ជាក់ថាគេមិនបាននិយាយលេង! នាងតូចងាកមុខទៅឃើញថាគឺជុងហ្គុកក្មេងដែលចូលចិត្តបង្ករបញ្ហាវៃគ្នាក្នុងសាលា អ្នកណាក៏ស្គាល់និងមិនចង់នៅក្បែរដែរពីព្រោះគេលេងធ្ងន់វៃហើយបង់លុយដោយសារគេជាកូនអ្នកមាន។
គ្នីគ្នាពួកវាប្រមាណបីនាក់ឃើញវត្តមានមនុស្សបង្ករបញ្ហាហើយក៏កើតចិត្តក្ដៅក្រហាយព្រោះបើមិនហ៊ានរករឿងជុងហ្គុកទើបបានត្រឹមរត់ចេញបះដៃបះជើងដោយអោបជាប់គំនិតក្នុងចិត្តរៀងខ្លួនថាហែងចាំមើលគង់មានថ្ងៃទេហែង!
«លើកក្រោយបើមានរឿងអីស្រែកឲ្យឮៗទៅកុំនៅស្ងៀមបែបហ្នឹងបើខ្ញុំមកមិនទាន់ប្រហែលចប់មិនស្អាតទេ!»
ជុងហ្គុកអោនរើសកាតាបមកឲ្យនាងវិញរួចចាកចេញទៅដោយមិនរង់ចាំពាក្យអរគុណឡើយព្រោះវាមិនសំខាន់សម្រាប់គេស្រាប់។ណាមួយ,ឈូអឺកាលនោះជាក្មេងដែលមិនសូវនិយាយស្ដីរកអ្នកណាព្រោះគ្រប់គ្នាខ្លាចនាងដោយសារតែនាងមានយាយកាន់មន្ដអាគមចេះទាយអីបែបនេះទើបគ្មានអ្នកណាចង់រាប់អាននាងឡើយ។ត្រឡប់មកវិញឈូអឺញញឹមដោយទឹកភ្នែកដក់ជាប់នៅឡើយ នាងដឹងថាជុងហ្គុកមិនចងចាំនាងនោះទេព្រោះគេមិនដែលយកចិត្តទុកដាក់លើអ្នកណាឡើយ ប៉ុន្តែជុងហ្គុកតែងតែស្ថិតក្នុងចិត្តរបស់នាងរហូត នាងតែងលួចមើលគេពីចម្ងាយរាល់ថ្ងៃ ពេលខ្លះក៏ចង់ធ្វើនំធ្វើអាហារឲ្យគេញ៉ាំប៉ុន្តែទីបំផុតនាងបានត្រឹមវេចមកផ្ទះវិញព្រោះតែមិនមានភាពក្លាហានទៅនិយាយពាក្យអរគុណដោយផ្ទាល់ចំពោះមុខគេ ជុងហ្គុកគឺជាហេតុផលដែលនាងចង់ចូលទៅកៀកគ្រួសារយិនទើបពេលរៀនចប់នាងបានទៅសុំលោកតាធ្វើការនៅទីនោះដោយដំបូងឡើយនាងមិនសុំប្រាក់ខែច្រើនឡើយប៉ុន្តែដោយការដែលនាងមានឆន្ទៈចង់រីកចម្រើនចង់ក្លាយជាក្មេងដែលលោកតាពេញចិត្តនាងព្យាយាមធ្វើការរហូតគាត់ទុកចិត្តនាងឲ្យកាន់បញ្ជីលុយ។នាងតែងទន្ទឹងរង់ចាំមើលជុងហ្គុកត្រឡប់មកពីរៀននៅមហាវិទ្យាល័យវិញ លោកតាក៏ធ្លាប់បាននិយាយថាគាត់ចង់ដណ្ដឹងនាងឲ្យជុងហ្គុកនាងរីករាយណាស់ប៉ុន្តែគ្រប់យ៉ាងរលាយអស់ពេលដែលជុងហ្គុកចួបនឹងថេយ៉ុង។
«ហ្អឹកៗគាត់ជារបស់យើងមុន!បើគ្មានឯងយើងច្បាស់ជាអ្នកដែលកំពុងនៅក្នុងរង្វង់ដៃរបស់គាត់ពេលនេះ!ហ្អឹកៗព្រោះតែឯងគីមថេយ៉ុង!បើឯងមិនស្លាប់យើងគ្មានថ្ងៃមានក្ដីសុខបានទេ!»
ឈូអឺបើកថតតុមើលឃើញកាំភ្លើងខ្លីដែលនាងលួចទិញទុកការពារខ្លួនឯងពីមនុស្សចង្រៃដែលតាមយាយីជីវិតនាង ហើយពេលនេះនាងគិតថានាងដល់ពេលប្រើវាហើយ!

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...
???????
Start from the beginning