抖阴社区

                                    

«ម៉ា!!ខ្ញុំមកវិញហើយ»ក្នុងផ្ទះធំសាងសង់ក្នុងរចនាបទអឺរ៉ុបមានម្ដាយនិងកូនតូចរស់នៅ មានក្មេងបម្រើបីនាក់គ្រាន់បោសសម្អាតធ្វើអាហារ ជីវិតរាល់ថ្ងៃស្ងប់ស្ងាត់បានហ្វីហ្វីមួយគ្រាន់ស្រែកកំដត្រចៀក។ថេយ៉ុងដើរចូលមកដោយមានជុងហ្គុកនៅពីក្រោយក្នុងដៃកាន់ថង់អាហារនិងនំជាច្រើនក្នុងដៃ។
អាម៉ាដែលកំពុងរៀបតុបាយរង់ចាំថេយ៉ុងក៏ងើបមុខឡើងមើលទៅអ្នកទាំងពីរ សមក្នុងដៃរបូតចេញយ៉ាងរន្ធត់នៅនឹកស្មានថាវិញ្ញាណជុងហ្គុកកំពុងតាមយកថេយ៉ុងទៅនៅជាមួយ។
រាងក្រាស់អង្គុយចុះលើកៅអីទល់មុខគាត់ដោយស្នាមញញឹមក្ដៀនៗតើគេគួរបកស្រាយពីណាទៅណាទៅ?មិនគួរណារត់ចោលស្រុកយូរយ៉ាងនេះទេអាហ្គុកអើយ!!
«សម្រេចថាកន្លងមកប៉ុន្មានឆ្នាំនេះឯងក៏រត់គេចម្នាក់ឯងទុកឲ្យកូនយើងយំសោកបោកខ្លួនរាល់ថ្ងៃអីចឹងហ្អេស?»
«ម៉ា!មិនដល់ថ្នាក់ហ្នឹងទេដឹង?»ថេយ៉ុងឃាត់គាត់កុំឲ្យហែកកូនខ្លួនឯងបែបហ្នឹង អ្នកណាទៅយំសោកបោកខ្លួនដើម្បីប្រុសនោះ?គ្មានទេ!កុំចេះតែមកនិយាយ!
«មិនដល់យ៉ាងម៉េច?កើតកូនភ្លាមស្រែកហៅប្ដីរហូតឲ្យមកមើលមុខកូន យើងថាបើពេលហ្នឹងជុងហ្គុកវាលេចមុខមកមែនឯងប្រហែលស្រែកខ្មោចលងដល់ទាស់មិនខាន»ម៉ាហ្អ៎និយាយចេញមកអស់គ្មានទុកមុខឲ្យកូនសោះ។
«ប៉ាតូច...»ហ្វីហ្វីងូតទឹកស្លៀកពាក់ខោអាវតុក្កតាចុះពីលើដោយមានអ្នកមើលថែពរ។ជុងហ្គុកបានឮសំឡេងតូចនេះហើយចាប់រលីងរលោងទឹកភ្នែកឡើងបាត់ភាពជាកូនប្រុសសាច់ដុំធំអស់។
«ហ្វីហ្វី!»ថេយ៉ុងទទួលកូនមកពរក្នុងដៃថើបក្បាលគេមួយខ្សឺតទើបនាំគេមករកជុងហ្គុក។
«កូនមើលៗអ្នកណាគេ?»ថេយ៉ុងចង្អុរទៅរាងក្រាស់ដែលឈរស្ងៀមសម្លឹងមកក្មេងតូច។ហ្វីហ្វីសម្លឹងទៅបុរសសង្ហារចំពោះមុខ

«ប៉ាតូចដាក់អូនចុះមើល៍»
ហ្វីហ្វីរុលចុះពីលើដៃរបស់ថេយ៉ុងរួចឈរមើលទៅជុងហ្គុក
«ប៉ា..ប៉ាធំមែន?»ជុងហ្គុកលុតជង្គង់ចុះងក់ក្បាល
«បាទកូន!មករកប៉ាមក»
«ប៉ាធំ!!»ហ្វីហ្វីរត់សម្ដៅចូលទៅអោបជុងហ្គុកចំណែកនាយលើកកូនមកពរជាប់ដៃថើបគេជាច្រើនដងមិនចេះហត់មិនអស់ចិត្ត។
បណ្ដូលចិត្តប៉ាអើយតទៅពួកយើងលែងបែកគ្នាហើយណាកូនប៉ា!
ពេលរាត្រីមកដល់ហ្វីហ្វីគេងមិនលក់ព្រោះរវល់សម្លឹងមើលមុខប៉ាធំដែលកំពុងគេងក្បែរខ្លួនរបស់គេនៅមានប៉ាតូចគេនៅម្ខាងទៀតយ៉ាងកក់ក្ដៅ។គេរីករាយណាស់គ្រាន់តែមិនដឹងនិយាយចេញមកឲ្យមនុស្សចាស់ទាំងពីរយល់បែបណា។
«មើលមុខប៉ាអីយ៉ាងនេះ?»
«ហ្វីហ្វីនឹកប៉ាធំណាស់ដឹងទេ?ហ្វីហ្វីធ្លាប់យល់សប្តិឃើញប៉ាធំមកគេងក្បែរអូនហើយអោបអូន»ដៃតូចៗចាប់ដៃឪពុកមកដាក់ពីលើពោះរបស់គេជុងហ្គុកសឹងតែឈ្លក់ទឹកមាត់ខ្នាញ់នឹងម្រាមដៃខ្លីៗកាម៉ាប់ៗនេះណាស់នាយទាញដៃតូចៗមកដាក់ចូលមាត់ព្រោះតែគ្រឺត។
«ហ្អូយ!!ប៉ាៗឃិច(គគ្រិច)ហ្អាស!អុយ(ស្អុយ)ង៉ោង!»ហ្វីហ្វីធ្វើមុខជូរយកដៃមកជូតនឹងអាវរបស់ជុងហ្គុក ថេយ៉ុងសើចស្ងាត់ៗមើលពីភាពគួរឲ្យស្រឡាញ់របស់អ្នកទាំងពីរយ៉ាងពេញចិត្ត គេរងចាំពេលវេលានេះយូរមកហើយដឹងទេ?
«បានប៉ាធំមកភ្លេចប៉ាហើយហ្អ?»ថេយ៉ុងសួរទៅកូន
«មានណា!ហ្វីហ្វីឡាញ់ប៉ាតូចជាងប៉ាធំ!ប៉ាធំមាត់អុយហ្អាសឈប់អោបហើយ!»
«យីមើលធ្វើចរិតទៅអញហ្អើយ!!អាកូនពូជ!!យើងនឹងស៊ីក្បាលពោះហើយ»ជុងហ្គុកងើបមកឆ្មុលថើបក្បាលពោះកូនឲ្យរសើបប្រកាច់ពេញពូក ដើមឡើយមានកូនមួយដូចចិញ្ចឹមជ្រូកណ្ដុរក្នុងផ្ទះអីចឹងពេលនេះថែមឪវាមកមួយទៀតឲ្យដូចជ្រូកពុល។

???????????????????????? | complete Where stories live. Discover now