« ឃុនណានិ... ឃុនណានិ » ស្កាយហៅណានិ ព្រមទាំងយកដៃទៅអង្រួនស្មារបស់ណានិតិចៗដែលកំពុងតែគេងលក់នៅក្នុងឡាន ក្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោង
« ហឹមម... » ណានិគ្រហឹម ហើយវាសដៃរបស់ស្កាយចេញដោយការរំខាន ទាំងភ្នែកនៅតែបិទធម្មតា
« ឃុនណានិ ពួកយើងមកដល់ផ្ទះហើយណា៎ » ស្កាយខ្សឹបតិចៗដាក់ត្រចៀករបស់ណានិ
« ហឹមម ងងុយ...គេង! ចង់គេង! » ណានិបន្លឺសម្តេងតិចៗស្ទើរតែស្តាប់មិនលឺ ហើយក៏ស្រវេស្រវាចាប់ចាប់របស់នៅក្បែរខ្លួនមកអោប តែក៏ចាប់បានដៃរបស់ស្កាយនេះឯង ថែមទាំងអោបមិនព្រមលែងព្រោះតែទទួលបានភាពកក់ក្តៅពីដៃរបស់ស្កាយ
«....» ស្កាយមិនមាត់ បានត្រឹមញញឹមចុងមាត់នូវភាពគួរអោយស្រលាញ់របស់ណានិ ហើយក៏លើកបីរាងកាយតូចស្តើងរបស់ណានិចេញពីក្នុងឡានសំដៅចូលទៅក្នុងផ្ទះ
« អឹមម... » ណានិគ្រហឹមឡើងម្តងទៀត ពេលដែលត្រូវគេលើកបីឡើង និងស្រវាអោបកគេជាប់ ឯថ្ពាល់ទន់ៗក៏ទៅឆ្មុលជាមួយដើមទ្រូងរឹងមាំរបស់ស្កាយយ៉ាងមានក្តីសុខ ។
« គួរអោយស្រលាញ់បែបនេះតើ... អ្នកណាដាច់ធ្វើបាបបាននៀក...! » ស្កាយលួចមើលមុខរបស់ណានិដែលនៅជាប់នឹងទ្រូង ហើយនិយាយម្នាក់ឯងក្នុងចិត្ត ។
ស្កាយដាក់រាងកាយតូចស្តើងរបស់ណានិថ្នមៗទៅលើពូកទន់ ក្នុងបន្ទប់ប្រណិតមួយ ហើយក៏ទាញភួយមកដណ្តប់អោយណានិ ស្កាយក៏ឆ្លៀតយកដៃទៅវាសសក់ណានិចេញបន្តិច ដើម្បីបានគន់មើលមុខស្រទន់របស់ណានិ ដែលគ្មានភាពឆ្នាស់ឆ្នើម ក្រអើតក្រទមដូចកាលពីថ្ងៃ ហើយក៏លួចញញឹមម្នាក់ឯង
« គេងលក់ស្រួលដល់ហើយណ៎...! » ស្កាយនិយាយតិចៗហើយក៏ងើបចេញទៅ តែក៏ត្រូវនៅស្ងៀមត្រឹង
« កុំទៅណា៎! កុំទៅអី! » សម្លេងស្រាលលឺចេញពីបបូរមាត់តូចស្តើងអ្នកដែលកំពុងគេងនៅលើគ្រែទាំងភ្នែកនៅបិទធម្មតា តែចិញ្ចើមចងជាប់គ្នា ក្បាលក៏ក្រវីចុះឡើងយឺត ចំណែកដៃវិញក៏ខ្ញាំភួយជាប់ ធ្វើអោយស្កាយដឹងថានាយតូចកំពុងតែយល់សប្តិអាក្រក់ ។ មិនចាំយូរស្កាយក៏អង្គុយចុះវិញ យកដៃទីឆ្លីនៅត្រង់ចិញ្ចើមរបស់ណានិតិចៗ ហើយក៏អង្អែលក្បាលថ្នមៗជាការលួងលោម មិនយូរប៉ុន្មានណានិក៏គេងលក់វិញធម្មតា ។

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...