抖阴社区

                                    

ពេលវេលាកន្លងផុតទៅមួយថ្ងៃហើយមួយថ្ងៃបង្ករក្លាយជាខែ ពីមួយខែក៏កើតទៅជាឆ្នាំ ក្មេងដែលទើបនឹងកើតក៏រីកចម្រើនវ័យជាក្មេងដែលមានសាច់ឈាមពេញបរិបូរណ៌ សុខភាពល្អ មុខមាត់ស្អាតបាត ព្រមទាំងដំណើរនិងកាយវិការដ៏គួរឲ្យស្រឡាញ់ផងដែរ។
កន្លងផុតទៅ៤ឆ្នាំហើយថេយ៉ុងមានអាយុទើបតែ២៣ឆ្នាំប៉ុណ្ណោះ រូបរាងចម្រើនលូតលាស់ស្រស់ស្អាតពេញសាច់ពេញស្រឡាញ់ មិនស្មានថាគេនៅក្មេងយ៉ាងនេះមានកូនប្រុសម្នាក់ដែលគួរឲ្យស្រឡាញ់ចេះរត់លេងចេះនិយាយប៉ប៉ាច់ប៉ប៉ោចដូចជាមនុស្សធំកំដគេក្នុងផ្ទះធំបានយ៉ាងដូច្នេះទេ។លោកតាឡុងបានទទួលមរណភាពហើយកាលពីពីរឆ្នាំមុន ក្នុងផ្ទះរបស់អ្នកស្រីម៉ីអ៊ីងពេលនេះក៏នៅសល់បងប្អូនស្រីទាំងបីនិងកូនស្រីពីរនាក់ដែលកំពុងរៀនសូត្រ។ការងារអ្នកស្រីជាអ្នករ៉ាប់រងមើលថែជាមួយនឹងអានធៀន ចំណែកលីមីងក៏នៅផ្ទះមើលថែកូនៗនិងមើលថែបាវព្រាវបម្រើរក្សាផ្ទះរឿងបាយទឹកជាដើម។ការបាត់បង់ជុងហ្គុកត្បិតតែបានធ្វើឲ្យកំហឹងរំសាយក្នុងចិត្តពិតមែន គាត់ក៏លួចនឹកគិតពីកូនម្ដងម្កាលដែរ នៅនឹកគិតថាពេលនេះគេយ៉ាងម៉េចទៅហើយ? សម្រាប់គាត់និងថេយ៉ុងពេលនេះក៏និយាយប្រាស្រ័យគ្នាតាមធម្មតាគាត់ក៏នឹកខ្នាញ់នឹងចៅប្រុសដែរប៉ុន្តែមិនហ៊ានតាំងនាមជាយាយចូលទៅជិតឡើយក៏បានត្រឹមគិតថាបើជុងហ្គុកបានឃើញកូនរបស់គេមិនដឹងជាគេរំភើបបែបណា?យ៉ាងណាគាត់គិតថាគ្រប់យ៉ាងក៏មានហេតុផលរបស់វាដែរ។គ្រោះដែលជុងហ្គុកទទួលបានពីថេយ៉ុងពេលនេះក៏បានបញ្ចប់ទៅហើយ ចំណែកថេយ៉ុងរស់នៅសព្វថ្ងៃមានក្ដីសុខដោយសេចក្ដីល្អនិងការដឹងគុណចំពោះម្ដាយ។
ជឿទៅលើលោកនេះថ្វីត្បិតតែមានគ្រោះកាចក្នុងជីវិតពិតមែនឲ្យតែក្នុងចិត្តប្រកាន់ភ្ជាប់ដោយសេចក្ដីល្អ មេត្តាដល់មនុស្ស,សត្វ ចេះដឹងគុណនិងជឿលើបុណ្យដែលខំសាងជូនដល់ជនដែលខ្វះខាត ទោះបីជាគ្រោះកាចចូលមកក៏គង់នឹងបានបុណ្យជួយឲ្យរកផ្លូវឆ្លងផុតទៅដោយអភិនិហា។ថេយ៉ុងសព្វថ្ងៃស្នាក់នៅផ្ទះថ្មីដែលជុងហ្គុកបានបន្សល់ឲ្យគេមុនពេលចាកចេញ ក្នុងចិត្តរបស់គេនៅគិតថាជុងហ្គុកមិនបានទៅណានោះទេ បើសិនជាមានឱកាសបានចួបគ្នាម្ដងទៀតពិតមែនគេនឹងសុំជុងហ្គុករៀបការម្ដងទៀតមិនខាន។
«ប៉ាៗ»ក្នុងសំឡេងដែលរង៉ូវៗដោយអាការងងុយគេង ក្មេងប្រុសតូចសាច់សត្រឡុកត្រលន់សក់ខ្មៅរលោង មុខមាត់កាត់ទៅជុងហ្គុកបេះដាក់ ដើរតាំងៗអោបតុក្កតាមករកប៉ាតូចដែលនៅអង្គុយមាត់បង្អួចសម្លឹងទៅគោមដែលអណ្ដែតពេញអាកាសយ៉ាងស្រស់ស្អាតធ្វើឲ្យគេនឹកដល់គ្រានោះដែលគេនិងជុងហ្គុកដើរលេងបុណ្យសែនព្រះខែជាមួយគ្នា។
«ហ្វីហ្វី!ក្រោកមកធ្វើអីកូន?»ថេយ៉ុងលើករាងកាយច្រមក់ឲ្យអង្គុយលើភ្លៅ។អាល្អិតបែរមុខមករកប៉ាៗរបស់ខ្លួនលើកដៃប្រឹងអោបកថេយ៉ុង
«ប៉ាៗនឹកប៉ាធំមែនទេ?»ហ្វីហ្វីមានឈ្មោះពេញថាយៀនហ្វីងើយមុខមើលទៅប៉ាតូចដែលក្រៀមក្រំ។ថេយ៉ុងញញឹមសម្លឹងមើលក្ដីសង្ឃឹមតែមួយគត់ដែលធ្វើឲ្យគេមានកម្លាំងចិត្តរស់នៅបន្តដល់សព្វថ្ងៃនោះគឺកូនប្រុសរបស់គេនេះហើយ។
«មេឃស្អាតពេកហ្នឹងណាកូន»ហ្វីហ្វីគ្រាន់តែដឹងថានឹកគឺគិតដល់ប៉ាធំគេច្បាស់ជាមិនយល់ថានឹកនោះគឺអ្វីឲ្យប្រាកដនោះទេ។ថេយ៉ុងចង្អុរទៅមេឃដែលមានគោមហោះអណ្ដែតឡើងហ្វីហ្វីក៏មើលតាមដៃរបស់ថេយ៉ុងមុននឹងបើកភ្នែកធំៗយ៉ាងត្រេកអរ
«វ៉ាវ!អំពិលអំពែកមែនប៉ាៗ?»
«ហិហិ!មិនមែនទេកូនអាហ្នឹងគេហៅថាគោមណា!»
«គោមហ្នឹងអីគេ?»ថេយ៉ុងរាងគាំងដែរមិនដឹងពន្យល់គេថាយ៉ាងម៉េចនិយាយទៅគេក៏ច្បាស់ជាមិនយល់ដដែលហ្នឹង។
«គោមតំណាងឲ្យក្ដីស្រឡាញ់របស់ប៉ាតូចនិងប៉ាធំ!វាស្រស់ស្អាតនឹងចែងចាំងបែបនោះណាយល់ទេ?»
«ហ្អូ.....!ឡូយហ្មងហ្អា៎!»
«យី!ចេះពាក្យហ្នឹងមកពីណា?»
«ចេះមកពីបងៗ»ថេយ៉ុងថើបកូនខ្សឺតៗខ្នាញ់ណាស់ ឃើញពេលណាចង់ស្រែកយំព្រោះតែនឹកប្ដីមុខដូចគ្នាសម្ដីសម្ដៅក៏ស្រដៀងគ្នា។ថ្ងៃបន្ទាប់ថេយ៉ុងត្រូវមកមើលការខុសទៅនៅបនល្បែងដែលគេមាននាទីបន្តពីជុងហ្គុក។
ពេលខ្លះគេចង់សើចខ្លាំងណាស់ ប្ដូរពីស្អប់ពេលនេះក៏មកក្លាយជាម្ចាស់កន្លែងបំផ្លាញលុយកាក់ទៅវិញ។កាលពីក្មេងធ្លាប់តាំងចិត្តថាចៀសឲ្យផុតល្បែងព្រោះគ្រួសារវិនាសដោយសារតែវាពេលនេះក៏បែរជាមកក្លាយជាម្ចាស់របស់វាទៅវិញ។រាងកាយស្រស់ស្អាតស្លៀកពាក់ដោយអាវកឌុបពណ៌ពងមាន់ដៃវែងសំឡុះក្នុងខោខាវប៊យរលុងពណ៌ខ្មៅសមជាមួយសក់ខ្មៅរលាស់ស្អាតរបស់គេមើលទៅគេបានប្រែប្រួលសមជាអ្នកគ្រប់គ្រងម្នាក់។
«ម្ចាស់តូច..»ក្មេងស្រីដែលជាបុគ្គលិកថ្មីចូលមករកថេយ៉ុងដោយកាយវិការភ័យខ្លាច
«មានរឿងអី?»
«គឺមានភ្ញៀវម្នាក់មករករឿងនិយាយថាចង់ចួបម្ចាស់តូចខ្លាំងណាស់បើមិនបានចួបគឺគាត់កម្ទិចទីនេះចោលមិនខាន»
«ហ្អាស?»ស្អីគេ?អ្នកណាអីក៏ខ្លាំងដៃសម្បើមម្ល៉េះ?មិនឲ្យរង់ចាំយូរថេយ៉ុងក៏ទៅតាមក្មេងស្រីភ្លាមទៅជាន់ទី១ដែលជាជាន់ពិសេសសម្រាប់ភ្ញៀវដែលមានលុយក្រាស់និងចង់កក់បន្ទប់ដាច់ដោយឡែក។តុៗ!ថេយ៉ុងគោះទ្វារង់ចាំការឆ្លើយតបប៉ុន្តែមិនមានអ្នកណាឆ្លើយពីខាងក្នុងទើបគេងាកមករកនាងដែលអោនមុខចុះ។
«ប្រាកដទេ?»
«គឺចាស!បន្ទប់នេះហើយ!»
«នាងទៅធ្វើការបន្តចុះ!»នាងងក់ក្បាលទទួលបញ្ជារួចប្រញាប់រត់ចេញទៅបាត់មិនឲ្យខាតពេលយូរ។ចំណែកថេយ៉ុងដកដង្ហើមធំបន្តិចមុននឹងបើកទ្វារុញចូលទៅបន្ទប់មានត្រឹមតែភ្លើងពងមាន់លើក្បាល ភ្លឺបន្តិចៗមានតាបប៊ីយែ និងកន្លែងសម្រាប់លេងបៀរប៉ុន្តែមិនមានមនុស្សច្រើននៅទីនេះទេមានត្រឹមនុស្សប្រុសរាងខ្ពស់កំពុងតែឈរបែរខ្នងមករកគេតម្រង់បាញ់គ្រាប់ប៊ីយែឲ្យខ្ទាតចូលអន្លង់អស់។រូបរាងនេះស្រដៀងណាស់ គឺស្រដៀងនឹងនរណាម្នាក់ដែលគេធ្លាប់ស្គាល់។
«គឺ..ក្មេងរបស់ខ្ញុំនិយាយថាលោកមានការចង់និយាយជាមួយខ្ញុំ..តើ..តើលោក»ថេយ៉ុងដើរទៅរកគេម្ដងមួយជំហានដោយបេះដូងលោតញាប់ត្បិតថាគេដូចជានៅចងចាំបានថាមនុស្សម្នាក់នោះជាអ្នកណា។
«ខ្ញុំគ្រាន់តែឯការគ្មានអ្នកកំដបុកប៊ីយែប៉ុណ្ណោះ!អត់ប្រកាន់ណាហ្អី?»សម្ដីលេងសើចបែបច្រលើមនិយាយឡើងស្របពេលមនុស្សក៏បែរភក្ដ្រមករករាងតូចជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ។ថេយ៉ុងចំហមាត់ធ្លុងមើលទៅគេដោយចាប់ផ្ដើមញ័រជើង
«ហ្អាយ!!ខ្មោចប្ដីលង!!!»

???????????????????????? | complete Where stories live. Discover now