«ម៉ាក់យកថេយ៉ុងទៅលាក់នៅឯណា?គេកំពុងមានកូនណាម៉ាក់ដឹងទេ?ម្ដេចក៏ម៉ាក់គ្មានភាពជាមនុស្សនៅក្នុងខ្លួនទាល់តែសោះបែបនេះ?»នាយស្រែកធ្វើឲ្យគ្រប់គ្នាខ្លាចនឹងឫកពាររបស់គេ ជុងហ្គុកខានបញ្ចេញរូបភាពមួយនេះយូរមកហើយគឺរូបភាពឆេវឆាវកំហឹងដឹងមុខបែបនេះ។
«ចោទយើងក៏ត្រូវមានភស្ដុតាងដែរ!»
«កុំឲ្យខ្ញុំអស់ការអត់ធ្មត់!»ជុងហ្គុកចាប់ស្មាគាត់ទាំងសងខាងទាំងកំហឹងតាមកម្លាំងរបស់គេគឺច្បាស់ជាឈឺខ្លាំងណាស់ប៉ុន្តែគាត់ហាក់មិនបានរង្គើអ្វីឡើយ។
«ឯងហ៊ានប្រើកម្លាំងលើយើងជាម្ដាយមែនទេ?!»
«តើអ្នកជាម្ដាយប្រភេទណា?អ្នកពិតជាបានទុកខ្ញុំជាកូនទេ?កន្លងមកខ្ញុំមិនខុសអ្វីពីបញ្ញើក្អែកនៅក្នុងភ្នែករបស់អ្នកនោះទេ!អ្នកណាអ្នកចង់ឲ្យខ្ញុំល្អតាមពិតគឺអ្នកមិនចង់ឃើញខ្ញុំបានសុខទៅវិញទេ!»ជុងហ្គុកច្រានអ្នកស្រីម៉ីអ៊ីងឲ្យគាត់ដួលទៅលើសាឡុង«អាជុង!ឯងឆ្កួតមែនទេ?ទៅមានរឿងមកពីណាដើរមកស្រែកដូចឆ្កែឆ្កួតហ្នឹង?»អានធៀនចូលមកលើកបងស្រីរួចបែរទៅស្ដីបន្ទោសនាយ
«សួរស្រីម្នាក់នេះទៅថាគាត់បានធ្វើអ្វីខ្លះ?»ជុងហ្គុកក្រហមភ្នែកស្រែកព្រមជាមួយដៃលើកចង្អុលមុខអ្នកដែលមាននាមជាម្ដាយ ម្ដាយដែលមិនបានស្រឡាញ់គេ។«មានរឿងអីបង?»
«វាបាត់ប្រពន្ធវាហើយមកចោទយើង! វាទៅស្លាប់នៅឯណាយើងធ្វើម៉េចនឹងដឹង?»
«បើមិនមែនអ្នកតើជាអ្នកណា?អ្នកស្អប់គេខ្លាំងណាស់ តាំងពីរៀបការចូលមកអ្នកធ្វើបាបគេយ៉ាងណាខ្លះមានចងចាំទេ? ក្រៅពីអ្នកខ្ញុំពិតជាគិតមិនឃើញទេថាអាចមានមនុស្សគិតអាក្រក់ចង់ធ្វើបាបប្រពន្ធរបស់ខ្ញុំ!»ជុងហ្គុកបន្ថយសំឡេងបន្តិច គេពិតជាហត់នឿយណាស់ គេលែងចង់ជាប់សាច់ឈាមជាមួយគ្រួសារបិសាចនេះទៀតហើយ។
«នៅមានមនុស្សម្នាក់ដែលឯងនឹកស្មានមិនដល់!»អ្នកស្រីម៉ីអ៊ីងក្រោកឡើងនិយាយទៅកាន់គេដោយសំឡេងរាបស្មើ
«វាជាមនុស្សដែលនៅជិតខ្លួនឯងទៀតផង!ដើមឡើយយើងគិតថាយើងមិនពេញចិត្តចូលដៃជាមួយនាងទេប៉ុន្តែកាលបើនាងអាចកម្ចាត់អាក្មេងនោះជំនួសយើងបានដោយមិនបាច់ហត់យើងទៅគិតច្រើនធ្វើអី!ថ្មើនេះវាវះពោះយកកូនឯងមកធ្វើកូនក្រកបាត់ហើយទេដឹង!»
«ហាហាយិនជុងហ្គុក!អូទេយើងគួរហៅឯងថាចនជុងហ្គុកទើបត្រូវព្រោះវាជាត្រកូលខ្មោចម៉ែរបស់ឯង! ដែលយើងទ្រាំចិញ្ចឹមកូននាងប្រពន្ធចុងចាត់ទុកថាយើងមេត្តាណាស់ទៅហើយ!ឯងមិនត្រឹងមិនស្ដាប់បង្គាប់ នៅរមិលគុណ! ឯងថាយើងមិនចង់ឃើញឯងបានសុខ!មែនហើយ!រាល់ពេលដែលឯងបានសុខយើងតែងនឹកឃើញពេលវេលាដែលម៉ែឯងដណ្ដើមប្ដីយើងទៅ!ឯងបានសុខគឺដូចជាឃើញវាបានសុខ!ចុះយើង?បើគ្មានម៉ែឯងជីវិតយើងក៏មិនប្រែជាឯការដល់ដំណាក់កាលនេះដែរ!ឯងភ្លក់រសជាតិបាត់បង់កូនបាត់បង់ប្រពន្ធទៅឲ្យដឹងថាពេលយើងទាស់សរសៃរខ្ចីបាត់ទាំងប្ដីទាំងកូនវាឈឺយ៉ាងណា?»អ្នកស្រីម៉ីអ៊ីងស្រែកឡើងទំលាយអារម្មណ៍គុំគួនក្នុងចិត្តរបស់គាត់មានមកជាយូរទៅកាន់ជុងហ្គុក គាត់ទ្រាំមិនសម្លាប់ក្មេងនេះក៏ព្រោះលោកតាឡុងនោះហើយ! អ្វីដែលនាយមាននៅពេលនេះសុទ្ធតែជារបស់កូនគាត់ទាំងអស់!គាត់ឈឺចាប់រឿងអីគាត់ព្រមឲ្យគេមានក្ដីសុខ?រាងក្រាសកាលបើឮពាក្យពិតចេញមកហើយគេក៏មិនដឹងគួរមានអារម្មណ៍បែបណាតទៅទៀតដែរ នាយលុតជង្គង់សម្លឹងមើលលោកស្រីម៉ីអ៊ីងដោយភាពឈឺចាប់
«ខ្ញុំអង្វរ!បើអ្នកស្អប់ខ្ញុំចង់សងសឹកខ្ញុំធ្វើវាមកលើខ្ញុំមក!ថេយ៉ុងគេមិនដឹងអីទេហ្អឹក...គេកំពុង..»ជុងហ្គុកអួលដើមកនិយាយមិនចេញពេលនឹកដល់ស្ថានភាពរបស់ថេយ៉ុងនៅពេលនេះ
«គេកំពុងមានកូន សុខភាពគេមិនល្អនោះទេ..ខ្ញុំសុំអង្វរអ្នកស្រី!ចង់សម្លាប់ខ្ញុំក៏បានដែរប៉ុន្តែ..ប្រគល់ប្រពន្ធខ្ញុំឲ្យខ្ញុំវិញបានទេ?ហ្អឹក...គេខ្សោយណាស់ គេ...មិនអាចឈរយូរទេ គេចាញ់រងារ ហើយក៏..នៅមានកូនរបស់ខ្ញុំដូចគ្នាគេនៅតូចខ្លាំងណាស់ហ្អឹកៗខ្ញុំអង្វរអ្នកឲ្យខ្ញុំធ្វើអ្វីក៏បានដែរ!»គេបារម្ភថេយ៉ុងស្ទើរឆ្កួតទៅហើយ បើសិនថេយ៉ុងកើតអ្វីឡើងដោយសារតែគេនោះ គេនឹងបន្ទោសខ្លួនឯងដល់ថ្ងៃស្លាប់ គ្រប់យ៉ាងបើមិនដោយសារគេជីវិតថេយ៉ុងក៏មិនត្រូវមកចួបរឿបបែបនេះដែរ។
«យើងមិនដឹងទេ!!ចង់ដឹងទៅរកនាងឈូអឺទៅ! វាជាអ្នកក្បត់ឯង!វាចង់សម្លាប់អាក្មេងនោះមកយូរហើយ!វាក៏បានដាក់អំពើរឲ្យអាក្មេងនោះឈឺស្លាប់ដែរ!»ជុងហ្គុកសឹងមិនជឿអ្វីដែលគាត់និយាយឡើយ ឈូអឺមែនទេ?ជានាងមែនទេ?ម៉េចនឹងអាចជានាង?គេទុកចិត្តនាងណាស់ នៅនឹកស្មានថាលើលោកនេះមាននាងម្នាក់ដែលមើលមកគេដូចជាមនុស្សធម្មតារាប់អានគេប៉ុន្តែមិននឹកស្មានថាសូម្បីតែនាងជាមិត្តតែម្នាក់ដែលគេមានក៏បកក្បាលមកខាំគេវិញដែរ។រាងក្រាស់ក្រោកឡើយសម្លឹងមើលចុងជើងក្ដាប់ដៃគេច្បាស់ជាបកស្បែកនាងមិនឲ្យសល់ឡើយបើសិនជានាងហ៊ានប៉ះថេយ៉ុងមួយសរសៃរសក់!

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...
???????
Start from the beginning