抖阴社区

                                    

ក្រោយពេលដែលព្យុះភ្លៀងបានរសាត់បាត់ទៅពេលនេះនៅសល់តែស្នាមញញឹមនឹងសុភមង្គលរបស់គ្រួសារតូចមួយនេះ។ជុងហ្គុករៀបចំពិធីមង្គលការថ្មីជាមួយថេយ៉ុងដោយលើកនេះគេចង់ការបែបអឺរ៉ុបវិញម្ដង ព្រោះតែស្អប់ពណ៌ក្រហមនៃមង្គលការទំនៀមទម្លាប់ដូនតា។ថ្ងៃពិសេសដែលប្រារព្ធឡើងមានតែមនុស្សជិតស្និទតិចតួចមកចូលរួមព្រោះវាជាបំណងរបស់ថេយ៉ុងដែលមិនចង់បានពិធីអ្វីធំ។ទោះបីជាមានភ្ញៀវតិចប៉ុន្តែជុងហ្គុកបានខិតខំខ្លាំងណាស់សម្រិតសម្រាំងទីកន្លែងសម្រាប់មង្គលការនេះ។ជុងហ្គុកបានជ្រើសរើសឆ្នេរ Shek Oដែលមានសម្រស់ស្រស់ស្អាតល្អសាកសមសម្រាប់ការប្រារព្ធមង្គលការ។ផ្កាស្រស់ជាច្រើនទងដាក់រៀបចំដេគ័រយ៉ាងស្រស់ស្អាតតាំងពីផ្លូវដើររហូតដល់កន្លែងស្បថស្បែរ។ភ្ញៀវដែលចូលរួមក្នុងនោះក៏មានម្ដាយរបស់ជុងហ្គុកដែរទោះបីជាពេលនេះនាយមិនប្រើប្រាស់នាមត្រកូលក្នុងផ្ទះនោះតទៅទៀតប៉ុន្តែយ៉ាងណាគេក៏បានទុកចោលអ្វីដែលកន្លងផុតទៅហើយឲ្យវារសាត់ទៅតាមទឹកនិងខ្យល់ទៅចុះបើគ្មានរឿងរ៉ាវអាក្រក់គេក៏មិនអាចរឹងមាំបានដែរ។ពេលវេលាបានមកដល់ហើយរាងក្រាសដែលឈររង់ចាំថេយ៉ុងចេញមកយ៉ាងអន្ទះសារចាប់ផ្ដើមភ័យត្រជាក់ចុងដៃចុងជើងអស់។មួយសន្ទុះភ្លេងមង្គលដែលប្រគុំឡើងពីព្យាណូនិងវីយូឡុងចាប់បន្លឺឡើង។ថេយ៉ុងក្នុងអាវក្រហ្សេពណ៌សដែលផ្នែកម្ខាងនៃជាយអាវវែងជារំយោលចុះឡើងដូចសំពត់ មានខ្ទាស់ផ្កាកុលាបសក្បែរទ្រូង ខោពណ៌សរលុងវែងក្នុងដៃមានកាន់បាច់ផ្កាពណ៌សលាយផ្ទៃមេឃផងដែរ។ហ្វីហ្វីដែលអង្គុយលើភ្លៅម៉ាក៏ក្រោកឡើងស្រែកផ្អើលរោងការ
«ប៉ាតូចអរៗណាស់!ហិហិ»ថេយ៉ុងសើចដើរតម្រង់ទៅរកជុងហ្គុកដែលគ្រង់ឈុតខ្មៅកូនកម្លោះញញឹមមើលមកគេដោយក្ដីរំភើប។នាយលាដៃទទួលថេយ៉ុងឡើងមកឈរទន្ទឹមគ្នាពីមុខអាចារ្យ
«ថ្ងៃនេះវេលានេះខ្ញុំបានចនជុងហ្គុកសូមធ្វើការស្បថសច្ចារ្យថាខ្ញុំនឹងចំណាយពេលវេលាទាំងប៉ុន្មានរស់នៅមើលថែគីមថេយ៉ុងមិនថាក្ដៅរងា,ឈឺឬជា,សប្បាយឬកើតទុក្ខ,ខ្ញុំនឹងនៅមើលថែគេកាន់ដៃគេឆ្លងកាត់វាលវដ្ដសង្សារតទៅរហូតដល់អស់អាយុជីវិត»
ថេយ៉ុងស្រក់ទឹកភ្នែកពេលដែលគេស៊កចិញ្ចៀនរៀបការថ្មីឲ្យនាយ វាជាចិញ្ចៀនពេជ្រដ៏ស្រស់ស្អាត។
«អូនក៏ដូចគ្នា!អូនស្រឡាញ់បងណាស់ជុងហ្គុក!»រាងក្រាស់ក្រសោបថ្ពាល់ថេយ៉ុងមកថើបបបូរមាត់ថ្នមៗអមដោយសំឡេងស្រែកហ៊ោឡើងមក។ហ្វីហ្វីរត់សម្ដៅទៅរកអ្នកទាំងពីរដែលកំពុងផ្អែមល្ហែមភ្លេចមើលឃើញកូន។
«កូនប៉ា!»ជុងហ្គុកលើកហ្វីហ្វីមកពររួចក៏ថតរូបជុំគ្នា។
យប់នេះពោពេញទៅដោយស្នាមញញឹម ភាពរីករាយជានិរន្តន៍ ចងចាំថាគូស្នេហ៍មួយគូនេះហើយដែលរឹងក្បាលបំផុតមិនជឿពាក្យចាស់តស៊ូជំនះរហូតឈ្នះសូម្បីសេចក្ដីស្លាប់!ធ្វើល្អ ស្រឡាញ់គ្នា និងមើលថែគ្នាទាន់មានពេល!បើរវល់តែគិតរឿងគ្រោះរឿងឆុងមិនដឹងពេលណាបានរស់នៅស្ងប់សុខនោះទេ!លើកក្រោយបើប៉ាម៉ាក់ហាមដោយសារខ្លាចឆុងគ្នាពង្រត់គ្នាទៅយល់ទេ?ហិហិ

ចប់ដោយបរិបូរណ៌៕

???????????????????????? | complete Where stories live. Discover now