抖阴社区

                                    

«យើងគ្រាន់តែដណ្ដើមយកអ្វីដែលជារបស់យើងមកវិញប៉ុណ្ណោះ!បើគ្មានឯងគ្រប់យ៉ាងនឹងល្អប្រសើរ!»នាងរឹតកថេយ៉ុងអូសគេចេញមកក្រៅដោយមានកាំបិតនៅជុងពីក្រោយដើរតាមទ្វាបន្ទប់ទឹកម្ខាងទៀតនៅផ្នែកខាងក្រោយផ្សារចេញទៅបាត់ដោយមិនមានអ្នកណាចាប់អារម្មណ៍ឡើង។លីលីអង្គុយចាំមួយសន្ទុះធំទៅហើយនៅមិនឃើញថេយ៉ុងចេញមកនាងក៏កើតចិត្តឆ្ងល់ភ្លាមតើគេចូលទៅធ្វើអ្វីយូរខ្លាំងយ៉ាងនេះ?នាងនៅស្ទាក់ស្ទើរមិនដឹងថាគួរចូលទៅសួរគាត់ឬក៏អត់ ប៉ុន្តែវាកន្លងទៅកន្លះម៉ោងទៅហើយមិនឃើញចេញទៀតវាចម្លែកខ្លាំងណាស់។
លីលីទុកឥវ៉ាន់នៅលើបង់រួចក្រោកឡើងចូលទៅបន្ទប់ទឹកប៉ុន្តែទ្វាទាំងបួនគឺចំហទាំងអស់មិនមានមនុស្សនៅនោះទេនាងងាកឃើញខ្សែដៃអង្កាំពណ៌សដែលថេយ៉ុងចំណាំពាក់ដាច់ជ្រុះរាយប៉ាយទើបប្រញាប់រត់ទៅយកឥវ៉ាន់ទៅផ្ទះវិញដើម្បីរាយការណ៍។
«ម៉ា!អាម៉ា!!បងថេយ៍បាត់ខ្លួនហើយ!»នាងរត់មកត្រហេបត្រហបសឹងធ្លាក់អណ្ដាតដល់ដីសូម្បីឥវ៉ាន់ក៏សឹងតែដាច់ថង់អស់ដែរ។ម៉ាកំពុងលាងចានក៏ងាកមកមើលងាកដោយចម្ងល់
«ឯងនិយាយឡប់ស្អីអាលី?»
«គឺមុននេះបងថេយ៍ប្រាប់ថាចង់ចូលបន្ទប់ទឹកខ្ញុំក៏នៅអង្គុយចាំខាងមុខប៉ុន្តែមួយសន្ទុះហើយមិនឃើញគាត់ចេញមកវិញខ្ញុំក៏ចូលទៅមើលប៉ុន្តែមិនឃើញគាត់ទេ នៅមានខ្សែដៃដែលគាត់ចំណាំពាក់ក៏ដាច់អស់ទៀតខ្ញុំគិតថាមានរឿងអីកើតឡើងមិនខានទេ!បើគាត់ចង់មកផ្ទះក៏គួរប្រាប់ខ្ញុំដែរ!»

«ព្រះហ្អើយ!តិចលោមានគេចាប់ជំរិតទៅ?ឯងរត់ទៅប្រាប់ជុងហ្គុកទៅហើយទៅរកគ្នីគ្នាជួយរកគេសិន!ពុទ្ធោហ្អើយអាយ៉ុង!»ម៉ាភ័យស្លន់ស្លោរធ្វើអីមិនត្រូវ គាត់មិនដឹងថាមានរឿងអ្វីទេតាំងតែពីរៀបការមកជីវិតកូនគាត់ដូចខ្សែចាប៉ីរិតតឺងអីចឹង អាចដាច់គ្រប់ពេល។
ជុងហ្គុកពេលដែលទទួលបានដំណឹងគេរត់ចេញពីកន្លែងធ្វើការភ្លាមទៅប្រមូលកូនចៅឲ្យតាមរកថេយ៉ុងហើយដំណឹងបាត់ថេយ៉ុងនេះក៏ផ្អើលដល់ផ្ទះធំ។
«អ្នកម៉ាក់ជាអ្នកធ្វើមែនទេ?»ជុងហ្គុកគ្រាន់តែចុះពីលើម៉ូតូក៏សម្ដៅមករកម្ដាយដែលអង្គុយផឹកទឹកតែធ្វើប្រងើយក្រៅពីគាត់គេនឹកមិនឃើញថាជាអ្នកណាទៀតនោះទេដែលអាចធ្វើរឿងឃោឃៅដាក់ថេយ៉ុងបាន។
«និយាយអី?»គាត់តបតាមធម្មតាមិនព្រួយមិនបារម្ភកាន់តែធ្វើឲ្យជុងហ្គុកច្បាស់នៅក្នុងចិត្តថាជាស្នាដៃរបស់គាត់

???????????????????????? | complete Where stories live. Discover now