抖阴社区

EP14

200 19 0
                                    

រយៈពេល2សប្តាហ៍ហើយ ដែលណានិមិនចេញទៅណា មិនសូម្បីតែទៅមើលស្កាយនៅមន្ទីពេទ្យ គ្រប់គ្នាមានការងឿងឆ្ងល់ តែក៏មិនអ្នកណាហ៊ានសួរនាំ ព្រោះណានិសម្ងំនៅតែនៅវីឡាផ្ទាល់ខ្លួនរបស់គេ ។ ចំណែកប៉ារបស់ណានិក៏មិនបានសួរដេញដោលច្រើន ដោយសារតែការងាររវល់ខ្លាំងពេក ព្រោះតាំងពីស្កាយជួ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


រយៈពេល2សប្តាហ៍ហើយ ដែលណានិមិនចេញទៅណា មិនសូម្បីតែទៅមើលស្កាយនៅមន្ទីពេទ្យ គ្រប់គ្នាមានការងឿងឆ្ងល់ តែក៏មិនអ្នកណាហ៊ានសួរនាំ ព្រោះណានិសម្ងំនៅតែនៅវីឡាផ្ទាល់ខ្លួនរបស់គេ ។ ចំណែកប៉ារបស់ណានិក៏មិនបានសួរដេញដោលច្រើន ដោយសារតែការងាររវល់ខ្លាំងពេក ព្រោះតាំងពីស្កាយជួបគ្រោះថ្នាក់ ការងារទាំងប៉ុន្មានក៏លោកម្ចាស់ត្រូវការខុសត្រូវដោយខ្លួនឯង ព្រោះគាត់មិនទុកចិត្តអ្នកណាឡើយ ក្រៅតែពីស្កាយ ។

ចូលមកដល់សប្តាហ៍ទី3 ស្កាយក៏បានធូរស្រាល គេអាចចេញពីមន្ទីពេទ្យបាន គ្រូពេទ្យគេនៅសម្រាកមួយរយៈទៀត ប៉ុន្តែដោយភាពរឹងរួស និងការព្រួយបារម្ភពីការងារ គេក៏សុខចិត្តមិនសម្រាកបន្ត តែក៏ទៅធ្វើការវិញធម្មតា ។

តុក តុក//

« លោកម្ចាស់... »

« អូស្កាយ...ម៉េចក៏ប្រញាប់ចូលធ្វើការម៉្លេះ? » បុរសសួរពេលឃើញចូលទៅដល់ក្នុងបន្ទប់របស់ខ្លួន

« បាទខ្ញុំបានធូរហើយ... » ស្កាយតបទាំងសម្លេងខ្សោះ... មាត់ថាធូរតែជាក់ស្តែងមិនទាន់ធូរស្រាលនៅឡើយទេ

« អង្គុយចុះសិនទៅ...តាមសម្រួលណា៎! »

« បាទអរគុណលោកម្ចាស់! » ស្កាយនិយាយហើយក៏អង្គុយចុះទាំងពិបាក ព្រោះនៅឈឺមុខរបួស

« យើងថាឯងគួរតែសម្រាកបន្តណា៎! កុំបារម្ភរឿងការងារអី យើងអាចធ្វើបាន... »

« ប៉ុន្តែ....»

« ស្កាយ... យើងដឹងថាឯងបារម្ភពីការងារ និងយើង ប៉ុន្តែឯងក៏ត្រូវបារម្ភពីខ្លួនឯងដែរ »

« បាទលោកម្ចាស់ដែលបារម្ភ ប៉ុន្តែខ្ញុំពិតជាមិនអីពិតមែន » ស្កាយប្រកែក

??????????? | SkyNaniWhere stories live. Discover now