抖阴社区

EP17

264 24 2
                                    

យប់ឡើង ស្កាយក៏រៀបរាប់គ្រែគេង គេប្តូរកម្រាលពូកនិងស្រោមខ្នើយចេញទាំងអស់ដើម្បីអិយណានិគេង ។ ចំណែកណានិបានត្រឹមអង្គុយមើល ទុកអោយអ្នកជម្ងឺជាអ្នកមើលថែគេទៅវិញ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


យប់ឡើង ស្កាយក៏រៀបរាប់គ្រែគេង គេប្តូរកម្រាលពូកនិងស្រោមខ្នើយចេញទាំងអស់ដើម្បីអិយណានិគេង ។ ចំណែកណានិបានត្រឹមអង្គុយមើល ទុកអោយអ្នកជម្ងឺជាអ្នកមើលថែគេទៅវិញ

« ស្កាយ...បងមានប្អូនប្រុស... ហេតុអីបងមិមប្រាប់ខ្ញុំ? » ណានិសួរ

« បងត្រូវប្រាប់ដែរឬ? »

« គឺខ្ញុំ...មិនធ្លាប់លឺបងនិយាយនឹងណា៎! »

« បងក៏មិនមានអីត្រូវនិយាយពីគេដែរ! ឃើញមុខស្លូតៗចឹងទេ ប៉ុន្តែខូចខ្លាំងណាស់ » ស្កាយនិយាយទាំងញញឹម ធ្វើអោយណានិបានដឹងថាស្កាយស្រលាញ់ប្អូនគេខ្លាំងណាស់ ដល់ថ្នាក់គ្រាន់តែរំលឹកឈ្មោះគេ ក៏អាចញញឹមចេញបានដែរ ធ្វើអោយណានិច្រណែនភ្លាមៗ

« ម៉ោះ! យប់ហើយ! ចូលគេងបានហើយណា៎! » ស្កាយចាប់ទាញដៃណានិអោយងើបចេញពីសាឡុងហើយក៏រុញស្មាររបស់ណានិពីក្រោយតិចៗសំដៅទៅរកគ្រែ ។

« ស្កាយ... » ណានិដែលអង្គុយនៅពូកទូកទន់ងាកអោបចង្កេះរឹងមាំរបស់អ្នកដែលឈរនៅចំពោះមុខខ្លួននេះជាប់ ។

« ហ៊ឹមម...! » ស្កាយអង្អែលសក់ទន់ល្មើយរបស់ណានិៗ ហើយដៃម្ខាងក៏អោបស្មាររបស់គេ ។ ណានិដូចជាចង់និយាយអ្វីម្យ៉ាងប៉ុន្តែហាមាត់និយាយមិនចេញ បានត្រឹមតែអោបស្កាយជាប់មិនលែង ។

« ណានិ... » ស្កាយទាញណានិចេញបន្តិច ហើយអង្គុយចុះនៅចំពោះមុខរបស់គេ ស្កាយយកដៃទៅអង្អែលថ្ពាល់របស់ណានិថ្នមៗ ដោយការស្រលាញ់ ។

« បង...ស្រលាញ់ណានិណា៎! ពួកយើងធ្វើជាសង្សានឹងគ្នាទៅ! » ព្រោះមិនចង់ឃើញណានិតានតឹងក្នុងចិត្ត ស្កាយក៏ប្រមូលភាពក្លាហ៊ានអស់សារភាព ទៅកាន់ណានិ ។ មិនមែនថាគេមិនដឹងនោះទេថា ណានិមានអារម្មណ៍បែបណាមកលើគេ ប៉ុន្តែគេពិតជាមិនហ៊ានស្រម៉ៃខ្ពស់ឡើយ ។

??????????? | SkyNaniWhere stories live. Discover now