«ប្រញាប់ចូលគេងទៅកូន!ឯងមិនមែនខ្លួនមួយទេត្រូវចាំ រឹងមាំមើលថែខ្លួនឯងឡើង!បើជុងហ្គុកគេដឹងថាឯងពិបាកចិត្តមិនញ៉ាំមិនគេងបែបនេះតើគេនឹងបារម្ភពីឯងប៉ុណ្ណាទៅ?»
«បើគេបារម្ភពីខ្ញុំមែនល្អណាស់!គេនឹងប្រញាប់មកស្ដីបន្ទោសខ្ញុំដោយផ្ទាល់ មើលថែខ្ញុំឲ្យល្អមិនឲ្យខ្ញុំយំបែបនេះទេ»ថេយ៉ុងខាំបបូរមាត់ខ្លួនឯង
«អាយ៉ុង!ម៉ាដឹងថាឯងឈឺចាប់ណាស់ មិនអាចធ្វើចិត្តបានប៉ុន្តែរឿងដែលបានកើតឡើងមិនអាចត្រឡប់ក្រោយបានទេ!កុំបន្ទោសខ្លួនឯងអីគ្មានអ្នកណាអាចទាយដឹងមុនថានឹងមានរឿងអ្វីកើតឡើងទេ ជុងហ្គុកគេខ្លួនឯងក៏ច្បាស់ជាមិនបានចង់ឲ្យទៅជាបែបហ្នឹងដូចគ្នាពីព្រោះគេស្រឡាញ់កូនណាស់អាយ៉ុង!គេនៅមិនទាន់បានឃើញមុខកូនរបស់គេនៅឡើយ ដូច្នេះគេច្បាស់ជាមិនស្ងប់ចិត្តនោះទេបើដឹងថាឯងបន្ទោសខ្លួនឯងដោយសារគេបែបនេះ»ស្ដាប់មើលទៅគាត់និយាយក៏ត្រូវដែរ បើសិនជាគេមើលថែខ្លួនឯងនិងកូនមិនបានល្អនោះការលះបង់របស់ជុងហ្គុកក៏ច្បាស់ជាគ្មានន័យអ្វីទៀតដែរ។«បាទ!ខ្ញុំនឹងរឹងមាំ!ដើម្បីគេ»ថេយ៉ុងញញឹមដាក់ម៉ាគាត់ក៏បានធូរស្រាលចិត្តឡើង។ពេលវេលាដើរលឿនខ្លាំងណាស់ កន្លងផុតពីថ្ងៃទៅជាខែពេលនេះក៏ជិតដល់ថ្ងៃសម្រាលទៅហើយ ថេយ៉ុងបានត្រៀមខ្លួនទៅសម្រាកនៅមន្ទីពេទ្យជាមុនពីព្រោះគេមិនអាចកើតដោយធម្មជាតិដូចជាស្ដ្រីទូទៅបានទេ។គេនៅសល់ប្រាក់សន្សំដែលជុងហ្គុកបានទុកសម្រាប់គេដែរ រួមទាំងអាម៉ានិងបងប្រុសរបស់គេក៏មកជួយមើលថែក្នុងកំឡុងពេលជិតសម្រាលគេបានកក់ក្ដៅចិត្ត។ថេយ៉ុងបត់ខោអាវតូចៗសម្រាប់កូនដោយស្នាមញញឹម គេនៅមិនទាន់ដឹងនោះទេថាកូនរបស់គេនិងជុងហ្គុកគឺស្រីឬប្រុស ពីព្រោះគេចង់រង់ចាំឃើញដោយផ្ទាល់ពេលដែលគេចេញមក សុខភាពរបស់គេនិងកូនគឺល្អខ្លាំងណាស់គ្មានអ្វីគួរឲ្យបារម្ភនោះទេថ្វីត្បិតតែរូបរាងថេយ៉ុងប្រែជាឡើងសាច់ដៃជើងក៏ប្រែជាហើមពិបាកដើរជាងមុន មុខដែលមិនធ្លាប់មានមុនក៏ប្រែជាឡើងមកធ្វើឲ្យគេនឹកអស់សំណើចពីការប្រែប្រួលមួយនេះ ដើម្បីកូនគេមិនត្អូញត្អែនោះទេ។
«ហើយឬនៅអូន?»សំឡេងបងប្រុសរបស់គេហៅប្អូនពីខាងក្រៅបន្ទប់។គាត់បើកទ្វាចូលមកដាក់ខ្លួនអង្គុយលើគ្រែជាមួយប្អូនរបស់ខ្លួននាយលើកដៃអង្អែលក្បាលថេយ៉ុងថ្នមៗ។គេមានរូបរាងសង្ហារមាំខ្ពស់សាកសមនឹងការងារជាទាហានរបស់គេដែលត្រូវការហ្វឹកហ្វាត់កាយសម្បទារជាទៀងទាត់។គេមានស្នាមញញឹមស្រស់ស្អាតនិងពូកែលេងសើចដូចថេយ៉ុងដែរ គេមានឈ្មោះថាវិនយ៉ាង។
«ទើបតែរត់ស្រាតថ្ងៃមុនសោះឥឡូវមកកើតជាម៉ែគេបាត់អីណា!»ថេយ៉ុងបូញមាត់សើចបន្តិច
«មិនមែនម៉ែទេប៉ាតូចតើបង!និយាយអីចឹងបងសុំច្បាប់គេមកប៉ុន្មានថ្ងៃ?»
«កុំបារម្ភអីបងសុំគេមកបានកន្លះខែឯនោះល្មមនឹងអាចឲ្យក្មួយចាំមុខបាន!»
«ហិហិ!»ថេយ៉ុងសើច គាត់មើលទៅថេយ៉ុងបន្តិចមុននឹងក្រហែមបំពង់កឲ្យស្រឡះ។
«និយាយអីចឹងបងក៏បានស៊ើបរកដំណឹងរបស់ប្អូនថ្លៃមកខ្លះដែរ មន្ទីពេទ្យដែលម្ដាយក្មេកឯងនិយាយគ្មានកំណត់ត្រាឈ្មោះអ្នកជម្ងឺដូចនឹងគេនោះទេ»
«បានន័យគាត់កុហកមែនទេ?»
«គឺមែនហើយ!បើសិនជាគេពិតជាស្លាប់ពិតមែនហេតុអ្វីមិនអនុញ្ញាតឲ្យឯងចូលទៅជិត?នៅមានពិធីបុណ្យសពក៏ធ្វើតូចតាចធម្មតាហាក់ដូចជា..»គេឈប់បន្តិចមុននឹងបើកភ្នែកធំៗ
«ដូចជាការធ្វើបុណ្យសពអន្ទងព្រលឹង!»
«បង..ចង់និយាយថាការធ្វើបុណ្យសពសម្រាប់អ្នកនៅរស់គឺជាការរំដោះគ្រោះទៅកាន់អ្នកដែលជំពាក់កម្មជាមួយជុងហ្គុកដើម្បីឲ្យគេគិតថាជុងហ្គុកស្លាប់បាត់ហើយដូច្នេះធ្វើបែបនេះគឺដើម្បីសង្គ្រោះជុងហ្គុកឲ្យឆ្លងផុតគ្រោះកាចមែនទេ?»
«មែនហើយ!ម៉េចក៏អូនស្គាល់?»
«ខ្ញុំធ្លាប់បានដឹងជំនឿនេះមកពីចាស់ៗមកដែរប៉ុន្តែមិនធ្លាប់ឃើញផ្ទាល់នោះទេ!នេះក៏បានសេចក្ដីថាជុងហ្គុកអាចនឹងនៅរស់!»ថេយ៉ុងញញឹមដោយក្ដីសង្ឃឹមប៉ុន្តែរំពេចនោះគេស្រាប់តែទម្លាក់ស្នាមញញឹមវិញ។
«ប៉ុន្តែបើសិនជាគេនៅរស់ហេតុអ្វីបានជាមិនមករកខ្ញុំទៅបង?»ប្រាកដណាស់បើសិនជាគេពិតជានៅមានជីវិតមែនជុងហ្គុកច្បាស់ជាមិនអាចទុកគេចោលបាននោះទេ។
«បងជឿថាអ្វីៗនឹងផ្ដល់ចម្លើយនៅពេលដែលពេលវេលាសាកសមមកដល់!»ថេយ៉ុងត្រូវនាំមកមន្ទីពេទ្យដែលធំនៅក្នុងហុងកុង,កាលដើមឡើយគេមិនមានគម្រោងមកសម្រាលទីនេះនោះទេប៉ុន្តែកូនចៅរបស់ជុងហ្គុកបាននិយាយថាពួកគេមាននាទីចាំមើលថែចាហ្វាយតូចបន្ទាប់ពីនាយទើបពួកគេនាំមកមន្ទីពេទ្យធំចំណែកឯថ្លៃចាយវាយគឺនៅលើប្រាក់របស់ជុងហ្គុកទាំងអស់ដែលបានប្រគល់មកឲ្យគេ។
បើប្ដូរពីទ្រព្យដែលគេបន្សល់ឲ្យមកជាវត្តមានរបស់នាយនៅថ្ងៃដែលគេកើតកូនវិញបានគេនឹងប្ដូរ ចង់ឲ្យជុងហ្គុកបានឃើញកូនដំបូងគេ ចង់ឲ្យនាយបានបីកូនដំបូងគេ ចង់ឲ្យនាយនៅក្បែរពេលដែលគេឆ្លងកាត់ពេលវេលាស្លាប់រស់មួយនេះ។គិតដល់នាយពេលណាថេយ៉ុងតែងតែមិនអាចហាមទឹកភ្នែកមិនឲ្យស្រក់បានឡើយសង្ឃឹមថ្ងៃមួយបងនឹងវិលមកវិញ។ជាការល្អដែរដែលបានមកសម្រាកនៅពេទ្យដែលទំនើបបែបនេះក្នុងចិត្តរបស់ថេយ៉ុងក៏បានធូរស្រាលព្រោះតែគេនៅបារម្ភខ្លាចក្រែងការវះកាត់ប្រថុយប្រថានខ្លាំង។ថេយ៉ុងផ្លាស់មកស្លៀកសម្លៀកបំពាក់សម្រាប់អ្នកមានផ្ទៃពោះរួចដើរទៅមកដើម្បីធ្វើចលនា ដៃស្រឡូនស្ទាបលើពោះថ្នមៗដោយស្នាមញញឹម
«ជិតបានចួបគ្នាហើយកូនប៉ា!»ពេលវេលាដែលរង់ចាំបានមកដល់ថេយ៉ុងត្រូវយល់បន្ទប់សម្រាលដោយវះកាត់តែម្នាកឯងដោយមានបងប្រុសនិងម្ដាយនៅរង់ចាំពីខាងក្រៅបន្ទប់ ម្នាក់ៗបន់អស់គ្រប់យ៉ាងហើយមិនថាអ្នកតា ឬជំនាងពេទ្យយ៉ាងម៉េចក៏ដោយឲ្យតែជួយរក្សាជីវិតអ្នកទាំងពីរឲ្យនៅគង់និងមានសុខភាពល្អទាំងអស់គ្នាប៉ុនហ្នឹងក៏អរគុណណាស់ទៅហើយ។កន្លងផុតទៅជាច្រើនម៉ោងទីបំផុតការវះកាត់ក៏ទទួលបានជោគជ័យថេយ៉ុងស្រក់ទឹកភ្នែកពេលដែលបានឮសំឡេងកូនយំមុននឹងបិទភ្នែកគេងព្រោះតែជាតិថ្នាំ។

YOU ARE READING
???????????????????????? | complete
Fanfiction????????????????????????????????????????? ?????????! ??????! ??????! ????????????????????????????????????? ????????????????????????! ????????????????????????????????????? ??????? ??????? ?????????????????????????????????????????????? Taekook fiction...
???????
Start from the beginning