![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. « ស្កាយ! ស្កាយ! ស្កាយកុំកើតអីណា៎! ស្កាយ....! » ណានិស្រែកហៅឈ្មោះស្កាយ ពីសម្លេងខ្សាវៗ រហូតស្រែកខ្លាំងឡើងភ្លាត់សម្លេង ។ ណានិបើកភ្នែកឡើង ទឹកភ្នែកហូរដាបថ្ពាល់ ព្រោះតែការយល់សប្តិមិនល្អ ។
ណានិទាញទូរស័ព្ទខលទៅស្កាយ ដើរចុះដើរឡើងដោយកង្វល់ចិត្ត តែខលណាក៏ខលមិនចូល ធ្វើណានិកាន់តែបារម្ភ ។ ដោយអស់ការអត់ទ្រាំរងចាំស្កាយដែលមិនមានដំណឹងអីទាល់តែសោះនេះមិនបាន ណានិក៏សម្រេចទាក់ទងទៅខាងប៉ារបស់គេនៅមន្ទីពេទ្យ ។
« ប៉ា! ប៉ា..ទាក់ទងស្កាយបានអត់? » ណានិសួរទាំងស្ទាក់ស្ទើរ ព្រោះខ្លាចប៉ារបស់គេសង្ស័យ
« ប៉ាមិនច្បាស់ដែរ... កូនមានអីបន្ទាន់មែន? » បុរសចំណាស់សួរ
« អ៎..! គឺ..គ្មានអីទេប៉ា អញ្ចឹងប៉ុន្នឹងសោះ » ណានិនិយាយរួចក៏ប្រញាប់ចុចបិទភ្លាមៗ ព្រោះតែមិនដឹងថាឆ្លើយបែបណា៎
ពេលវែលាចេះតែកន្លងផុសទៅ មេឃកាន់តែងងឹត រាត្រីក៏កាន់តែស្ងាត់ ណានិអង្គុយចាំស្កាយត្រឡប់មកវិញ រហូតដល់គេងលក់នៅសាឡុងម្តងទៀត។
ម៉ោង11យប់
« លោកស្កាយ! »
« អូ...! បងសីង មានការអីមែនទេ? » គ្រាន់តែចុះចេញពីឡានភ្លាម អង្គរក្សដែលប្រចាំការនៅក្នុងភូមិគ្រឹះក៏រត់មកស្កាយភ្លាម ។
« អ៎...គឺពីល្ងាចអុំមេផ្ទះប្រាប់ថា អ្នកប្រុសតូចដូចជាចាំលោក »
« ចាំខ្ញុំ? » ស្កាយសួរបញ្ជាក់
« មែនហើយ! គាត់ប្រាប់តាំងល្ងាចម្ល៉េះ តែខ្ញុំទាក់ទងទៅលោកមិនបាន ហើយលឺថា អ្នកប្រុសមិនទាន់ញ៉ាំអាហារពេលល្ងាចទេ »

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...